. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
មាស សុខសោភា ឧកញ៉ា​ប្រុង​​​​ជ្រែកស្នេហ៍
June 01, 2014 (09:25:53) [ 714 ]
 
 
ដើមអម្ពិល, ភ្នំពេញៈ ថ្មីៗនេះ តារាចម្រៀង​​ស្រីលេច​​ធ្លោខ្លាំង ក្នុងផលិតកម្ម ថោន នាង មាស សុខសោភា ត្រូវបាន​ខ្យល់បោកបក់ប៉ះ នឹងព័ត៌មាន​​រសើបមួយថា តារាស្រី​រូបនេះ កំពុងតែមាន​​ការធុញទ្រាន់ និងការតាម​​សុំស្នេហ៍ ពី​បុរសម្នាក់ សម្បូរដុល្លារ​​ចាយមិនអស់ មានមុខ​​មាត់ក្នុងសង្គម និងមានងារ​​ជាឧកញ៉ា តាមប្រម៉ាញ​​ស្នេហ៍មិនដាច់ បើទោះបីជានាង​​មានប្ដី កំពុងរស់នៅ​​ជាមួយគ្នា យ៉ាងមាន​​សុភមង្គល ក្នុងលក្ខណៈមិន​​បើកចំហរក្ដី។

បើតាមប្រភពព័ត៌មាន គួរឲ្យទុក​​ចិត្តមួយ បានបង្ហើបប្រាប់​​ឲ្យដឹងថា ក្នុងមួយ​​រយៈពេល ចុងក្រោយ នេះ កញ្ញា មាស សុខសោភា ហាក់មានការ​​ចងចិញ្ចើម ធុញទ្រាន់ខ្លាំង ព្រោះតែមាន​​លោកឧកញ៉ាម្នាក់ បានព្យាយាម​​តាមរំខាននាង គ្រប់ពេលវេលា បើទោះជាតារា​​ចម្រៀងរូបនេះ បានប្រកាស​​ក្តែងៗថា មិនទទួលយក​​ស្នេហ៍ ក៏ដោយ ព្រោះថា​​នាង មានមនុស្សដែល​​ស្រឡាញ់​​រួចហើយ ។

ប្រភពដដែល បានប្រាប់ឲ្យដឹងថា ដោយហេតុតែ​ចិត្តស្រឡាញ់ បានបាំង​បិទភ្នែក ឧកញ៉ារូបនោះ មិនឲ្យខ្វល់ពី​ស្នេហារ​វាងតារាចម្រៀង មានឈ្មោះ​ល្បី មាស សុខសោភា និងប្ដីរបស់​​នាងទេ ។ តែផ្ទុយទៅវិញបុរស​​សម្បូរទ្រព្យ មានសម្ភារៈទំនើប ប្រើមិនខ្វះ​​នោះបែរ ជាខំប្រឹង​​ផ្គត់ផ្គង់ យកចិត្តថ្លើម នាងគ្រប់បែប​​យ៉ាង ឲ្យតែនាង​​សុខចិត្ត ផ្តាច់​ស្នេហ៍ចាស់ មកស្រវ៉ាស្នេហ៍​​របស់លោក ។

ទាក់ទងទៅនឹង ការលើក​​ឡើងនេះ លោក មាស សុខរតនៈ ជាបងប្រុស​​បង្កើត របស់ កញ្ញា មាស សុខសោភា បាន​ចេញមុខបក​​ស្រាយប្រាប់ ព័តមានយើង ឲ្យដឹងថា ព័ត៌មានខាង​​លើនេះ មិនមែនជាការ​​ពិតនោះទេ រឿងគ្រប់​​យ៉ាង គឺមានអ្នកបំប៉ោង​​ព័ត៌មាន ក្នុងចេតនាធ្វើ​​ឲ្យខូចកេរ្តិ៍ឈ្មោះ ប្អូនលោក​​តែប៉ុណ្ណោះ ។ អ្នកណាៗក៏​​ដឹងដែលថា ប្អូនស្រី​លោកនាង មានមនុស្ស​​​ជាទីស្រឡាញ់ ហើយមិន​​ចាំបាច់ ទៅឈឺក្បាល​​ហាលថ្ងៃ រវីរវល់ និងស្នេហារបស់​លោកឧក​ញ៉ា ណានោះ​ទេ ។

លោក មាស សុខរតនៈ បានប្រាប់ឲ្យ​​ដឹងបន្ថែមទៀតថា "សម្រាប់ខ្ញុំ និងប្អូនស្រី (សោភា) រាល់ថ្ងៃ គឺមានជីវភាព​រស់​នៅសមរម្យចង់​​បានប្រើ របស់​ទំនើបអី គឺបានហ្នឹង គ្រាន់តែ​គ្រួសារខ្ញុំ មិនចង់អួត និងមិនសូវ​ចូលចិត្ត ប្រើរបស់​ទំនើប​តែប៉ុណ្ណឹង ព្រោះថាប្អូនខ្ញុំ​គេឡើងខនសឺតម្តង គឺបានចន្លោះ ពី២៥០០-៣០០០ ដុល្លារ ហើយ​រាល់ថ្ងៃ រវល់អត់មាន ពេលសម្រាកទេ សួរថា តើចំណូល​របស់ពួកខ្ញុំ ពីមួយខែទៅ​មួយខែបានប៉ុន្មាន ? មានហេតុ​ផលអី ត្រូវពួកខ្ញុំទៅខ្វល់ និងស្នេហ៍របស់​​លោកឧកញ៉ា ជូនកាលអ្វីដែល​​លោកឧកញ៉ា​នោះឲ្យ វាមិនប្រាកដ​ថា បានច្រើន ជាងយើងរក​ដោយ​ញើស ឈាមខ្លួនឯងនោះទេ ” ។

ទន្ទឹមជាមួយនឹងការ លេចឮ​​ព័ត៌មានថា មានឧកញ៉ាតាម​​ជែងស្នេហ៍ របស់តារា​ចម្រៀង ដែលអាចបក​​ស្រាយបាន ទាំងបទសម័យ និង​​បទបុរាណ កញ្ញា មាស សុខសោភា នោះ ក៏មានការ ទម្លាយឲ្យដឹង​​ក្រៅផ្លូវការថា បច្ចុប្បន្ននេះ​នាងបានសម្ងំ រស់នៅក្រោម​​ដំបូលផ្ទះ តែមួយ ជាមួយប្ដីលាក់មុខ អស់ពេល​​ជិត៣ឆ្នាំ ហើយនាង និងបុរស​​ជាប្ដីនោះ ស្រលាញ់យល់​​ចិត្តថ្លើមគ្នា ខ្លាំងណាស់ សូម្បីតែអំណាច​​ទឹកប្រាក់ ក៏មិនអាច​​បំបែកស្នេហ៍ របស់ពួកគេ​​ទាំងពីរបាន​​ដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter