. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ញឹម ចាន់ថន បង្ក​ការភ្ញាក់​​ផ្អើល​ពេញ Facebook ពេល​​ឃើញ​ជួបគ្រោះថ្នាក់ ​​​ចរាចរណ៍​ឈាម​ ស្រោច​ពេញខ្លួន
May 07, 2014 (11:27:23) [ 1070 ]
 
 
(ដើមអម្ពិល) ភ្នំពេញៈ តារាសម្តែង តួកាចឆ្នាស់ឆ្នើម និយម​​បង្អួតដើមទ្រូង កញ្ញា ញឹម ចាន់ថន បានធ្វើ​​ឲ្យមហាជន មានការរន្ធត់ចិត្ត និងភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពី តារាស្រីរូបនេះ បានបង្ហោះ​​រូបថត របស់នាង ជាច្រើន​​សន្លឹក ស្តែងឲ្យឃើញថា នាងបានជួប​​គ្រោះថ្នាក់ ចរាចរណ៍ នៅលើដងផ្លូវ ហូរឈាម​ស្រោចខ្លួន មើលទៅ​​គួរឲ្យខ្លាច ។

កាលពីរាត្រី ទី៥ ខែឧសភា ឆ្នាំ២០១៤ នេះ កញ្ញា ញឹម ចាន់ថន បានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើ Account Facebook ផ្ទាល់របស់នាង បានធ្វើឲ្យ អ្នកគាំទ្រ និងមិត្តភក្តិ នៅក្នុងបណ្តាញ សង្គមមួយនេះ មានការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ក្រោយពី​​បានឃើញ តារាស្រីរូបស្រស់ ចាន់ថន ជួបប្រទះ​​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ នៅលើដង​ផ្លូវមួយកន្លែង ធ្វើឲ្យនាងរងរបួស ត្រង់ជើង និងបែកក្បាល​​ហូរឈាម ស្រោចពេញខ្លួន ធ្វើឲ្យនាង​​មាន អារម្មណ៍ តក់​ស្លុត អង្គុយនៅ​​លើ​​ថ្នល់ស្រែកយំ ព្រោះតែ​​ការ​​ឈឺចាប់ ដោយមិន​​ខ្វល់ ពីក្រសែភ្នែក ដែលសម្លឹង​​មើលមកនាង​​នោះទេ ។

តាមរយៈរូបថត តារាស្រីរូប​​ស្រស់ ចង្កាស្រួចរូបនេះ បង្ហោះ​​នៅលើបណ្តាញ ទំនាក់ទំនង​​សង្គមនោះ គេឃើញ​មាន​បុរស វ័យក្មេងម្នាក់ទៀត ក៏ទទួល រងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់​​ចរាចរណ៍ ជាមួយ​នាងដែរ តែក្រោយពីមាន​​គ្រោះថ្នាក់ បុរសនោះ ក៏ត្រូវបាន​​រថយន្ត សង្គ្រោះ​បន្ទាន់ មកទទួលយក ទៅព្យាបាល​​ភ្លាមៗ ។

បើទោះជារូបថត បានស្តែងឲ្យ​​ឃើញថា តារាសម្តែងស្រី ល្បីឈ្មោះ​​គួរសម នាង ញឹម ចាន់ថន មានរបួសដោយ​សារ​តែ ជួបគ្រោះថ្នាក់ ខាងលើក៏ដោយ តែទន្ទឹម​ជាមួយគ្នានោះ ក៏មានមតិ​អ្នកគាំទ្រ និងមិត្តក្នុង Facebook របស់នាង មួយចំនួន បានលើក​​ឡើងថា គ្រោះថ្នាក់នេះ គ្រាន់តែជា​ការសម្តែង ក្នុងសាច់រឿងទេ មើលទៅ​វាមិនមែន ជាការ​ពិត​ទេ ។ មានមិត្ត​របស់នាង ក្នុង Facebook ជាច្រើន បាន Comment សួរនាងថា ជាការពិត ឬក៏ជា​សាច់រឿង ប៉ុន្តែ​បើ​ទោះ​ជា​មានសំណួរ ចោទ​សួរច្រើនបង្កប់ ដោយក្តី​បារម្ភក៏ដោយ តែម្ចាស់សាម៉ីខ្លួន មិនបានឆ្លើយតប ទៅនិង​សំណួរ នោះទេ បានត្រឹមតែធ្វើឲ្យអ្នកគាំទ្រ របស់នាងមាន ការអន្ទះសារ រង់ចាំអ៊ុត​មើលចម្លើយ តែប៉ុណ្ណោះ ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter