. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ព្រាប សុវត្ថិ ផ្តល់​ថវិកា​សប្បុរសធម៌​ចំនួន​១០០០​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កាកបាទក្រហមកម្ពុជា​
May 19, 2014 (13:42:27) [ 666 ]
 
 
ភ្នំពេញ: តារាចម្រៀង​ជួរមុខ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក ព្រាប សុវត្ថិ កាលពី​រាត្រី​ថ្ងៃទី​១៥ ឧសភា ក្នុង​ពេល​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៥០០​ដុល្លា និង​កាកបាទក្រហមកម្ពុជា​៥០០​ដុល្លារ​។​

​នៅក្នុង​ឱកាស​នោះ ក្រោយ​បញ្ចប់​ការបកស្រាយ​ចម្រៀង​ចំនួន​២​បទ​លោក ព្រាប សុវត្ថិ បាន​ស្នើរ​ដល់​ទស្សនិកជន ក៏ដូចជា​សប្បុរសជន​នានា​មេត្តា​ចូលរួម​នៅក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​សង្គម​អោយបាន​គ្រប់ៗ​គ្នា ជាពិសេស​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​កំពុងតែ​ជួបប្រទះ​នូវ​ការខ្វះខាត ។​

ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ជាង​មួយ​ទសវត្សរ៍​មក​នេះ​លោក ព្រាប សុវត្ថិ បានចាត់ទុក​កុមារ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការចូលរួម​ធ្វើការ​អភិវឌ្ឍន៍​សង្គម​ជាតិ លោក​និយាយថា​ដូច្នេះ​យើង​មិន​អាច​ធ្វើ​មិនដឹងមិនឮ​នូវ​អ្វី​ដែល​ពួកគាត់​ត្រូវការ​ឡើយ ។ លោក​បន្ថែមថា ការចូលរួម​ជួយ​គ្នា​នៅក្នុង​ពេល​នេះ​គឺជា​ស្រទាប់​មួយ​នៃ​ការផ្តល់​ក្តីសង្ឃឹម​ទៅ​ដល់​កុមារ​គ្រប់​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​

​លោក ព្រាប សុវត្ថិ បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ​ក្នុង​ការបរិច្ចាគ​នូវ​ថវិការ​ផ្ទាល់ខ្លួន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កាកបាទក្រហមកម្ពុជា ។ លោក​គិតថា ទាំងនេះ​គឺជា​ការចែករំលែក​ទៅ​ដល់​កុមារ​ទាំងឡាយ និង​មន្ទីរពេទ្យ​ដែល​កំពុង​តែ​ដង្ហោយ​រក​ការជួយជ្រោមជ្រែង ។​

​សូមបញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​រៀបចំឡើង​ដោយសា្ថ​នី​យ៍​ទូរទស្សន៍ CTN និង My TV នៅ​មហោស្រព​ចេនឡា​មាន​តារា​ចម្រៀង​ល្បីឈ្មោះ​ជា​ច្រើន​ចូលរួម​ក្នុង​នោះ​មាន ៖ លោក ព្រាប សុវត្ថិ , ណូយ វ៉ាន់ណេត , ខេ​ម , អ្នកស្រី ហ៊ឹម ស៊ី​វន , កញ្ញា សុគន្ធ និសា និង​ក្រុម​កំប្លែង​នាយ​ពែ​កមី ។ ទន្ទឹម​នោះ​ក៏​មាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់​តារា​សម្តែង​មកពី​ប្រទេស​ហ្វីលីពីន​ផងដែរ​គឺ​កញ្ញា Carla Abellana , Andrea Torres និង​លោក Mikael Daez ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter