ដំរីទឹកនៅកោះតៃវ៉ាន់លោតចេញពីឡានកាម្ងុង, ធ្វើឲ្យអ្នកស្រុកស្មានថា ជាសត្វដាយណូស័រ
|
December 29, 2014 (13:17:20)
|
[ 673 ] |
|
|
|
|
អ្នកស្រុកដ៏ឆ្លេឆ្លាក្នុងទីក្រុងមួយរបស់តៃវ៉ាន់បានទូរស័ព្ទហៅប៉ូលិសជាមួយនឹងការអះអាងដ៏មិនគួរឲ្យជឿថា ពួកគេបានឃើញ "ដាយណូស័រ" រួចចំណង។ នេះបើយោងតាមវេបសាយ news.com.au កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤។
ប៉ុន្តែនេះមិនមែនជា Jurassic Park (ក្រុមហ៊ុនភាពយន្តដែលផ្តោតសំខាន់ក្នុងការផលិតដាយណូស័រក្លូន) ទេ។ ផ្ទុយមកវិញ ដាយណូស័រ ដែលអ្នកទូរស័ព្ទមួយចំនួនទៅប៉ូលិសទទូចថាឃើញវាហោះនោះ គឺជាដំរីទឹកមួយក្បាល ដែលបានធ្លាក់ចេញពីគូទឡានកាម្ងុងមួយគ្រឿងនៅកណ្តាលទីក្រុង Miaoli។
ដំរីទឹក ដែលមានឈ្មោះថា “A Ho” មានការភ័យស្លន់ស្លោរខណៈវាកំពុងត្រូវបានដឹក រួចក៏លោតចេញពីរថយន្តនោះតែម្តង។ វាបានធ្វើឲ្យបាក់ជើងរបស់វាក្នុងពេលធ្លាក់ ហើយសម្លេងសត្វដំរីទឹកដ៏ធំនេះធ្លាក់លើបេតុងលាន់ឮសូរដឹប បានធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកស្រុក ដែលរត់ចេញមកក្រៅមើលថាតើសម្លេងនោះគឺជាអ្វី។
ដំរីទឹកនេះបានលោតចេញតាមបង្អួចរថយន្ត ហើយក៏ធ្លាក់លើកន្លែងចតឡានមួយមុនពេលវាដេកនៅលើផ្លូវនៅទីបំផុត។ ខ្សែអាត់ទូរទស្សន៍បានបង្ហាញថា ដំរីទឹកដ៏ធំនេះបានដេកនៅទីនោះជាមួយនឹងទឹកពណ៌សហូរចេញពីភ្នែករបស់វា។
ស្ត្រីម្នាក់ត្រូវបានដកស្រង់សម្តីដោយកាសែត United Daily News ដោយនិយាយថា គាត់បានរត់ចេញពីផ្ទះក្រោយពីលើសម្លេងធ្លាក់នេះ ហើយនឹកស្មានថាគាត់បានឃើញ "ដាយណូស័រ" ដេកលើផ្លូវ។
អ្នកបើកឡានកាម្ងុងត្រូវបានកាសែតនេះដកស្រង់សម្តីដោយនិយាយថា គាត់បានឃើញដំរីទឹក "ហោះចេញក្រៅ" រថយន្តក្រោយពីមានការភ័យស្លន់ស្លោរអំឡុងពេលបើកបរ។
ក្រុមមន្ត្រីនិយាយថា សត្វដំរីទឹករងរបួសមួយក្បាលនេះបានដេកលើផ្លូវអស់ប៉ុន្មានម៉ោងមុនពេលដឹកតាមរថយន្តកុងតឺន័រដឹកទំនិញ រួចយកទៅកសិដ្ឋានរបស់វាវិញនៅទីក្រុង Taichung។ ដំរីទឹកនេះត្រូវគេរំពឹងថានឹងជឿសះស្បើយពេញលេញឡើងវិញប៉ុន្តែម្ចាស់របស់វាអាចនឹងរងការផាកពិន័យច្រើនគួរសម។
អាជ្ញាធរតៃវ៉ាន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ម្ចាស់វាអាចប្រឈមនឹងការផាកពិន័យរហូតដល់ទៅ ៧៥.០០០ ដុល្លារតៃវ៉ាន់ (២.៤០០ ដុល្លារអាមេរិក) ចំពោះការរំលោភច្បាប់ការពារសត្វដោយសារតែវាបានរងរបួស។
បណ្តាញព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ដំរីទឹកនេះគឺជាតារាដ៏ទាក់ទាញមួយនៅកសិដ្ឋានរបស់វា និងថែមទាំងធ្លាប់បង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយមមួយទៀតផងកាលពីច្រើនឆ្នាំកន្លងទៅ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|