. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ស្ដាប់​សំឡេង​​​ជយលាភី​ ប៊ុត សីហា The Voice Cambodia និង​ជយលាភី​ The Voice ពី​ប្រទេស​អាស៊ាន​បន្តិច​មើល​ (វីដេអូ)
November 20, 2014 (12:50:00) [ 841 ]
 
 
ក្រោយ​​ពី​​រក​ឃើញ​ម្ចាស់​ជយលាភី ​រដូវកាល​ដំបូង​ កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​ The Voice Cambodia គឺ​ជយលាភី​ ប៊ុត សីហា រួច​ហើយ​ យើងខ្ញុំជឿជាក់​ថា ​​ប្រិយមិត្ត​ភាគ​ច្រើន​ច្បាស់​ជា​ចង់​ដឹង​ថា​តើ​ បេក្ខភាព​ជយលាភី​ The Voice របស់​ប្រទេស​ជា​សមាជិក​សមាគមន៍​អាស៊ាន​ ទាំង​១០​ប្រទេស​មាន​សំឡេង​ក្រអួនក្រអៅ​ដូច​គ្នា​នឹង​ ជយលាភី​របស់​កម្ពុជា​យើង​ឬ​ក៏​អត់។​ ដូច្នេះ​ យើងខ្ញុំបាន​​ស្រាវជ្រាវ ​និង​នាំ​មក​បង្ហាញ​មិត្ត​អ្នក​អាន​ឱ្យ​ស្គាល់​ ពី​សមត្ថភាព​ជយលាភី​ The Voice របស់​ប្រទេស​គេ​ មក​ដែល​មាន​សមត្ថភាព​ ប្រហាក់ប្រហែល​ នឹង​ជយលាភី ប៊ុត សីហា របស់​កម្ពុជា​។
យើងខ្ញុំសូម​លើក​យក​ម្ចាស់​ពាន​ The Voice ​នៅ​​ថៃ​ វៀតណាម​ ​​​​​ហ្វីលីពីន​ និង​​​ចិន​​​​ (​​​ដោយ​សារ​ប្រទេស​ម៉ាឡេស៊ី​និង​សិង្ហបុរី​ ​គឺ​ត្រូវ​ប្រកួត​រួម​ជាមួយ​នឹង​ The Voice Of China )​ ​មក​បង្ហាញ​ជូន។ ចំណែក​ប្រទេស​ភូមា​ សាធារណរដ្ឋ​​ប្រជាមានិត​ឡាវ​ និង ប្រទេស​ប្រុយណេ​​​មិនមាន​ការ​ប្រឡង​ចម្រៀង​ The Voice នោះ​ទេ​។​​​

សូមចូលរួម​ទស្សនា ​បទ​ចម្រៀង​របស់​ជយលាភី​និមួយៗ ដូច​ខាង​ក្រោម​៖

១) The Voice Camboida៖ សម្រាប់​រដូវកាល​​ទី​មួយ​នៃ​អ្នក​ដែល​ជា​ជយលាភី The Voice Cambodia ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ ប៊ុត សីហា ដែល​​មក​ពី​ខេត្តកំពង់ស្ពឺ ដោយ​សំឡេង​ផ្ញើសារ​គាំទ្រ​យ៉ាង​ច្រើន​។ បេក្ខជន​ដែល​មាន​ជឺវិត​តស៊ូ​​និង​កម្សត់​រូប​នេះ ​បាន​ស្រូប​ទាញ​ឆក់​យក​ដួងចិត្ត​ទស្សនិកជន ​​​ឱ្យ​ផ្ញើសារ​គាំទ្រ​រូប​គេ ​ដោយ​មិន​ពិបាក ​ព្រោះ​តែ​ទឹក​ដម​សំឡេង​ដ៏​ល្អ​របស់​គេ​។

-បទ​​ទីមួយ​៖ ស្រលាញ់​បង​គ្មាន​អនាគត​ទេ​
-បទ​ទីពីរ​ជាមួយ​ Coach ឆន​ សុវណ្ណរាជ​ ៖ ទីក្រុង​គ្មាន​មេឃ​
​​
២) The Voice Thailand៖ Songkran Rangsan "รักคงยังไม่พอ" និង "จันทร์เจ้า" ជយលាភី​ម្ចាស់​ពាន​ The Voice Thailand គឺ​​ Songkran Rangsan មក​បង្ហាញ​ប្រិយមិត្ត​ពី​ទឹក​ដម​សំឡេង​របស់​​ជយលាភី​ប្រទេស​​ថៃ​រូប​នេះ​។ Songkran Rangsan គឺ​ជា​កូន​ក្រុម​​របស់​ Coach Stamp ។

បទ​ចម្រៀង​វគ្គ​ Live Show Final ៖
-បទ​ចម្រៀង​ទោល ( รักคงยังไม่พอ )
-បទ​ចម្រៀង​ Coach ( จันทร์เจ้า )

៣) The Voice Vietnam ៖ ប្រទេស​វៀតណាម​ឯណោះ​វិញ​ម្ចាស់​ពាន​ The Voice Of Vietnam ដំបូង​គេ​គឺ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​បេក្ខនារី​រូប​ស្រស់​សំឡេង​ខ្លាំង​មិន​ចាញ់​បុរស​ឈ្មោះ​ Phạm Thị Hương Tràm ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ Coach TEAM THU MINH ។

-បទ​ទី​មួយ​៖ NHƯ CHƯA BẮT ĐẦU
-បទ​ទីពីរ​៖ ជាមួយ​ Coach

៤) The Voice Of China (The Voice Malaysia, The Voice Singapore)៖ សម្រាប់​ប្រទេស​អាស៊ាន​ ម៉ាឡេស៊ី និង​ សិង្ហបុរី​ មិន​មាន​រៀបចំ​ការ​ប្រឡង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ​ គឺ​ទៅ​ចូលរួម​​ប្រកួត​នៅ​ប្រទេស​ចិន​ ដូច្នេះ​ The BNEWS នឹង​លើក​ម្ចាស់​ជយលាភី​​នៅ​ប្រទេស​ចិន​មក​តំណាង​ឱ្យ​ប្រទេស​អាស៊ាន​ទាំង​ពីរ​។ សម្រាប់​ឆ្នាំ​២០១៤ បេក្ខភាព​ដែល​ជា​ជយលាភី The Voice China គឺ​ជា​បេក្ខនារី​រូប​ស្អាត​មាន​សម្រស់​ផូរផង់​ឈ្មោះ​ថា​ zhang bichen ចំណែក​សំឡេង​នាង​វិញ​ក៏​ពីរោះ​មិន​ចាញ់​រូប​សម្រស់​ដែរ។

-zhang bichen ( 时间都去哪儿了)

៥) The Voice Philippine ៖ សម្រាប់​រដូវកាល​ទី​មួយ​ឆ្នាំ​២០១៣ ត្រូវ​បាន​ធ្លាក់​ទៅ​លើ​បេក្ខជន​ Mitoy Yonting ដែល​ជា​កូន​ក្រុម​របស់​ Coach Lea Salonga

-បទទីមួយ ៖ BULAG
-បទទីពីរ ៖ ​ជាមួយ Coach

៦) The Voice Indonesia ៖ ចំពោះ​ប្រទេស​ឥណ្ឌូនេស៊ី​ក៏​ដូច​ជា​ប្រទេស​ប្រទេស​កម្ពុជា​​ផង​ដែរ​ ព្រោះ​បេក្ខភាព​ជយលាភី​ត្រូវ​បាន​ធ្លាក់​ទៅលើ​យុវជន​ Billy Simpson​ ដែល​មាន​សំឡេង​ល្អ​មិន​ថា​ច្រៀង​បទ​ជាតិ​ឬ​អន្តរជាតិ តឹង​ធូរ​ខ្ពស់​ទាប​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​។

-បទ​ទី​មួយ៖ When I Was Your man
-បទ​ទី​ពីរ​​ ៖ ច្រៀង​ជាមួយ Coach

ប្រភព៖ The BNEWS
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter