. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
ក្រុម​អ្នក​បើក​យន្តហោះ​ចម្បាំង ​​ជា​ស្ត្រី​ចិន​បង្ហាញ​សមត្ថភាព ​បើក​ហោះហើរ​
November 17, 2014 (04:29:54) [ 702 ]
 
 
ក្រុម​អ្នក​បើក​យន្តហោះ​ចម្បាំង​ជា​ស្ត្រី​ចិន​ទី​មួយ​ដែល​ចូលរួម​ក្រុម​អ្នកបើក​យន្តហោះ​ចិន បានបង្ហាញ​សមត្ថភាព​បើក​ហោះហើរ​យន្តហោះ​របស់​ពួកគេ​ក្នុង​ការបើក​ហោះ​បង្ហាញ​យន្តហោះ​ជា​អន្តរជាតិ​លើក​ទី​១០​នៅ​​ទីក្រុង Zhuhai ប្រទេស​ចិន ។​

​ព្រឹត្តិការណ៍​ពី​ថ្ងៃ​ទី​១១-១៦​ខែ​វិច្ឆិកា​នេះ មាន​ការបង្ហាញ​ផលិតផល ការផ្លាស់ប្តូរ​បច្ចេកវិទ្យា និង​ការបង្ហាញ​​ការហោះ ហើរ​ដោយមាន​អ្នកចូលរួម​បើក​បង្ហាញ​៧០០​នាក់​និង​យន្តហោះ​ជាង​១៣០​គ្រឿង​ដែល​រួម​ទាំង​យន្តហោះ​ដឹកជញ្ជូន​យោធា​ដ៏​ធំៗ​ជាច្រើន​គ្រឿង​ទៀត​។


នាងYu Xu , Tao Jiali , Sheng Yifei និង​នាង He Xiaoli ជា​ស្ត្រី​អ្នកបើក​យន្តហោះ​ចម្បាំង​ទីមួយ​​ដែល​ចូល​ក្រុម​អ្នក​បើក​យន្តហោះ​Aerobatic Team នៃ​កងទ័ពអាកាស​របស់​ក​ង​ទ័ព​រំដោះប្រជាជន​ចិន ដែល​​បាន​បើក​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​នៅ​ប្រទេស​ចិន​ភាគខាងត្បូង​។​

​ព្រឹត្តិការណ៍​ដែល​ដំណើរការ​រហូត​ដល់​ថ្ងៃ​អាទិត្យ​នេះ នឹង​ឃើញ​ការបើក​យន្តហោះ​បង្ហាញ​ផង​ដែរ​ដោយ​​ក្រុម​អ្នក​បើក​យន្តហោះ​រុស្ស៊ី និង​ក្រុម​អ្នកបើក​យន្តហោះ​នៃ​កងទ័ពអាកាស​​របស់​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ផងដែរ​។​ ព្រឹត្តិការណ៍​នេះ​ក៏​មាន​វត្តមាន​ក្រុម​មេដឹកនាំ​ពិភពលោក​ជាច្រើ​នាក់​ដែល​រួម​ទាំង​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ាក់​អូបា​ម៉ា៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter