. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ក្រុម One Direction ត្រូវអង់គ្លេស​កត់ទុក​ ជា​ប្រវត្តិសាស្រ្តថា​​ រកថវិកា​បាន ច្រើ​ន​ជាងគេ (មានវីដេអូ)
May 19, 2014 (13:44:35) [ 706 ]
 
 
(ដើមអម្ពិល) អង់គ្លេស៖ ទើបតែរយៈពេល​ ៤ឆ្នាំសោះ ដែលក្រុម តារាវ័យក្មេងនេះ ធ្វើឲ្យអ្នកស្តាប់ ទទួលស្គាល់ នូវទេពកោសល្យ របស់ពួកគេគ្រប់គ្នា។ ប៉ុន្តែឥឡូវនេះ អ្វីដែលអសា្ចរ្យនោះ គឺថា One Direction ត្រូវបានគេចុះ ក្នុងប្រវត្តិសាស្រ្តតន្រ្តី របស់អង់គ្លេស ដែលរកថវិកា បានរហូតដល់ ៧០លានផោន (ជាង១១៧លាន ដុល្លារអាមេរិក) ឯណោះ។

ក្រុមតារាចម្រៀង មានសមាជិក ៥នាក់ បានសម្រេចគោល បំណង ដោយទទួលបាន ពានរង្វាន់លេច១ នៅក្នុង​កម្មវិធី X Factor ឆ្នាំ២០១០ ឥឡូវនេះ មានតម្លៃ ១៤លានផោន។ បើយោងទៅ​តាមបញ្ជី របស់ Sunday Times នៃអ្នកតន្រ្តីមានទ្រព្យ​​ច្រើនជាងគេ ដែលមានវ័យ៣០ឆ្នាំ និងក្រោម៣០ឆ្នាំ។ បើតាមការរៀបរាប់ របស់ប្រធាន​​ក្រុម លោក Simon Cowell បានធ្វើការ​ ទស្សន៍ទាយ ទុកថា កូនក្រុមរបស់ គាត់ នឹងអាចរកថវិកា រហូតដល់ ៣០០​លានផោន។

ដោយផ្អែកទៅលើភាព ជោគជ័យ​​របស់ One Direction ក្នុងតន្ត្រី​​ទេសចរណ៍ ពិភពលោក world tour ថ្មីៗនេះ បូកជាមួយការ​លក់ដាច់ DVD ដែលសរុប ទទួលបានថវិកា ចំនួន៤៥​លានផោន។ គួររំឭកផងដែរថា សម្រាប់​តារា​ចម្រៀង ប្រុសរូបសង្ហា​ទំាងអស់នេះ មានវ័យមិន​លើសពី ២៥ឆ្នាំឡើយ ដូចជា Niall Horan Liam Payne និង Harry Styles ពួកគេមានវ័យ 20ឆ្នាំ។ ចំណែក Zayn Malik មានវ័យ 21 ឆ្នាំ រីឯ Louis Tomlinson វិញ មាន​វ័យចាស់ជាងគេត្រឹមតែ22ឆ្នាំតែប៉ុណ្ណោះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter