ថម គ្រូសថតតោងយន្ត ហោះយោធានៅកម្ពស់ ១.៥២៤ ម៉ែត្រសម្រាប់ភាពយន្ត Mission Impossible វគ្គថ្មី
|
November 04, 2014 (07:59:37)
|
[ 739 ] |
|
|
|
|
លោក ថម គ្រូស បានយកភាពយន្តនេះធ្វើជាបេសកកម្មផ្ទាល់ខ្លួនរបស់លោកដើម្បីធ្វើឲ្យឈុតបែបរន្ធត់មើលទៅអាច ទៅរួច ដោយសម្តែងវាដោយខ្លួនលោកផ្ទាល់តែម្តង។ នេះបើយោងតាមវេបសាយដេលមែលចេញផ្សាយថ្ងៃទី ៣ ខែ វិច្ឆិកា។
នៅក្នុងវគ្គប្រាំនៃភាពយន្ត Mission Impossible តារាសម្តែងវ័យ ៥២ ឆ្នាំរូបនេះមិនបានឲ្យនរណាម្នាក់មកថតជំនួសនោះទេ នៅពេលលោកបានឡើងដល់កម្ពស់ ១.៥២៤ ម៉ែត្រពីលើជនបទអង់គ្លេសសម្រាប់ឈុតគ្រោះថ្នាក់ដ៏មិនគួរឲ្យជឿចុងក្រោយបំផុតរបស់លោក។
តារាហូលីវូដរូបនេះធ្វើបានល្អជាងការរំពឹងទុកទៅទៀត នៅពេលលោកបានប្រថុយគ្រោះថ្នាក់ ដោយតោងនៅចំហៀងយន្តហោះធុន Airbus A400M នៅក្នុងឈុតអាវធំ ក្នុងនាមជាតួអង្គឈ្មោះ Ethan Hunt ខណៈយន្តហោះនេះហើររំលងលើចក្រភពអង់គ្លេស។
ថម គ្រូស ដែលធ្លាប់តោងអគារខ្ពស់បំផុតរបស់ពិភពលោក និង ឡើងជ្រលងភ្នំកម្ពស់ ៦១០ ម៉ែត្រនៅរដ្ឋខូឡូរ៉ាដូដោយគ្មានរបស់ការពារ សម្រាប់ភាពយន្តយន្ត Mission Impossible វគ្គមុនៗ ជាថ្មីម្តងទៀតបានសម្តែងប្រថុយ ប្រថានដោយខ្លួនឯងទៀត។
តារាស្រឡាញ់ភាពយន្តបែបប្រយុទ្ធរូបនេះបានប្រថុយជីវិតខ្លួនឯងខណៈដែលរូបលោកបានឡើងទៅលើមេឃ ដោយប្រើតែចំហៀងយន្តហោះដើម្បីជួយរក្សាជំហរឈរត្រង់របស់លោក ខណៈយន្តហោះនេះបើករំលងលើជនបទអង់គ្លេស។
លោកបានតោងទ្វារយន្តហោះដោយមានខ្សែសុវត្ថិភាពពីរ ប៉ុន្តែបានប្រើចម្រឹងដែកនៅលើយន្តហោះយោធាម៉ាស៊ីនបួននេះដើម្បីតោងជាមួយនឹងដៃទាំងពីររបស់លោក។ ហើយតារាភាពយន្តកម្ពស់ ១,៧០ ម៉ែត្ររូបនេះក៏ពុំបានស្លៀក ពាក់ឈុតការពារខ្លួននោះដែរ ដោយស្លៀកពាក់ជាតួ Ethan ក្នុងឈុតអាវធំដ៏សង្ហារមួយ ដែលផ្តល់ឲ្យលោកនូវបំលាស់ទីមានដែនកំណត់ និងតោងយន្តហោះប្រភេទ Airbus កំពុងហោះហើរនេះដោយពាក់តែស្បែកជើងប៊ូលពណ៌ត្នោតមួយគូរ ដែលធ្វើឲ្យគាត់តោងអ្វីក៏ពុំសូវស៊ុបដែរ។
រឿង Mission Impossible វគ្គ ៥ ដែលដឹកនាំដោយលោក Christopher McQuarrie គឺតម្រូវឲ្យលោកថម គ្រូសដើរជាតួ Ethan ដដែល ជាភ្នាក់ងារចុះធ្វើប្រតិបត្តិការដោយផ្ទាល់សម្រាប់ទីភ្នាក់ងារស៊ើបការណ៍សំងាត់ហៅថា Impossible Mission Force ជាលើកទីប្រាំហើយ គិតទាំងភាពយន្តវគ្គប្រាំនេះ។
ភាពយន្តរឿង Mission Impossible វគ្គ ៥ នេះគ្រោងនឹងដាក់បញ្ចាំងនៅចុងឆ្នាំ ២០១៥ និងមានតារាសម្តែងល្បីៗពីហូលីវូដជាច្រើនរូបទៀតដូចជា Simon Pegg, Alec Baldwin និង Jeremy Renner ជាដើម៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|