. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
សេង សូណា ប្រកាស​កែខ្លួន​ ជា​សាធារណៈ
May 13, 2014 (12:54:42) [ 1917 ]
 
 
(ដើមអម្ពិល) ភ្នំពេញៈ បន្ទាប់ពី កញ្ញា សេង សូណា បានទទួល រងការរិះគន់ ពីមហាជនទូទៅ ក៏ដូចជាប្រធាន សមាគមសិល្បករ ខ្មែរ លោក សុះ ម៉ាច យ៉ាងចាស់ដៃ ទៅលើការ ស្លៀកពាក់សិចស៊ី បញ្ចេញសាច់​​ដើមទ្រូង ជ្រុលហួសហេតុ ស្ទើរតែភ្លេច​​ប្រពៃណីខ្មែរ កាលពីពេល​​កន្លងមកនោះ បានធ្វើឲ្យ​​ស្រីស្រស់ សម្ដីផ្អែម សេង សូណា ប្រញាប់ប្រញាល់ ចេញមុខ​បកស្រាយ និងប្រកាសកែខ្លួន ពីការស្លៀក​ពាក់សិចស៊ី មកតុប​​​តែងខ្លួន បែបនារីខ្មែរ ជាសាធារណៈ​​ វិញ។

នៅក្នុងជំនួបជាមួយ គេហទំព័រ យើង តាមទូរស័ព្ទ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៤ នេះតារាស្រីសម្បូរ សាច់​ដើម​ទ្រូងធំមូលក្បំ ធ្វើឲ្យប្រុសជ្រួលជ្រើម ពេលឃើញ​​ដើមទ្រូង កញ្ញា សេង សូណា បានប្រាប់ឲ្យដឹងថា នាងទទួល​ស្គាល់​ថា មួយរយៈមុន នាងពិតជាបង្អួត ការសិចស៊ី​ស្លៀកពាក់ លេចលើចំហរ​ក្រោមមែន។ នោះគ្រាន់តែជាការ​បង្ហាញ ភាពទាក់ទាញ ក្រសែភ្នែក ពីទស្សនិកជន និងទាមទារ ការចាប់​អារម្មណ៍ប៉ុណ្ណោះ ។ មួយវិញទៀតការ​សិចស៊ីនោះ គ្រាន់តែជា​ចំណូលចិត្ត របស់នាង មានតាំងពី តូច ហើយក៏មិនហួស​ហេតុពេក ដល់ថ្នាក់ភ្លេចប្រពៃណី ខ្មែរទាំង​ស្រុងដែរ ។

តារាសម្តែង និយមតុបតែងខ្លួន ជានារីសម័យថ្មី បញ្ចេញសាច់​គ្មានប្រណីដៃ សេង សូណា បានប្រាប់ ឲ្យដឹងថា " សម្រាប់ខ្ញុំទទួលស្គាល់ ហើយខ្ញុំក៏ដឹងថា ការស្លៀកពាក់​របស់ខ្ញុំ មានការសិចស៊ីមែន ។ តែមិនដល់​ថ្នាក់អាក្រាត កាយទាំងស្រុងទេ ហើយខ្ញុំក៏ដឹង​ខ្លួនថាខ្ញុំជាអ្នកសិល្បៈ ជានារីខ្មែរ មានប្រពៃណី វប្បធម៌ស្រស់​ផូរផង់ ខ្ញុំមិនអាចធ្វើអ្វី ឲ្យលើសលោះ ជាងនេះទេ ។ តែប្រសិនបើការ​ស្លៀកពាក់នោះ ធ្វើឲ្យទស្សនិកជន ឬក្រសួងវប្បធម៌ ប្រធាន​សមាគម​សិល្បករខ្មែរ ក៏ដូចជាមហាជនមិន ពេញចិត្តនោះ ខ្ញុំសូមសុំទោស ហើយខ្ញុំនឹងកែប្រែ ផ្លាស់ប្តូរមកស្លៀកពាក់ ស្រគត់​ស្រគំ បែបនារីខ្មែរវិញ សង្ឃឹមថា បងប្អូននៅតែគាំទ្រខ្ញុំដដែល" ។

កញ្ញា សេង សូណា ក៏បាន​​បញ្ជាក់ជាថ្មីម្ដងទៀត ដោយក្ដី​សង្ឃឹមថា ក្រោយពីនាង ប្រកាសបែបនេះ នឹងលែងមាន​ការរិះគន់ មកលើនាងទៀតហើយ ព្រោះថានាង​បានតាំងចិត្ត ហើយថានាង​នឹងកែ គ្រប់យ៉ាង (សិចស៊ី) មិនឲ្យ​ទាស់​ចិត្តទស្សនិកជន ឬបងប្អូន ប្រជាពលរដ្ឋ តទៅទៀតឡើយ ។ សម្រាប់អ្នកគាំទ្រក្នុង Facebook នៅពេលឃើញការ បកស្រាយនេះហើយ នាងសង្ឃឹមថាទស្សនិកជន នឹងយល់ពី អារម្មណ៍ពិត របស់នាង ជាមិនខាន៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter