សុគន្ធ ថេរ៉ាយុ ឡើងវីឡាតំលៃជិតកន្លះលាន ចុងខែធ្នូនេះ
|
December 12, 2014 (10:05:16)
|
[ 756 ] |
|
|
|
|
ភ្នំពេញ: តារាចម្រៀងស្រស់ក្មេងរបស់ផលិតកម្មថោន សុគន្ធ ថេរ៉ាយុ កំពុងក្លាយខ្លួនជាម្ចាស់វីឡាមិនតិចជាងពីរ ខណៈ ដែលនៅសល់ប៉ុន្មានថ្ងៃខាងមុខនេះ តារាចម្រៀងសាច់ផូរផងរូបនេះ នឹងប្រារព្ធធ្វើពិធីរឡើងគេហដ្ឋានថ្មី ក្នុងតំលៃជិតកន្លះលានដុល្លារ។
តារាចម្រៀងវ័យក្មេងរូបនេះ ធ្លាប់ពើបប្រទះនឹងពត៌មានចចាមអារាម ម្តងជាម្តងពីរជាមួយនឹងពាក្យខ្សឹបខ្សៀវពីការមាន បានហួសប្រមាណ ដែលធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅមានមន្ទិលសង្ស័យមិនចេះអស់មិនចេះហើយ នឹងភាពហ៊ឺហួសប្រមាណបែបនេះ។
ទាក់ទងជាមួយនឹងការមានបានរហូតលេចឮ ពាក្យចាមអារាមបែបនេះ បានធ្វើឲ្យ សុគន្ធ ថេរ៉ាយុ មិនមានការឆ្លើយតបនឹងដោយយកកំហឹងមកបញ្ចេញនោះទេ តារាចម្រៀងយេយេទាន់សម័យ ថេរ៉ាយុ បានបកស្រាយថា រាល់ការមានបានរបស់ខ្លួនបែបហ៊ឺហាររាល់ថ្ងៃនេះ ពិតជាមានការឧបត្ថម្ភមែន តែអ្នកឧបត្ថម្ភនេះ មិនមានអ្នកណាឆ្ងាយពីម្តាយឪពុករបស់ខ្លួនទេ។
សុគន្ធ ថេរ៉ាយុ បានលើកឡើងថា “ខ្ញុំមិនមានអ្នកជ្រោមជ្រែងអីណាទេបង ជាក់ស្តែងដូចជាផ្ទះវីឡា ឡាន អីនេះចឹងសុទ្ធតែរបស់ប៉ាម៉ាក់តាំងអស់ ចំណែកផ្ទះវីឡាថ្មីនេះ ក៏ជារបស់ម៉ាក់ដែរ តែគាត់គ្មានលុយឯណាទៅបង់ទាំងអស់ទេ គឺគាត់បង់ជាតំណាក់កាលៗ ប៉ុណ្ណោះ ” ។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ធ្នូ ខាងមុខនេះ តារាចម្រៀងរបស់ផលិតកម្មថោន នឹងប្រារព្ធធ្វើពិធីជួបជុំឡើងគេហដ្ឋានថ្មីមានទីតាំងចូលតាមក្លោងទ្វាវត្តសំរោងអណ្តែត មិនឆ្ងាយពីវីឡាទី១ នៅក្នុងម្តុំបូរីពិភពថ្មី វីឡាដែលគ្រោងនឹងឡើងនោះ មានតំលៃជិតកន្លះលានដុល្លា ចំណែកពិធីជប់លៀងឡើងគេហដ្ឋានថ្មី នឹងមានការអញ្ជើញចូលរួមពីបណ្តាភ្ញៀវភាគច្រើនដែលសុទ្ធសឹងតែជាអ្នកសិល្បៈ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|