. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
Lady Gaga បង្ហើប​ឲ្យដឹង​អំពី​​​ការចាប់​​រំលោភ កាល​ពី​នាង​​​នៅ​ក្មេង​ជំទង់​
December 08, 2014 (04:37:20) [ 667 ]
 
 
នាង Lady Gaga តារាចម្រៀង​អាមេរិក អាយុ​២៨​ឆ្នាំ​រូប​នេះ​បាន​បង្ហើប​ឲ្យដឹងថា នាង​ត្រូវបាន​គេ​ចាប់រំលោភ​កាល​ពី​វ័យក្មេង ហើយ​បាន​និយាយថា នាង​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​សម្រាក​ព្យាបាល​ហើយ​ទទួលស្គាល់​ការពិត និង​ចាប់ផ្តើម​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​ពី​របួសស្នាម​នេះ​។​

​នាង Lady Gaga តារាចម្រៀង​pop​នេះ បាន​និយាយថា “ ខ្ញុំ​មិន​ចង់​ឱ្យ​ជីវិត​ខ្ញុំ​ត្រូវ​បាន​កំណត់​ដោយ​បញ្ហា​នេះ​ទេ ។ ខ្ញុំ​នឹង​មិន​សប្បាយចិត្ត​ទេ ប្រសិនបើ​មាន​នរណា​ម្នាក់ និយាយ​ដល់​រឿង​ដែល​ធ្លាប់​ធ្វើឲ្យ​ខ្ញុំ​ឈឺចាប់​នោះ​”​។​

នាង បាន​និយាយថា ការចាប់រំលោភ​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​នាង​មាន​អាយុ​១៩​ឆ្នាំ ហើយ​ថា ​នាង​បាន​ឆ្លងកាត់​ជា​ច្រើន​ឆ្នាំ​ក្នុងការព្យាបា​។នាង​មិន​បាន​និយាយ​លម្អិត​ទេ ប៉ុន្តែ បាន​និយាយថា អ្នក​ចាប់​រំលោភ​នោះ​គឺ​​មាន​អាយុ​ចាស់​ជាង​នាង ២០​ឆ្នាំ​។​

​នាង​បាន​និយាយ​ប្រាប់​វិទ្យុ​Howard Stern ថា “ រឿង​ដ៏​អាក្រក់​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​រាល់ថ្ងៃ​​ប៉ុន្តែ វា​មិន​មាន​ឥទ្ធិពល​ខ្លាំង​មក​គ្របដណ្តប់​លើ​ជីវិត​របស់​ខ្ញុំ​ឡើយ គឺ​ពី​៤​ទៅ​៥​ឆ្នាំ ក្រោយ​មក​នោះ"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter