. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
នី មុន្នីនាថ ប្រកាស​ទទួលយក ​ការសម្តែង ​គ្រប់​កម្មវិធី​ ឡើងវិញ​
May 13, 2014 (12:45:58) [ 1700 ]
 
 
ភ្នំពេញ: តារា​សម្តែង​ជំនាញ​សម្រក់​ទឹកភ្នែក​នាង នី មុន្នីនាថ បានប្រកាសថា កញ្ញា​នឹង​ទទួលយក​ការងារ​ចេញ​សម្តែង និង​ច្រៀង គ្រប់​កម្មវិធី​ទាំងអស់ មិន​ថាកម្មវិធី​នោះ លក្ខណៈ​ធំដុំឬក៏​តូចតាច​ក្តី​។ ការប្រកាស​បែបនេះ​បាន ធ្វើឡើង​បន្ទាប់ពី​នាង ធ្វើដំណើរ​មកដល់​ទឹកដី​ស្រុកកំណើត​វិញ ក្រោយ​ចេញ​សម្តែង និង​ច្រៀង​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​អស់​រយៈពេល ជាង​៣​ខែ កន្លងមកនេះ​។​

​ជា​តារា​ស្រី​ដែល​ទទួលបាន​ភាពជោគជ័យ​លើ​អាជីព​សម្តែង​ខាង​សម្រក់​ទឹកភ្នែក​នាង នី មុន្នីនាថ បាន​អះអាងថា នាង​បើកភ្លើង​ខៀវ ទទួលយក ការអញ្ជើញ​ចេញ​សម្តែង និង​ច្រៀង គ្រប់​កម្មវិធី​ទាំងអស់​មិន​ថា​ច្រៀង​រាំ​នៅក្នុង​ពិធីមង្គលការ ខួបកំណើត ចេញ​ច្រៀង​នៅតាម​បណ្តា ខេត្ត​ក្រុង ក៏ដូចជា​ការសម្តែង​ឬ​ច្រៀង​នៅតាម​ស្ថានីយទូរទស្សន៍​ជាដើម​។​

​មុន្នីនាថ និយាយថា នាង​ពិតជា​មិន​ចង់អោយ​ពេលវេលា​ដើរទៅ​មុខ​ដោយ​ឥតប្រយោជន៍​នោះទេ ហើយក៏​មិន​ចង់ អោយ​ទីផ្សារ​សិល្បៈ ដែល​នាង​ធ្លាប់ធ្វើ​ការក្តោបក្តាប់ មុន​ចេញ​សម្តែង នៅលើ​ទឹកដី​អាមេរិក​របូត​ចេញពី​ដៃ​ទៅវិញ​ផងដែរ ដូច្នេះហើយ​ទើប​តម្រូវអោយ​នាង បញ្ចេញ​នូវ​យុទ្ធសាស្ត្រ បែបនេះ​។​ ជាការ​កត់សម្គាល់​បន្ទា​ប់​ពី​ដំណើរ​វិល ត្រឡប់​ពី​ការសម្តែង​និង​ច្រៀង​នៅលើ​ទឹកដី​ស៊ីវីល័យ​សហរដ្ឋអាមេរិក​ភ្លាម​ការងារ​សិល្បៈ​របស់​នាង មុន្នីនាថ ត្រូវបាន​គេ​មើលឃើញថា​ចាប់ផ្តើម​រវល់​ភ្លេ​ត​។​

​ក្នុងនោះ​ក្រៅពី​ឡើង​បង្ហាញ​វត្តមាន​នៅលើ​ឆាក​ប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ជា​បន្តបន្ទាប់​នោះ​នាង មុន្នីនាថ ក៏ត្រូវ​បាន​ផលិតករ​ក្នុងស្រុក​ផ្តល់ឱកាស​អោយ​ក្តោប​ក្តាប់​នូវ​តំណែង​ធំៗ​ចំនួន​ពីរ​ផងដែរ​គឺ​តំណែង​ជា​តួឯក​នៅក្នុង​ខ្សែ​រឿង​ខ្នាត​ធំ​មួយ និង​តំណែង​ជា​ពិធី​ការិនី​នៅក្នុង​ស្ថានីយទូរទស្សន៍​មួយ​។​

​គេ​រំពឹងទុក​ថា តាមរយៈ​តំណែង​ធំៗ​ទាំងពីរ​ខាងលើនេះ​នឹងធ្វើ​អោយ​ប្រជាប្រិយភាព​របស់​នាង មុន្នីនាថ ហក់​ឡើង​មួយកំរិត​បន្ថែមទៀត បន្ទាប់ពី​គ្រោង​តំណែង ជា​តារា​សម្តែង ល្បីឈ្មោះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​សូម​រម្លឹកថា តារា​នាង នី មុន្នីនាថ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​ធ្វើការ​សម្តែង​និង​ច្រៀង​នៅលើ​ទឹកដី សហរដ្ឋអាមេរិក ក្នុងអំឡុង​ចុងខែ​មករា និង​បាន​វិលត្រឡប់​មកកាន់​ទឹកដី​ស្រុកកំណើត​វិញ​កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៤​។ ក្នុងអំឡុង​ចេញ​សម្តែង និង​ច្រៀង អស់​រយៈពេល​ជាង​៣​ខែ​នោះដែរ​នាង មុន្នីនាថ ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​រឿងអាស្រូវ​ពាក់ព័ន្ធ​ទៅនឹង​មាន​ទំនាក់ទំនង ស្នេហ៍​ជាមួយ​អតីត​តារាភាពយន្ត ល្បីឈ្មោះ ក្នុង​ទសវត្ស​ទី​៩០​លោក កែវ កុសល​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter