. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ខេមរៈ សិរី​មន្ត ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ ទិញ​ខន​ដូ តែ​មិនមែន​ទិញ​ផ្ទះ​វីឡា​តម្លៃ ជាង ២០ ម៉ឺន​ដុល្លារ​ទេ​!
July 30, 2014 (11:07:21) [ 855 ]
 
 
ភ្នំពេញ: ​តារាចម្រៀង​ឈាន​មុខ​របស់​ផលិតកម្ម​សាន់​ដេ​លោក ខេមរៈ សិរី​មន្ត បាន​ធ្វើ​ការច្រានចោល​ទាំងស្រុង ចំពោះ​ពាក្យ​ច​ចាម​អារាម ដែល​បាន​លើកឡើង​ថាលោក​បាន​ចំណាយលុយ​ប្រមាណ​ជាង ២០ ម៉ឺន​ដុល្លារ ក្នុង​ការទិញ​ផ្ទះ​វីឡា​មួយកន្លែង នៅ​ជាយ​ទីក្រុង​ភ្នំពេញ​។ ប៉ុន្តែ​អ្នកចំរៀង ខេមរៈ សិរី​មន្ត បាន​ចំណាយលុយ​ ខ្ទង់​រាប់ម៉ឺន​ដុល្លារទិញ​ផ្ទះ​ខន​ដូ នៅ​ម្តុំ​ពេទ្យរុស្ស៊ី​។​

​ផ្តល់​បទសម្ភាសន៍​ ជាមួយ​គេហទំព័រយើង តាមរយៈ​ទូរ​សព្ទ័​ តារា​ចម្រៀង​ ដែល​មាន​តម្លៃ​ខ្ពស់​ លោក ខេមរៈ សិរី​មន្ត បាន​ធ្វើ​ការអះអាង​ថា លោក​មិន​បាន​ចំណាយ ​លុយ​រាប់​ម៉ឺន​ដុល្លារ​ទៅ​ទិញ​វីឡា នៅ​ឯ​ជាយក្រុង ​ដូច​ការលើក​ឡើង​នោះ​ទេ​។ ទាំងនេះ​គ្រាន់តែ​ពាក្យ​ច​ចាម​អារាម ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ប៉ុណ្ណោះ​។ ដូច្នេះ​លោក​សូម​ធ្វើ​ការច្រានចោល​ទាំងស្រុង​នូវ​ដំណឹង​នេះ​។​

​ម្ចាស់​បទ​ញាក់​ពេញនិយម “ កម្មង់​ដូស្មោះ​ស្នេហ៍ ” លោក ខេមរៈ សិរី​មន្ត បាន​សម្តែង​នូវ​ការងឿងឆ្ងល់​នៅពេលដែល​ដំណឹង​នេះ លិច​ចេញមក​ទាំង​រូបលោក​ផ្ទាល់ មិន​បានដឹង​អ្វី​សូម្បី​តែ​បន្តិច​។​

​យ៉ាងណា​ក៏​ដោយ​លោក ខេមរៈ សិរី​មន្ត បាន​ធ្វើ​ការបញ្ជាក់​ថា ប្រហែលជា​មាន​ការភាន់ច្រឡំ​ហើយ​មើលទៅ ព្រោះ​ថ្មីៗ​នេះ លោក​ពិតជា​បាន​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ប្រមាណ​ខ្ទង់​ម៉ឺន​ដុល្លារ​ប្រាកដ​មែន ប៉ុន្តែ​មិនមែន​យក​ទៅ​ទិញ​ផ្ទៈ​នោះ​ទេ គឺ​លោក​ទិញ​ខុន​ដូប៉ុណ្ណោះ​។​ ​បើ​តាម​ការអះអាង​របស់លោក ខេមរៈ សិរី​មន្ត ខុន​ដូ​ដែល​លោក​បាន​ទិញ​ក្នុង​តម្លៃ​សមរម្យ​នោះ មាន​ទីតាំង​នៅ​ម្តុំ​ពេទ្យរុស្សី ដែល​ពេល​នេះ កំពុង​ស្ថិត​ក្នុង​ការសាងសង់​នៅឡើយ​។​
​ ​
​សូមបញ្ជាក់​ថា លោក ខេមរៈ សិរី​មន្ត គឺជា​តារាចម្រៀង​លិចធ្លោ​មួយរូប ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បើ​ធៀប​ទៅនឹង​តារា​ចម្រៀង​ល្បី​ឈ្មោះ​ផ្សេងទៀត ដូចជា លោក ព្រាប សុវត្ថិ ជាដើម​។ ចំណូល​ដែល​តារាចម្រៀង​រូបនេះ រកបាន​ពី​អាជីព​សិល្បៈ​ក្នុង​មួយ​ខែៗ គឺ​មិន​ក្រោម​ម៉ឺន​ដុល្លារ​ឡើយ​។ ដូច្នេះ​សម្បត្តិ​ត្រឹម​ផ្ទះ​វីឡា ដែល​មាន​តម្លៃ​ប្រមាណ​ជាង ២០ ម៉ឺន​ដុល្លារ ពិតជា​គ្មាន​បញ្ហា​ចោទ​នោះទេ បើសិនជា​លោក​ចង់​ទិញ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 60 នាក់
  Flag Counter
Flag Counter