. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ក្រុម​របាំ​សហរដ្ឋអាមេរិក មក​សម្តែង និង​ស្វែងយល់​សិល្បៈ​ខ្មែរ រយៈពេល ១០ ថ្ងៃ នៅ​កម្ពុជា​
October 15, 2014 (10:16:21) [ 746 ]
 
 
ភ្នំពេញ: DanceMotion USA គឺជា​កម្មវិធី​ផ្លាស់ប្តូរ វប្បធម៌​ចម្រុះ ដែល​ផ្សារភ្ជាប់​ក្រុម​របាំ​ល្អៗ​របស់​អាមេរិក ជាមួយនឹង​សហគមន៍ និង​អ្នកសិល្បៈ​អន្តរជាតិ​។ DanceMotion USA មាន​ឡើង​ដោយសារ​ការិយាល័យ​អប់រំ និង​កិច្ចការ​វប្បធម៌​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ក្នុង​ភាពជា​ដៃគូ​ជាមួយ​បណ្ឌិតសភា តូរ្យតន្ត្រី Brooklyn (BAM)​។

​លោក Jay Ramon ប្រធាន​កិច្ចការ​សាធារណៈ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក បានអោយដឹង​នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា​ឆ្នាំ​២០១៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ថា នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី ដែលមាន​ឈ្មោះថា DanceMotiton USA របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក និង​ដោយមាន​ជំនួយ​ពី​អង្គការ​អ​ម្រឹ​តា​សិល្បៈ យើង​មាន​កិត្តិយស ដោយ​ក្រុម​របាំ Mark Morris Dance Group បានមក​ចូលរួម​សម្តែង​នៅ​កម្ពុជា ដែលជា​ប្រទេស​ទី​១ នៃ​ដំណើរ​ចាប់ផ្តើម​សំដែង​របស់​ពួកគេ​នៅ​ទ្វីបអាស៊ី​។ ក្រុម​របាំ​នេះ ស្នាក់នៅ និង​សម្តែង​នៅ​ប្រ​ទស​កម្ពុជា រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​កម្ពុជា ក្រុម​របាំ​នេះ​នឹង​ទៅ​សម្តែង​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន​។​

​លោក​បន្តថា ក្នុង​រយៈពេល ១០ ថ្ងៃ នៅ​កម្ពុជា​នេះ ក្រុម​របាំ Mark Morris Dance Group នឹង​រួម​សហការគ្នាជាមួយ​អ្នករបាំ និង​តន្ត្រីករ មកពី​អង្គការ អ​ម្រឹ​តា​សិល្បៈ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ អង្គការ​សិល្បៈ​ខ្មែរ អង្គការ Epic arts សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ វិទ្យាល័យ​វិចិត្រសិល្បៈ និង អង្គការ Tiny Toones​។ នៅ​ថ្ងៃ​សុក្រ ទី ១៧ ខែតុលា នៅ​ម៉ោង ៦ ល្ងាច នឹងមាន​កិច្ចសន្ទនា​ជាមួយ​លោក Mark Morris នៅ​វិទ្យាស្ថាន​បារាំង នៅ​ភ្នំពេញ​។ ការ​បញ្ចាំង​វីដេអូ​រឿង "Dido and Aeneas" ព្រមទាំង​ការ​សួរ​ទៅ​លោកស្រី Nancy Umanoff នៅ​ថ្ងៃ​សៅរ៍ ទី ១៨ ខែតុលា វេលា​ម៉ោង ៦:៣០ យប់ នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា ក្នុង​រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃ​ពុធ​ទី​២២ ខែតុលា នា​ម៉ោង ៦​ល្ងាច នឹងធ្វើ​ការសម្តែង​នៅ​រោង​មហោស្រព​សិល្បៈ​ខ្មែរ នៅ​ក្រុង​តាខ្មៅ​។ ចំពោះ​សំបុត្រ​ចូល​ទស្សនា មាន​ចែកជូន​នៅ​អង្គការ​អ​ម្រឹ​តា​សិល្បៈ មហាវិថី​សុធារស ចាប់ពី​ថ្ងៃទី ១៥ ខែតុលា​។​

​លោក Mark Morris ប្រធាន​ផ្នែក​សិល្បៈ​របស់​ក្រុម​របាំ Mark Morris Dance Group បាន​បន្ថែមថា​យើង​មាន​ផែនការ​ថា យើង​គួរ​ធ្វើ​បែបណា​ដើម្បី​ទទួលបាន​នូវ បទពិសោធន៍​មួយ​ដ៏​ល្អ ហើយ​យើង​ស​ង្ឃឹ​ថា​យើង​នឹង​សម្រេចបាន​។ ក្នុង​រយៈពេល​១០​ថ្ងៃនេះ យើង​នឹង​ខិតខំ​សិក្សា​ស្វែងយល់ ពី​ប្រទេស​កម្ពុជា ពី​សិល្បៈ ពី​វប្បធម៌ ផងដែរ ហើយក៏​សង្ឃឹមថា ប្រជាជន​កម្ពុជា នឹង​តាមដាន​នូវ​សកម្មភាព​ទូទៅ របស់​ពួកយើង ដែល​នេះ​គឺជា​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​។​

​លោក Mark Morris បានបញ្ជាក់​បន្ថែមថា មូលហេតុ​ដែល​លោក​ជ្រើស​រើសយក​កម្ពុជា ជា​ប្រទេស​ទីមួយ ក្នុង​ដំណើរ​សម្តែង​នេះ គឺ​ដោយសារ​ប្រទេស​នេះ មាន​មរតក​សម្បូរ​ស្តុក​ស្ត​ម ផ្នែក​សិល្បៈ របាំ និង​តូរ្យតន្ត្រី ផងដែរ ហើយ​ការដែល​លោក​មក​ទីនេះ ក៏​ជា​ឱកាស​មួយ​ដើម្បីអោយ​លោក​ចូលរួម ស្វែងយល់ ពី​ទំរង់​របាំ និង​ទំរង់​តន្ត្រី​ផងដែរ​។​

​ចំណែក​លោក ជឹ​ង ឆោម​មុនី សា​លក​វិទ្យា​ធិ​ការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បានអោយដឹងថា ៖ នេះ​គឺជា​កម្មវិធី​មួយ​ដ៏​ល្អ ដែល​អាចអោយ​យើង ផ្លាស់ប្តូរ​បទពិសោធន៍ ស្គាល់​នូវ​ទំរង់​សិល្បៈ របស់​សហរដ្ឋអាមេរិក ហើយ​សិល្បៈករ​អាមេរិក ក៏​អាច​ស្វែងយល់​ពី​ទំរង់​សិល្បៈ​របស់​យើង​ផងដែរ និង​ធ្វើអោយមាន​ភាព​ស្និទ​ស្នាល​នូវ​មិត្តភាព​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter