ចាប់ខ្លួនបុរសពីរនាក់ជុំវិញ ការសម្លាប់បវរកញ្ញាហុង ឌូរ៉ាស់នាងអាល់វ៉ារ៉ាដូ និងបងស្រីនាង
|
November 20, 2014 (12:20:48)
|
[ 768 ] |
|
|
|
|
ប៉ូលិសនៅក្នុងប្រទេសហុងឌូរ៉ាស់បានចាប់ខ្លួនបុរសពីរនាក់ជុំវិញការសម្លាប់បវរកញ្ញា នាង ម៉ារៀ ចូសេ អាល់វ៉ារ៉ាដូ (Maria Jose Alvarado) អាយុ ១៩ ឆ្នាំ និង បងស្រីរបស់នាង ដែលបានបាត់ខ្លួននៅរាត្រីដើរលេងក្រៅមួយកាលពីសប្តាហ៍មុន។ នេះបើយោងតាមវេបសាយប៊ីប៊ីស៊ីចេញផ្សាយថ្ងៃទី ១៩ ខែវិច្ឆិកា។
សាកសពនាង អាល់វ៉ារ៉ាដូ និង បងស្រី នាង សូហ្វយ៉ា ទ្រីនីដាដ (Sofia Trinidad) អាយុ ២៣ ឆ្នាំ ត្រូវបានប្រទះ ឃើញកប់នៅក្បែរទន្លេមួយក្បែរភាគខាងជើងទីក្រុង Santa Barbara។ ប៉ូលិសនិយាយថា មិត្តប្រុសរបស់នាងទ្រីនីដាដបានសារភាពក្នុងកន្លែងឃុំឃាំងថាបានបាញ់និងកប់អ្នកទាំងពីរ។ ប៉ូលិសជឿថា ជននេះគឺជាអ្នកបាញ់នាងមុន ដោយសារតែភ្លើងប្រច័ណ្ឌ។
នាងអាល់វ៉ារ៉ាដូ ដែលគ្រងម្កុដបវរកញ្ញាហុងឌូរ៉ាស់កាលពីខែមេសា បានកំពុងត្រៀមខ្លួនចាកចេញទៅទីក្រុងឡុងដ៍សម្រាប់ការប្រកួតបវរកញ្ញាពិភពលោកនៅខែធ្នូ នៅគ្រានៃការបាត់ខ្លួនរបស់អ្នកទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែវិច្ឆិកា។
អ្នករៀបចំការប្រកួតបវរកញ្ញាពិភពលោកបានចូលរួមរំលែកទុក្ខដល់ស្ត្រីដែលស្លាប់ទាំងពីរនាក់ផងដែរ ខណៈកំណត់ ត្រានៃឧក្រិដ្ឋកម្មដ៏ហិង្សាររបស់ប្រទេសក្រីក្រនៅតំបន់អាមេរិកកណ្តាលមួយនេះបានស្ថិតក្រោមការពិនិត្យពិច័យជាថ្មីម្តងទៀត។ សាកសពអ្នកទាំងពីរត្រូវបានរកឃើញកប់នៅតំបន់ Cablotales ក្បែរទន្លេ Aguagua។
ជនឈ្មោះ Plutarco Ruiz មិត្តប្រុសរបស់នាងទ្រីនីដាដ ត្រូវបានឃុំខ្លួនរួមជាមួយនឹងបុរសម្នាក់ទៀតឈ្មោះ Aris Maldonado។ នាយឧត្តមសេនីយ៍នរគបាលជាតិ លោក Ramon Sabillon បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា Plutarco Ruiz បានសារភាពថាបានបាញ់ស្ត្រីទាំងពីរនាក់នេះ រួចហើយកប់សពរបស់ពួកនាងដោយមានការជួយពី Maldonado។
មេប៉ូលិសស៊ើបអង្កេតលោក Leandro Osorio បាននិយាយថា Ruiz បានបាញ់សម្លាប់ជនរងគ្រោះជាបងស្រី ដោយសារភ្លើងប្រច័ណ្ឌ បន្ទាប់ពីឃើញនាងរាំជាមួយ "បុរសម្នាក់ទៀត" ក្រោយមកក៏បាញ់នាងជាប្អូនស្រីឈ្មោះអាល់វ៉ារ៉ាដូ ហើយក៏កប់សាកសពអ្នកទាំងពីរតែម្តង។
លោកនិយាយថា "នេះគឺជាការសន្និដ្ឋានសំខាន់មួយ ដែលយើងមានសម្រាប់បទឧក្រិដ្ឋនេះ ផ្អែកតាមសាក្សី និងការស៊ើបអង្កេត ដែលយើងបានធ្វើ"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|