. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ចោះ​រន្ធ​ពីរ​នៅលើ​ថ្ពាល់​ ជំនួស​ឲ្យ​ការ​សាក់​
April 25, 2014 (08:12:50) [ 670 ]
 
 
ការចាក់​សាក់ នៅលើ​ទីតាំង​“​ពិសេស​”​ណាមួយ​នៃ​រាងកាយ លែង​បង្ក​ការភ្ញាក់ផ្អើល សម្រាប់​អ្នក​និយម​លេង​អ៊ីនធឺ ណិត​ទៀតហើយ តែ​អត្ថបទ​នេះ​មិនមែន​ណែនាំ​ឲ្យ​ប្រី​យ​មិត្ត​ធ្វើតាម​នោះឡើយ​។​ ​រូបភាព​ដ៏​រន្ធត់ ត្រូវបាន​គេ​ចេញ ផ្សាយ​នៅលើ​ទំព័រ Reddit កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ ។ បុរស​ម្នាក់​ដែល​ប្រើ​រហស្សនាម​ថា Bodmodpunky ( រស់ នៅក្នុង​ក្រុង​បា​ឌែ​ន (Baden), ​អាល្លឺម៉ង់) បាន​ទាក់ទាញ​ការយកចិត្តទុកដាក់ និង​ការតាមដាន នៃ​សមាជិក​បណ្តា ញ​ទំនាក់ទំនង​សង្គម​នេះ​យ៉ាងខ្លាំង​។​

​មុខមាត់​របស់ Bodmodpunky លេចធ្លោរ​ឡើង​ជាមួយនឹង ... រន្ធ​ពីរ​នៅលើ​ថ្ពាល់ ដែល​បានបង្ហាញ​ធ្មេញ និងអណ្តា ត​នៅ​ខាងក្នុង ។ ទោះបីជា វេជ្ជបណ្ឌិត បាន​ព្រមាន​ពី​ការឆ្លង​មេរោគ តាម​ប្រហោង​នោះ​ទៅ​ធ្មេញ មាត់ និង ក្រពេញ ទឹកមាត់​ក៏ដោយ ក៏​Bodmodpunky តែ​សម្រេចចិត្ត វះកាត់​ចោះ​ថ្ពាល់​ដ៏​ស្រស់ស្អាត​របស់ខ្លួន​ដែរ​។ បន្ទាប់ពី​ចោះ​មក គាត់​តែងតែ​ត្រូវ​មនុស្ស​នៅ​ជុំវិញ​មាក់ងាយ ប៉ុន្តែ​គាត់​នៅតែ​សប្បាយរីករាយ ជាមួយនឹង​ប្រហោង​ថ្ពាល់​នេះ​។

​គេ​ដឹងថា 4 ឆ្នាំមុន Bodmodpunky ចោះ​ថ្ពាល់​ទម្លុះ​ដោយមាន​ទំហំ​ប្រហោង​1,6 ម​.​ម ។ បន្ទាប់មក បង្កើន​ទំហំ​ប្រហោង​ដល់​10 រួច 18 រួច 22 និង​ឥឡូវ​ប្រហោង​មាន​ទំហំ 3០​ម​.​ម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter