. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
សេង សូណា លេងស្ទីលថ្មី ក្រោយ​​ប្រកាសកែខ្លួន
June 04, 2014 (10:34:45) [ 850 ]
 
 
ដើមអម្ពិល, ភ្នំពេញ៖ ភាពល្បីល្បាញ​​ខ្ចរខ្ចាយ របស់តារាសម្ដែង សិចស៊ី​​ប៉ះសក់ សេង សូណា ត្រូវបាន​​គេដឹងថា បាន​មកពីចំណែក នៃការ​​លែងខ្លួន សិចស៊ីរបស់នាង យ៉ាងច្រើន​​ក្រាសក្រែល ក្នុងការក្ដោប​​ក្ដាប់ប្រជាប្រិយភាព មកដល់​សព្វថ្ងៃនេះ ។ ជាការពិតថ្មីៗនេះ បន្ទាប់ពីត្រូវ​​ព្រនង់ នៃសំឡេងរិះគន់​​យ៉ាងចាស់ ពីចំណោម​​មហាជន ទូទៅ ក៏ដូចជា​ប្រធានសមាគម​​សិល្បករខ្មែរ លោក សុះ ម៉ាច ព្រមទាំង​​ក្រសួងវប្បធម៌ បម្រុងហៅនាង ទៅដុសក្អែល​​ចេញផងនោះ បានធ្វើឲ្យ សេង សូណា បន្ធូរដៃក្នុងការ​​ស្លៀកពាក់មកវិញ ដោយប្ដូរ​​ស្ទីលថ្មី ក្នុងការតុប​​តែងខ្លួន បែបធម្មតាៗ ឬមិនសិចស៊ីចាស់ដៃដូចមុន។

ក្រោយពីប្ដូរឥរិយាបថ ក្នុងការតុប​​តែងខ្លួន គេអាចសន្និដ្ឋាន​​បានថា សេង សូណា នៅតែរក្សាប្រជា​ប្រិយភាពរបស់​នាងឲ្យស្ថិតស្ថេរដដែល ខណៈនាង​​ជាតារាសម្ដែង ដែលត្រូវបាន​​ផលិតកម្ម ក្រៅស្រុក​ចាប់អារម្មណ៍ ទាក់ទងនាង​ថតខ្សែភាពយន្តជា​​ហូរហែ ។ ជាក់ស្ដែង រឿង ឆ្នាំវក ឬ Year Of The Monkey ដែលមានអ្នក​​ដឹកនាំ​​ជាជនបរទេស គឺនាងទើបតែថត​​បញ្ចប់ថ្មីៗនេះ​​ប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ សេង សូណា បានបង្ហើប​​ប្រាប់ថា នាងគ្រោង​ចេញទៅ​អាមេរិក រយៈ ៣ ខែ ដើម្បីទៅ​​ច្រៀង តាមរយៈការ​​ធានា ពីអ្នករស់​​នៅទីនោះ ដើម្បីបង្កើន​​ប្រជាប្រិយភាពនាង នៅ​ក្រៅ​ប្រទេសទៀតផង ។

ចង់ដឹងថា ស្ទីលថ្មីដែល សេង សូណា អះអាងថា មានលក្ខណៈសមរម្យ ជៀសផុតពីសំឡេង​​រិះគន់នេះ មានសណ្ឋាន​ភាពយ៉ាងណានោះ សូមទស្សនា ទាំងអស់គ្នា៖
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter