. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
យ៉ែម សំអូន និងយ៉ាន លីនដាទៅ​គោរព​វិញ្ញា ណក្ខន្ធ ឪពុក​ខាត់​ទ្រីយ៉ា
March 29, 2014 (09:59:36) [ 610 ]
 
 
តារាសម្តែង និងជាតារាបង្ហាញម៉ូដ លោក យ៉ែម សំអូន ថ្មីៗនេះ បានដឹកដៃភរិយា អ្នកនាង យ៉ាន លីនដា ទៅប្រទេសថៃ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពឪពុក របស់តារាសម្ដែង ថៃល្បីឈ្មោះ កញ្ញា ខាត់ទ្រីយ៉ានៅក្នុង ប្រទេសថៃ។ ក្រៅពីការគោរពវិញ្ញាណក្ខន្ធនោះ ពួកគេទាំងពីរនាក់ ក៏បានចូលរួមរំលែកទុក្ខផងដែរ។

បើទោះជាស្វាមីភរិយា លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា មានការមមាញឹកជាមួយការងារច្រើនកម្រិត ណា ក៏ដោយ ក៏ពួកគេទាំងពីរនាក់ បានឆ្លៀតពេលឡើង ទៅប្រទេសថៃ ដើម្បីសម្តែងពីអារម្មណ៍ក្រៀមក្រំ ចូលរួមរំ លែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឪពុករបស់តារាចម្រៀង និងតារាសម្តែងថៃ ខាត់ទ្រីយ៉ា បានទទួលមរណភាព កាលពីថ្ងៃទីថ្ងៃទី ២៦ ខែមីនា កន្លងទៅនេះ ក្នុងវ័យ៦១ ដោយសារតែជំងឺ មហារីកខួរក្បាល។

កន្លងមក តារាប្រុសស្រីប្តីប្រពន្ធមួយគូនេះ ធ្លាប់បានដឹកដៃ គ្នាចេញទៅសួរសុខទុក្ខ ឪពុករបស់តារាសម្តែង និងជា តារាចម្រៀងថៃ កញ្ញា ខាត់ទ្រីយ៉ា ម្តងរួចមកហើយក្រោយពីពួកគេទាំងពីរ បានដឹងថាឪពុក របស់តារាថៃរូបនេះធ្លាក់ ខ្លួនឈឺធ្ងន់សម្រាក នៅមន្ទីរពេទ្យ មួយកន្លែង នៅប្រទេសថៃ ។ បន្ទាប់ពីពួកគេទាំងពីរនាក់ បានត្រឡប់មកស្រុកវិញ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែឪពុករបស់ ខាត់ទ្រីយ៉ា បានទទួលមរណភាពជាហេតុធ្វើឲ្យតារាមួយគូនេះមាន ការ សោកស្តាយ និងជួបទុក្ខសោក ដូចគ្នានឺងកញ្ញា ខាត់ទ្រីយ៉ាដែរ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter