. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
គីម លីហ្សា ត្រូវបាន​​ស្វាមី មិន​ឲ្យ​បន្ត​​​អាជីព​សិល្បៈ​
September 23, 2014 (09:50:57) [ 772 ]
 
 
ភ្នំពេញ: ​តារាចម្រៀង រាង​តូច​ច្រឡឹង គីម លីហ្សា បានបង្ហាញ​រូបរាង​និង​កាន់​ក្បាល​មីក្រូហ្វូន​លើកដំបូង​របស់ខ្លួន នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​នាង​បាន​វេច​បង្វិច​ចេញទៅ​រស់នៅ​ជាមួយ​ប្តី​របស់​នាង កាលពី​អំឡុង​ខែ ឧសភា ឆ្នាំ​២០១៤ កន្លងមក​។

​ការចេញ​ច្រៀង​លើកដំបូង​របស់ខ្លួន​ប​ន្ទា​ប់​ពី​ទៅ​រស់នៅ​ជា​ស្ត្រី​មេផ្ទះ​នៅ​អូស្ត្រាលី នេះ ត្រូវបាន​នាង​បង្ហើប​ឲ្យ​ដឹងថា ប្តី និង​ម្តាយក្មេក​របស់​នាង មិន​អនុញ្ញាត ឲ្យ​នាង​បន្ត​អាជីព​ជា​អ្នកចម្រៀង​បន្តទៀត​ទេ តែ​រូបថត​ដែល​បង្ហាញ​ពី​ការ​ច្រៀង​រាំ​នោះ គឺជា​ការ​ច្រៀង​កម្សាន្ត​នៅក្នុង​សាលា ដែល​នាង​រៀន ខណៈពេលដែល​សិស្សសាលា​ទាំងអស់ ជប់លៀង​ពេលដែល​ពួកគេ បានបញ្ចប់​វគ្គ​សិក្សា​នីមួយៗ​ប្រចាំ​សាលា​។

​តារាចម្រៀង គីម លីហ្សា បាន​អះអាងថា ពេលដែល​នាង​ចេញទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​នោះ គឺជា​ការបញ្ចប់​អាជីព​ជា​អ្នកសិល្បៈ​ស្ទើរតែ​ទាំងស្រុង​ទៅហើយ ដោយសារតែ​នៅ​ទីនោះ នាង​ត្រូវ​ចេញទៅ​សិក្សា​ភាសា​អង់គ្លេស​ដើម្បី​ត្រៀមខ្លួន​ចូលសញ្ជាតិ​។ មិនតែប៉ុណ្ណោះ នាង​ក៏​ត្រូវបាន​ក្រុមគ្រួសារ​ខាង​ប្តី​ទាំងមូល មិន​អនុញ្ញាត​ឲ្យ​ចូល​ច្រៀង ឬក៏​សម្តែង​ទៀតឡើយ​។ រូបថត​ដែល​បានបង្ហាញ​ក្នុងសង្គម​ហ្វេ​ស​បុក នោះ​គឺជា​ការចូលរួម​របស់​សាលា​តែប៉ុណ្ណោះ​។

​នាង​បាន​បន្តថា នាង​ត្រូវបាន​លោកគ្រូ​នៅ​ទីនោះ ដឹងថា​នាង​ជា​អ្នកចម្រៀង​ក៏​សុំ​នាង​ឲ្យ​ជួយ​ច្រៀង ដើម្បី​អបអរ​នៃ​ពិធីជប់លៀង តែ​ត្រូវ​ប្តី​នាង​បដិសេដ តែដោយសារ​យល់ថា នាង​នៅមាន​ចិត្ត​ស្រលាញ់​ផ្នែក​សិល្បៈ និង​លោកគ្រូ​ប្រចាំ​ថ្នាក់​អង្វរ​ពេក​ទើប​ប្តី​របស់​នាង យល់ព្រម​ឲ្យ​នាង​ច្រៀង​រាំ នៅក្នុង​ពិធី​នោះ​តែម្តង​។

​សូម​រំលឹកថា តារាចម្រៀង រាង​មាន់ចែ គីម លីហ្សា បាន​លាចាក​ភាព​នៅ​លីវ​របស់ខ្លួន ដោយ​ចូល​រោងការ​ជាមួយ​អនិកជន​ខ្មែរ​-​អូស្ត្រាលី លោក គី​វ វុ​ឌ្ឍី កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣​។ បន្ទាប់ពី​បាន​រៀបការ​មិនបាន​ប៉ុន្មាន​ខែ​ផង គីម លីហ្សា បាន​ចាកចេញ​ដោយ​មិន​អាល័យ​ពី​អាជីព​ជា​អ្នកសិល្បៈ ទៅ​រស់នៅ​ជាមួយ​ស្វាមី យ៉ាង​មាន​សេចក្តីសុខ​។ តែ​ការចាកចេញ​ពី​ប្រទេស​កម្ពុជា​នេះ បានធ្វើ​ឲ្យ នាង លីហ្សា អស់តំណែង​កាន់​ក្បាល​មីក្រូហ្វូន​ទៀតហើយ ដោយ​ប្តី​របស់​នាង​បាន​បិទ​សិទ្ធ​ទាំងស្រុង​តែម្តង គឺ​មិន​អនុញ្ញាត​ឲ្យ​នាង​បន្ត​អាជីព​ជា​អ្នកសិល្បៈ​ទៀតឡើយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter