. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ចន ច័ន្ទលក្ខិណា ចេញច្រៀង​​តាមមង្គល​​ការ រកប្រាក់បន្ថែម​​ចិញ្ចឹមកូន
July 11, 2014 (12:03:05) [ 980 ]
 
 
ដើមអម្ពិល , ភ្នំពេញ៖ តារាសម្ដែង​​ស្រី ដ៏ល្បីល្បាញ ទាំងរឿងលែង​​លះស្វាមី និងការងារ​​សិល្បៈ ចន ច័ន្ទលក្ខិណា ត្រូវបាន​​មហាជន ជាច្រើន និយាយវែកញែក រឿងអ្នកនាង មិនចេះ​​ចប់មិនចេះ​​ហើយ ទាល់តែសោះ ពីហេតុផល​នៃការ លែងលះ ដោយមាន មហាជន​​ភាគច្រើន ចោទនាងថា ជាមនុស្ស​​ស្រីក្បត់ចិត្ត ចោលស្វាមី​កម្សត់ កម្រ​គ្មានក្ដី​អាល័យ​ស្រវាអ្នកថ្មី ភ្លេចគិត​​ពីអតីតកាល។ តែក៏មានម​ហាជន​ខ្លះទៀត គិតថា នេះជាព្រហ្ម​លិខិត របស់អ្នកទាំងពីរ ដែលត្រូវដើរមក​ដល់ផ្លូវបែបនេះ ព្រោះមនុស្ស​ម្នាក់ៗ មិនចង់បានភាព​ឈឺចាប់ ភាពបែបបាក់ ខ្លោចផ្សា ធ្លាក់មកលើ​ខ្លួនឡើយ។

ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានតារា​សិល្បៈខ្សឹប​ខ្សៀវគ្នាថា នាងកំពុងតែប្រឹង​ចេញច្រៀង ដើម្បីរកលុយ​ចិញ្ចឹមកូន​បន្ថែមទៀត ខណៈដែលសំឡេង នាងមិន​សូវអំណោយផល ពីធម្មជាតិ​ក៏ដោយ ។ តារាចម្រៀងស្រីវ័យ​កណ្ដាលម្នាក់ បាននិយាយថា ក្នុងលក្ខខ័ណ្ឌ​សុំមិន បញ្ចេញ​ឈ្មោះថា ជារឿយៗ តែងតែឃើញ​អ្នកនាង ចន ច័ន្ទលក្ខិ​ណា ចេញច្រៀង ក្នុងកម្មវិធី​មង្គលការនានា និងធ្វើជា​ពិធីការិនី ដើម្បីបាន​លុយ បន្ថែម ព្រោះបើ​ធ្វើតែ ពិធីការិនី ក្នុង​ស្ថានីទូរទស្សន៍​មួយមុខ បានលុយតិចតួច​ណាស់ ផ្គត់ផ្គង់មិន​គ្រាន់ទេ។

ទោះបីជាយ៉ាងណា ការច្រៀងក្នុង​ពិធីមង្គលការ ក៏មិនបាន​ថវិកាច្រើនណាស់​ណាដែរ សម្រាប់តារា​សម្ដែងដូចជា អ្នក​នាង ចន ច័ន្ទលក្ខិណា ព្រោះតារា​ចម្រៀងល្បី កម្រិតកំពូល ក៏បានត្រឹម ៧០០ ទៅ៨០០ដុល្លារ​ប៉ុណ្ណោះ ចុះអ្នកនាង​ត្រឹមតែជាតារា​​សម្ដែង គឺមិនបានច្រើន​នោះទេ ប៉ុន្តែអាចជា​ចំណូលមួយ ជួយរំលែក​ការខ្វះខាត ចំណាយ​ក្នុងគ្រួសារ ពិសេស ចំណាយលើ​កូនស្រី ទៅសាលា​ជាដើម។ ប្រភពព័ត៌មាន​ខាងលើ បន្តថា ថ្វីត្បិតតែអ្នកនាង មានហាង​ផាត់​មុខដ៏ល្បីមែន តែមិនប្រាកដថា អាចរកចំណូល​បានច្រើនទេ ព្រោះនាងត្រូវ​ចំណាយ ទៅលើ​ឈ្នួលផ្ទះ និងបុគ្គលិក​ជាច្រើន ក្នុងហាង ដែលចំណាយ​ខ្ទង់ ពាន់ដុល្លារឯណោះ​ក្នុងមួយខែៗ។ ចំណែកឯរដូវ​វស្សា ក៏ចូល​មកដល់ ប្រាកដ​ជាស្ងាត់ជាងនេះ ទើបអ្នកនាងប្រឹង រកលុយ​ដើម្បីទប់ កុំឲ្យមាន​ហានិភ័យ ក្នុងគ្រួសារ។

ក្នុងជំនួប ដាច់ដោយឡែក ជាមួយ​​គេហទំព័រយើង​ ចន ច័ន្ទលក្ខិណា បាននិយាយថា នាងពិត​ជាចេញច្រៀង ក្នុង​មង្គលការមែន ព្រោះអ្នក​នាងត្រូវ ការប្រាក់ ដើម្បីចឹញ្ចឹម​កូនស្រី និងឲ្យកូនបាន​សិក្សា ក្នុងសាលាល្អៗ ធ្វើឲ្យកូន​មាន​អនាគតល្អ ។ ចន ច័ន្ទលក្ខិណា បន្តថា ម្យ៉ាងរូបនាង​នៅក្មេង មិន ទាន់ចាស់ជ្រេ ដូចនេះត្រូវតែ​ប្រឹងប្រែង ឲ្យអស់ពី​លទ្ធភាព កុំខ្វល់អ្នកណាគេ​និយាយអី ព្រោះអ្នកនាងមិន​បានរស់នៅ ក្នុងក្រុមគ្រួសារគេ ឬជាអ្នកឲ្យ បាយយើង​​ញុំាទេ ។ សំខាន់ គឺអនាគតកូនស្រី ព្រោះអ្នកនាង​ស្រឡាញ់កូន ជាងជីវិត​ទៅទៀត ។

ជាការពិត អ្នកនាង ចន ច័ន្ទលក្ខិណា មុននឹងលែង​លះជាមួយស្វាមី លោក យុត្ថា រ៉ាឆានី នាងកម្រទទួល​ការឡើង​ច្រៀង តាមប៉ុស្ដិ៍ទូរទស្សន៍​ណាស់ ព្រោះអ្នកនាងខ្មាសគេ រឿងសំឡេង​មិនសូវល្អ ។ តែក្រោយពី​មានការចែក​ផ្លូវគ្នាមក អ្នកនាង ពិតជាប្រឹងប្រែង ខិតខំធ្វើការខ្លាំង​ណាស់ ពេលខ្លះមិន បានសម្រាក ក៏ត្រូវតែប្រឹង ដើម្បីតែលុយ សូម្បីតែ​ច្រៀង​ដែលអ្នកនាង មិនសូវជាហ៊ាន ក៏ត្រូវតែសាក​​ល្បងដែរ ស័ក្តិសមជាអ្នកម្ដាយ​​គំរូម្នាក់ គិតពី អនាគតកូន ជាធំ​មែន៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 132 នាក់
  Flag Counter
Flag Counter