. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
បវរកញ្ញា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ជនជាតិ​មី​យ៉ា​ន់​ម៉ា​វ័យ​16​ឆ្នាំ ទម្លាយ​រឿង​បង្ខំ​ឱ្យ​រួមរ័ក​ជាមួយ​បុរស​កូរ៉េ​ជា​អ្នកមាន​ស្តុកស្តម្ភ
December 08, 2014 (04:02:18) [ 688 ]
 
 
យោង​តាម​គេហទំព័រ​សិល្បៈ Allkpop ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា បវរកញ្ញា​អាស៊ី​ប៉ាស៊ី​ហ្វិ​ក វ័យ​១៦​ឆ្នាំ ជនជាតិ​មី​យ៉ា​ន់​ម៉ា នាង May Myat Noe ទម្លាយ​ឱ្យ​ដឹង​រឿង ​រូប​នាង​ត្រូវ​គេ​បង្ខំ​ឱ្យ​រួមរ័ក​ ជាមួយ​អ្នកមាន ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ ជនជាតិ​កូរ៉េ​ម្នាក់ ។

នាង May Myat Noe និយាយ​ថា «​ខ្ញុំ​ត្រូវ​ទីភ្នាក់ងារ​របស់​ជនជាតិ​កូរ៉េ​ឈ្មោះ Choi បញ្ចុះបញ្ចូល​ឱ្យ​រួមរ័ក​ជាមួយ​អ្នកមាន​កូរ៉េ​ម្នាក់ ។ គេ​គំរាម​នាង​ខ្ញុំ​ត្រូវ​តែ​រួមរ័ក​ជាមួយ​អ្នកជំនួញ​កូរ៉េ​ស្តុកស្តម្ភ​ម្នាក់ ទើប​អាច​ផលិត​ឌី​ស​ចម្រៀង និង​អាច​ជួយ​ជ្រោមជ្រែង​នាង​ខ្ញុំ​នៅ​ពេល​ខាង​មុខ តែ​នាង​ខ្ញុំ​មិន​យល់ព្រម​តាម​សំណើ​នោះ​ទេ ព្រោះ​គិត​ថា​ជា​រឿង​ទិញ​ដូរ​ខ្លួនប្រាណ ។

ក្រៅពី​នេះ​គេ​ឱ្យ​នាង​ខ្ញុំ កែ​ពង្រីក​សុដន់​ទើប​ស្រស់​ស្អាត និង​ទាក់ទាញ​មហាជន​» ។

នាង May Myat Noe គ្រង​មកុដ​បវរកញ្ញា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១៤ នៅ​ថ្ងៃ​ទី​៣១ ឧសភា តែ​បី​ខែ​បន្ទាប់ នាង​ត្រូវ​គេ​ដក​តំណែង​នោះ​វិញ​ដោយសារ​មានរឿង​ចម្រូងចម្រាស​កើតឡើង​មួយ​ចំនួន​ពាក់ព័ន្ធ​ច្បាប់​របស់​អង្គការ​បវរកញ្ញា​ពិភពលោក MAPWO ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 32 នាក់
  Flag Counter
Flag Counter