ទេព រិនដារ៉ូ ប្រាប់ពីផលលំបាក ចំពោះការសម្តែង ជាតួអង្គកាច និងឈុតចាប់រំលោភ
|
December 24, 2014 (14:30:51)
|
[ 811 ] |
|
|
|
|
ភ្នំពេញ: នេះជាលើកទីមួយហើយ ដែលតារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ សម្តែងជាតួកាច នៅក្នុងរឿង "ភ្លើង" គឺជាស្នាដៃថ្មីមួយទៀតរបស់ ផលិតកម្មរ៉ក ដែលជាស្នាដៃនិពន្ធរបស់ អ្នកស្រី ប៉ាល់ វណ្ណារីរក្ស ដែលជារឿងបែបស៊ើបអង្កេត បាញ់ប្រហារ គំនុំសងសឹក មនោសញ្ចេតនា ទុក្ខសោក និងមានបញ្ចូលនូវការអប់រំ ផងដែរ។
តារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ បានអោយដឹង នៅក្នុងថ្ងៃសម្ពោធរឿង នារោងភាពយន្តលុច្ស កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ថាៈ "នេះជាលើក១ ដែលខ្ញុំសម្តែងជាតួកាច មានការលំបាកច្រើន ព្រោះថា តួកាច វាខុសគ្នាឆ្ងាយពីតួផ្សេងៗ បើចឹងការសម្តែង ត្រូវមានការប្រឹងប្រែង ដោយសារសភាវៈកាចហ្នឹង គឺត្រូវបញ្ចេញជាកំហឹង បញ្ចេញជាសកម្មភាព (Action) ផ្សេងគ្នា ពីតួអង្គសុភាព ដូច្នេះការខិតខំប្រឹងប្រែងនេះ ពេលខ្លះក៏យើងធ្វើមិនបានល្អ ១០០ ភាគរយដែរ "។
តារាសម្តែងជើងចាស់រូបនេះ បានបន្តថាៈ "ក្រៅពីសម្តែង ជាតួកាចហើយ ចំពោះឈុតដែលពិបាក សម្តែងជាងនេះទៅទៀត គឺឈុត រំលោភ ព្រោះជាសកម្មភាពមួយ ដែលយើងមិនមាន ការព្រមព្រៀង ដូច្នេះខាងតួម្ខាងទៀតនោះ គឺគេប្រឹងរើ ឯយើងប្រឹងចាប់ ដោយយើងប្រឹងសម្តែង ជារបៀប ដុតរោល គឺពិបាកមែនទែន " ។
បើតាមការបញ្ជាក់ពីលោក យឹម សុសត្យា ហៅ លី ម៉េង ជាប្រធានគ្រប់គ្រងកម្មវិធី និងជាជំនួយការ លោកឧកញ៉ា គិត ធាង បាននិយាយថា រឿង "ភ្លើង" នេះ ចំណាយពេលថត រយៈពេលយូរ គឺជាង១ឆ្នាំ និងចំណាយការថត អស់ប្រមាណជាង ១០ ម៉ឺនដុល្លារ ព្រោះត្រូវចេញទៅថត នៅខេត្តឆ្ងាយៗ និងត្រូវចំណាយ លើការធ្វើបច្ចេកទេស ផ្សេងៗទៀត។
ខ្សែភាពយន្តរឿង "ភ្លើង" ចាប់បញ្ចាំង នៅរោងភាពយន្តលុច្ស ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ហើយនឹងបន្តបញ្ចាំង នៅតាមរោងភាពយន្ត Platinum Cinneplex, Major Cinneplex, Legend Cinema (Citymall, TK Avenue, Steung Meanchey Market) ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|