. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
លី ច័ន្ទ​សីហា សោកស្តាយ​មិនបាន​ទទួលពាន ព្រោះ​ជាប់​សម្តែង នៅក្រៅ​ប្រទេស
December 29, 2014 (13:20:36) [ 708 ]
 
 
ភ្នំពេញ: តារា​ទឹកភ្នែក មិនចេះ​រីងស្ងួត លី ច័ន្ទ​សីហា បាន​ចាកចេញទៅ​ច្រៀង​រាំ នៅលើ​ទឹកដី​អូស្ត្រាលី កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៤ ។ បើតាម​គម្រោង តារា​សម្តែង​រូបនេះ នឹង​វិល​មកវិញ នៅ​ដើមខែ​មករា ឆ្នាំ​២០១៥ បន្ទាប់ពី​នាង នៅ​បំពេញ​តួនាទី ជា​តារាចម្រៀង ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ខាងមុខនេះ ជាមួយនឹង​បងប្អូន​ខ្មែរ ដែល​រស់នៅ​ទីនោះ​។

​ខណៈពេលដែល​តារា​សម្តែង​រូបនេះ បានទទួល​ជោគជ័យ លើក​ទី​១ នៅលើ​ប្រទេស​អូស្ត្រាលី ម្តង​រួចមកហើយ ទើប​ធ្វើ​ឲ្យ​បងប្អូន​ទាំងនោះ ទទូច​ចង់ឃើញ ចង់​ច្រៀង​រាំ ជាមួយនឹង​តារា​សម្តែង វ័យក្មេង លី ច័ន្ទ​សីហា ម្តង​ជា​ពីរដង​។ ការចេញ​សម្តែង​ម្តងនេះ សីហា ទទួលបាន​ការលើកទឹកចិត្ត និង​គាំទ្រ​ខ្លាំង ជាង​លើក​ទី​១ យ៉ាង​ក្រាស់ក្រែល​។

​ការគាំទ្រ បានធ្វើ​ឲ្យ​តារា​សម្តែង ស្រគត់ស្រគំ​រូបនេះ ទទួលបាន​នូវ​អារម្មណ៍​កក់ក្តៅ ចំពោះ​ការស្វាគមន៍ និង​យកចិត្តទុកដាក់ ពី​សំណាក់​បងប្អូន​ខ្មែរ នៅក្រៅ​ប្រទេស​។ តែ​ទោះជា​បែបនេះ​ក្តី តារា​សម្តែង​តួអង្គ "​នាង​មរណៈ​មាតា​" បាន​សម្តែង​ការសោកស្តាយ ជា​ពន់ពេក នូវ​ការទទួលពាន របស់​ស្ថានីយ៍ទូរទស្សន៍ អប្សរា ក្នុង​កម្មវិធី “​អប្សរា Award“​។

​ឆ្លើយឆ្លង​ជាមួយ អ្នក​សារពត៌មាន តាម​សារ​អេ​ឡិច​ត្រូ​និ​ច កញ្ញា លី ច័ន្ទ​សីហា បាន​និយាយថាៈ “​អវត្តមាន ក្នុង​កម្មវិធី ទទួល​ពានរង្វាន់​រប​ស់ កម្មវិធី​អប្សរា Award ពិតជា​មានការ​សោកស្តាយ ខ្លាំង​មែនទែន​បង ព្រោះ​កម្មវិធី​នេះ​ល្អ ហើយ​ខ្ញុំ​មាន​វត្តមាន ក្នុង​កម្មវិធី​នេះ ជាង​១​ឆ្នាំ​ហើយ មិនគួរណា ពេល​ទទួលពាន បែរជា​មិនបាន​នៅ​សោះ ស្តាយ​នោះ មហា​ស្តាយ (​បានន័យថា នាង​បាន​បោះបង់ចោល ការចូលរួម​ប្រកួត ដោយសារតែ​នាង ចេញទៅ​សម្តែង នៅក្រៅ​ប្រទេស​) ”​។

​កញ្ញា សីហា បាន​បន្តថា ទោះជា​យ៉ាងណាក៏ដោយ ក៏​សូម​អរគុណ​ដល់​លោក ហ្វៃ សំអាង ដែល​តែងតែ ផ្តល់ឱកាស​ឲ្យ​នាង​ខ្ញុំ តាំងពី​ការថត​រឿង "​មរណៈ​មាតា​" រហូត ដល់​ការប្រឡង​សម្តែង ក្នុង​កម្មវិធី អប្សរា Award ផងដែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter