. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
តារាចម្រៀង ៥ រូប របស់​កម្ពុជា នឹង​ចេញទៅ​សម្តែង​នៅ​អាមេរិក
January 09, 2015 (09:26:43) [ 714 ]
 
 
ភ្នំពេញ: សិល្បៈករ សិល្បការិនី​ចំនួន​៥​រូប ដែល​ត្រូវ​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ក្នុងអំឡុង​ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ មាន​លោក គង់ សុធា​រិ​ទ្ធិ លោក ជុំ លី​ណូ កញ្ញា ប៉ាត់ សុធា​រ៉ា កញ្ញា ចំរើន ចរិយា និង​កញ្ញា មាស វ៉ា​រី ដែល​ដឹកនាំ​ដោយ សមាគម​អា​សេ​ឡិច ដើម្បី​ឲ្យ​ពួកគេមានឱកាស ​ក្នុងការ​រកប្រាក់​បន្ទាប់​ពី​ សមាគមសិល្បៈ ដែលមាន​មូលដ្ឋាន នៅ​ប្រទេស​មហាអំណាច​មួយ​នេះ បានទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​បញ្ជូន​សិ​ល្បះ​ករ​ខ្មែរ​ទៅ​សម្តែង​នៅ​ទីនោះ​។​

​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បៈក​រ​ខ្មែរ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើឡើង​នៅ​សមាគម​សិ​ល្បះ​ករ​ខ្មែរ​កាល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ នេះ​ថា សិល្បៈករ​សិល្បៈការិនី​ទាំង​៥​រូប ដែល​ត្រូវ​ចេញទៅ​សម្តែង​នៅ សហរដ្ឋអាមេរិក នាពេលនេះ សូម​ឲ្យ​ធ្វើ​យ៉ាង​រក្សា​សេចក្តីថ្លៃថ្នូរ ក្នុងនាម​ជា​សិល្បៈករ​ខ្មែរ​និង​ត្រូវខិតខំ​ធ្វើយ៉ាងណា​សម្តែង​ចេញ​នូវ​ទេពកោសល្យ ដែល​ខ្លួន​មាន ឲ្យ​អស់​លទ្ធភាព​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ ដល់​បងប្អូន​ខ្មែរ រស់នៅ​ទៅនោះ​។​

​លោក រឿន សេង ហាប់ ប្រធាន​សមាគម​អា​សេ​ឡិច ប្រចាំ​សហរដ្ឋអាមេរិក​សិល្បៈករ​ចំនួន​៥​នាក់​ខាងលើនេះ នឹង​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ក្នុងអំឡុង​ខែ​កុ​ម្ភះ បន្ទាប់ពី​អ្នក​សិ​ល្បះ​២​រូប​គឺ​លោក ជិន វ​ឌ្ឍ​នា និង​កញ្ញា ទាវ មុំ​សុធាវី វិល​មកពី​ការសម្តែង​ពី​នោះ​វិញ​។​

​លោក​បញ្ជាក់ថា ការបញ្ជូន​សិល្បៈករ​ខ្មែរ​ដែល​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​តាមរ​យៈ​សមាគម​របស់លោក​គឺ​តែងតែ​ទទួលបាន​ជោគជ័យ ដោយសារតែ ភាគច្រើន​សិល្បៈករ​ខ្មែរ​ដែល​សមាគម​របស់​លោក​បញ្ជូន​ទៅនោះ​គឺ​ច្រើន​ជា​អ្នកសិល្បៈ​ដែល​អាច​ច្រៀង​បាន​បទ​សម័យ​ដើម ហើយ​ខ្មែរ​យើង ដែល​រស់នៅ សហរដ្ឋអាមេរិក គឺ​ពួកគាត់​ភាគច្រើន​មិនសូវ​ជា​ចង់​ស្តាប់​បទ​ចម្រៀង​សម័យ​ឥឡូវ​ឡើយ​។​

​លោក រឿន សេង​ហាប់ បាន​បញ្ជាក់ថា សិល្បៈករ​ទាំងអស់​ត្រូវ​ចុះកិច្ចសន្យា​ជាមុន​ជាមួយ​សមាគម ដោយបាន​កំណត់ ពេលវេលា​ច្បាស់លាស់ ទាំង​ការ ចេញដំណើរ និង​ត្រឡប់មកវិញ ហើយ​ពេលទៅដល់​សហរដ្ឋអាមេរិក​សិល្បៈករ​ទាំងនោះ​ត្រូវធ្វើ​អ្វី​តាម​ការកំណត់​របស់​ស​មា​គម ហើយ​ពេល​ចង់​ចេញ ទៅណា​នោះ ត្រូវតែមាន​ការអនុញ្ញាត​យ៉ាង​ត្រឹមត្រូវ​ពី​សមាគម​ព្រោះ​កន្លងមក​សមាគម​រប​ស់លោក ធ្លាប់មាន បទពិសោធន៍​ម្តង​រួចមកហើយ ពី​ការរត់​គេចខ្លួន មិន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ របស់​សិល្បៈការិនី​២​រូប​។ ការធ្វើ​ដោយ​ការ​ក្រឹ​ត​ក្រម​នេះ​មិនមែន​មានន័យថា សមាគម​របស់​លោកមា​ន​ការគៀបសង្កត់ និង​បិទ​សិទ្ធិសេរីភាព​របស់​ពួកគេ​នោះទេ តែ​គឺជា​ការប្រតិបត្តិ​ទៅតាម​លក្ខខណ្ឌ​ទិ​ក្កះ ដើម្បី​រក្សា​តម្លៃ​សិ​ល្បះ​ករ​ខ្មែរ និង​វិស័យ​សិ​ល្បះ​របស់​ខ្មែរ​។​

​កញ្ញា មាស វ៉ា​រី បាន​ឲ្យ​ដឹងថា នេះ​ជា​ឱកាស​មួយ​សម្រាប់​រូបនាង និង​សិល្បៈករ​ដ៏ទៃទៀត​ក្នុងការ​នាំយក​វិស័យ​សិល្បៈ​ខ្មែរ​មិនមែន​តែ​ការ​ច្រៀង មួយ​មុខ​ប៉ុណ្ណោះ​ទេ ក៏​អាច​បង្ហាញ​ពី​សម្លៀកបំពាក់ សំដីសំដៅ អាកប្បកិរិយា​របស់​ខ្មែរ​ដើម្បី​បង្ហាញ​បងប្អូន​ដែល​រស់នៅ​ទឹកដី​ដ៏​ទាន់សម័យ និង​ស៊ី​វិ​ល័យ​មួយ​នេះ​ផងដែរ​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 130 នាក់
  Flag Counter
Flag Counter