. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
នាយ ក្រូច ត្រូវគេលួច​ បង្ហើបថា មានស្រីៗ តាមដល់ កន្លែងធ្វើការ​ ស្ទើររាល់ថ្ងៃ
May 15, 2014 (13:26:21) [ 655 ]
 
 
(ដើមអម្ពិល) ភ្នំពេញៈ តារាកំប្លែង កំពុងតែមានភាព​​ល្បីល្បាញ ក្នុងក្រុមកំប្លែង នាយ ក្រូច ថ្មីៗនេះមានលេចឮ​ព័ត៌​មានថា បន្ទាប់ពីការងារចាប់ផ្តើម មានសន្ទុះកេរ្តិ៍​​ឈ្មោះល្បីល្បាញរួចមក សូម្បីតែ​​រូបសម្រស់ ក៏កាន់តែ​​មានមន្តស្នេហ៍ អន្ទង់ចិត្តស្រីៗដែរ ខណៈ​ពេលនេះត្រូវបាន​គេដឹងថា ក្នុងមួយថ្ងៃៗ គេសង្កេតឃើញ មានមនុស្សស្រី​មិនតិចជាង​៣​នាក់​ទេ តែងតែបង្ហាញ​វត្តមាន ទៅតាមរក នាយក្រូច នៅកន្លែងធ្វើ​ការស្ទើររាល់ថ្ងៃ ។

បើតាមប្រភព ពីអ្នក​សិ្នទ្ធស្នាល ជាមួយ នាយ ក្រូច បានលួច​​បង្ហើបប្រាប់ គេហទំព័រយើង ឲ្យដឹងថា ក្នុងរយៈពេល​ចុងក្រោយនេះ គេសង្កេត​ឃើញថា ក្រៅពីសន្ទុះកេរ្តិ៍ឈ្មោះ របស់ នាយ ក្រូច ហាក់មាន​ភាព​លេច​ធ្លោហើយនោះ ក្រៅពីការងារ សូម្បីតែរឿង​ស្នេហា​ក៏ជោគជ័យ​ច្រើន​មិនអន់ដែរ ព្រោះថាក្នុងមួយថ្ងៃៗ មានមនុស្ស​ស្រីរូបស្រស់ តែងតែបង្ហាញ​ខ្លួនមករក នាយ ក្រូច មិនដាច់ ។ គេថែមទាំង​ដឹងទៀតថា ឲ្យតែមនុស្សស្រី​​ទាំងអស់នោះ បាន​ជួបជា​មួយ នាយ ក្រូច ហើយ គឺលោកតែង​​តែឲ្យ​លុយ​មួយចំនួន​ទៅ​ស្រីៗទាំងនោះ ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹង​​ទៀតថា បើទោះជាគេ​​ឃើញបែបនេះក្តី តែគ្មានអ្នក​​ណាម្នាក់ដឹងទេថា មនុស្សស្រី​ទាំងនោះ ជាប់ជាសាច់ញាត ឬក៏ជាគូស្នេហ៍​របស់លោកទេ ព្រោះថា លោកមិន​ដែលរំឭកពីរឿងនេះ​ទាល់តែសោះ។ រហូតដល់មាន​ពេលខ្លះ អ្នកធ្វើការនៅ​ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន បានព្រលយ​មាត់ចំអន់លេងថា “ អីយ៉ា ! នាយ ក្រូច ឥឡូវក្រៅពីការសម្តែង ក៏មានបើកមូល​និធិផ្តល់ជំនួយ ទៅដល់ស្រីស្អាតទៀត ពិតជា​ឡូយមែន… ” ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter