. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
នាង​រី​ហា​ណា​ថត​​​ ​ស្រាត​ល្វែងលើ​​ ដាក់​ទស្សនា​វ​ដ្តី Esquire
November 08, 2014 (14:55:04) [ 728 ]
 
 
នាង​បានធ្វើ​ឲ្យ​ខ្លួនឯង​ល្បីល្បាញ​ក្នុងនាម​ជា​និមិត្តរូប​តារា​ប៉ុប​មួយរូប ប៉ុន្តែ​នៅក្នុង​ទំព័រ​និយាយ​ពី​ម្ហូបអាហារ និង​ភេសជ្ជៈ​ពិសេស​របស់​ទស្សនា​វ​ដ្តី Esquire នាង​រី​ហា​ណា​បាន​បង្ហាញថា នាង​ក៏មាន​លក្ខណៈពិសេស​ណាស់​ដែរ​នៅ​ចង្ក្រាន​បាយ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ៥ ខែវិច្ឆិកា​។

​ហើយ​សីតុណ្ហភាព​ក៏​មិនបាន​កើនឡើង​នោះដែរ​នៅក្នុង​ម៉ាស៊ីន​អាំង​សាច់ ព្រោះ​តារាចម្រៀង​វ័យ ២៦ ឆ្នាំ​រូបនេះ​បាន​បញ្ជូន​ចេញ​អស់ហើយ​នូវ​សរីរាង្គ​គីមី​បា​រ៉​ត​ពី​ខ្លួន​នាង ខណៈ​រូបនាង​ព្យាយាម​បង្ហាញ​នូវ​រាង​ដ៏​អស្ចារ្យ​របស់​នាង​នៅក្នុង​ឈុត​ព្រលែង​ល្វែងលើ​ជាច្រើន​ឈុត​។

​នៅក្នុង​រូបភាព​មួយ តារាចម្រៀង​ម្ចាស់​ជ័យលាភី​ពានរង្វាន់ Grammy Award រូបនេះ​មិនបាន​ស្លៀកពាក់​អ្វី​ឲ្យ​លើសពី​ខោ​កា​ប៊​យ​កាត់​ជើង​ដ៏​ខ្លី​នោះ និង​បាន​ព្រលែង​ចេញ​ល្វែងលើ​ដើម្បី​បង្ហាញ​នូវ​ក្បាលពោះ​ដ៏​សិច​ស៊ី និង​រូបភាព​សាក់​មួយចំនួន​របស់​នា​ង​។​

​សក់វែង​សើម​រួញៗ​របស់​នាង​រី​ហា​ណា​បាន​សំយុង​ចុះ​លើ​ស្មា​របស់​នាង ខណៈ​រូបនាង​កំពុង​សម្លឹង​មើលទៅ​ឆ្ងាយ​មួយ​។ នៅក្នុង​រូបភាព​មួយទៀត ម្ចាស់​បទ Stay ដ៏​ល្បី​រូបនេះ​បាន​សម្លឹងមើល​លើ​ស្មា​របស់​នាង​ខណៈ​កំប៉េះគូទ​របស់​នាង​បានបង្ហាញ​ចេញមក​ទាំង​ផ្ទាំង​តែម្តង ដោយសារតែ​ខោ​ត្រ​នា​ប់ស​រឹប​តឹង​របស់​នាង​។

​នៅក្នុង​ការថតរូប​បែប​ក្តៅ​បែកញើស​ចំនួន ០៧ ទំព័រ ថត​ដោយ​អ្នក​ថតរូប​ម៉ូត​សម្លៀកបំពាក់​ទាន់សម័យ​ឈ្នះ​ពានរង្វាន់ និង​ជា​អ្នកដឹកនាំ លោក Ellen Von Unwerth តារា​លើ​គម្រប​ទស្សនា​វ​ដ្តី​ប្រចាំ​ខែធ្នូ​រូបនេះ​បាន​និយាយប្រាប់​ទស្សនា​វ​ដ្តី Esquire នូវ​អាហារ​ប្រភេទ​ណា​ដែល​នាង​ចូលចិត្ត​ផងដែរ​។​

​ដោយ​កត់សម្គាល់​ឃើញថា អាហារ​ពិសេស​របស់​នាង​មានដូចជា នំ​ក្តៅៗ និង ស្រា​ក្រឡុក​ដាក់​ទឹកកក​មាន​ក្រូចឆ្មា តារា​រូបនេះ​និយាយថា​នាង​ចូលចិត្ត​ម្ហូប​នៅ​តំបន់​កា​រ៉ា​អ៊ី​ព​ណាស់​ដូចជា ញាំ​សណ្តែកខៀវ​ធំៗ​ម្យ៉ាង​ហៅថា Garbanzo, នំ​ញាត់​ត្រី​ម័​រ​រុយ​, ត្រីប្រឡាក់​, និង​ស្រា​ក្រឡុក​ម្យ៉ាង​ហៅថា Callaloo និង Bajan៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter