. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
រឿង ក្រឡអីហ្នឹង? ចាយ ដើមទុន​ជាង​ ៥ម៉ឺនដុល្លារ បញ្ចាំង ​អបអរសាទរ ​ខួប៣ឆ្នាំ របស់​ផលិត កម្ម​ LD Picture
March 29, 2014 (09:56:15) [ 647 ]
 
 
ខ្សែភាពយន្តបែបខ្មោចព្រាយ បិសាច ថ្មីមួយទៀត ជាវណ្ណកម្មថ្មី​លើកទី៦ បានចំណាយ​ដើមទុនថតអស់ ប្រមាណ ជិត៥ម៉ឺនដុល្លារ និងប្រើរយៈពេល ជាង៤ខែ របស់ផលិតកម្ម LD Picture មានចំណងជើងថា "ក្រឡអី ហ្នឹង?" បានចាប់ផ្ដើមចាក់បញ្ចាំង ជាផ្លូវការហើយ នៅថ្ងៃទី២៨ខែ មីនា ឆ្នាំ២០១៤ នេះ នៅរោងភាពយន្ត លុច្ស និងរោងភាពយន្ត ស៊ីនេផ្លេច ផ្សារទំនើបសូរិយា ។ វណ្ណកម្មថ្មីដែលជា ការសម្រិតសម្រាំងឡើង យ៉ាងពិសេសនេះ ក៏ជាស្នាដៃមួយ ដើម្បីចូលរួម អបអរសាទរ ក្នុងឱកាសគម្រប់ ខួប៣ឆ្នាំ របស់ផលិតកម្ម អិលឌី ដែលបានចូលខ្លួន បម្រើក្នុងវិស័យសិល្បៈ ភាពយន្ត រហូតទទួលបានការគាំទ្រ ពីសំណាក់មហាជន មកដល់សព្វថ្ងៃនេះ។

ក្នុងឱកាសបើកសម្ពោធចាក់បញ្ចាំង ជាផ្លូវការ រឿង"ក្រឡអីហ្នឹង?" ឯរោងភាពយន្តលុច្ស នៅពេលនេះ មានការ អញ្ជើញចូលរួម​ផ្ដល់កិត្តិយសពីសំណាក់​លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture និងតួសម្ដែងជាច្រើនដូច ជា អ្នកនាង សុខ សោម៉ាវត្តី នាង ខ្ញុង នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ នាង អ៊ីត នាយក្រូច អ្នកដឹងនាំសម្ដែង លោក ឌៀប សុវណ្ណតារា ព្រមទាំងទស្សនិកជន ចូលរួមទស្សនា យ៉ាងច្រើនកុះករ។

ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានថ្លែងឲ្យដឹងថា ខ្សែភាពយន្តរឿង"ក្រឡអីហ្នឹង?" បាន ចំណាយពេលវេលាថតអស់ ​ជាង៤ខែ​ និងដើមទុនប្រមាណពី ៤ទៅ៥ម៉ឺនដុល្លារ ព្រោះមានតួ សម្ដែងល្បីៗច្រើន និងការថតមានលក្ខណៈស្ដង់ដារ​ ទាំងបច្ចេកទេស ​និងរូបភាព​ ពោលត្រូវមាន ​ការវិវត្តជាបន្តបន្ទាប់។ រយៈពេល៣ ឆ្នាំមកនេះ ផលិតកម្មរបស់លោក បានថតខ្សែភាពយន្តចំនួន៥រឿងមកហើយ មានទាំងរឿងបែបមនោសញ្ចេតនា រឿងកំប្លែង គ្រប់រសជាតិ ប៉ុន្តែសម្រាប់រឿង បែបជាខ្មោចព្រាយ បិសាច រន្ធត់ព្រឺព្រួច គឺជាប្រភេទរឿង ដែលអ្នក ទស្សនា ចាប់អារម្មណ៍ជាងគេ ដូច្នេះយើងត្រូវធ្វើទៅ តាមតម្រូវទីផ្សារអ្នកទស្សនា ព្រោះអ្នកទស្សនាមុននឹងចំណា យ លុយ មកទស្សនារឿងយើងគឺគេគិតថា តើរឿងមានគុណភាព និងលក្ខណៈសម្បត្តិអ្វីខ្លះដែលពួកគេទទួលបាន ទៅវិញ។

ចាងហ្វាងផលិតកម្ម LD Picture​ រូបនេះ​ ក៏បានបន្ថែមទៀតថា​ ខ្សែភាពយន្តរឿង"ក្រឡអីហ្នឹង?"​ ដែលចាក់ចញ្ចាំង ក្នុងថ្ងៃនេះ ក៏ជាការអបអរសាទរ ខួប៣ឆ្នាំថ្ងៃបង្កើត​ ផលិតកម្ម និងជាការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ មហាជន គ្រប់មជ្ឈដ្ឋាន ដែលតែងតែគាំទ្រ ផលិតកម្មមួយនេះ តាំងពីដើមមក ។ ​សម្រាប់រឿង "ក្រឡអីហ្នឹង?" ប្រ សិនបើទស្សនិកជន ចូលចិត្តទស្សនា សូមជួយចុច Like Facebook Page របស់ផលិតកម្ម LD Picture ឲ្យបាន គ្រប់ៗគ្នា។

ដោយឡែកលោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ក៏បានថ្លែងកោតសរសើរ ចំពោះការខិតខំ ប្រឹងប្រែង ពីសំណាក់លោក លៀក លីដា ក៏ដូចជាក្រុមការងារ និងតារាសម្ដែង ទាំងអស់ ព្រោះជាសកម្មភាពមួយ ចូលរួមអភិវឌ្ឍន៍ វិស័យភាពយន្តខ្មែរ ឲ្យកាន់តែ មានភាពល្អ ប្រសើរ រីកចម្រើនឡើងទ្វេដង ។ លោកបន្តថា ភាពយន្តខ្មែរសព្វថ្ងៃ កំពុងមានសន្ទុះខ្លាំង ក្នុងការប្រកួតប្រជែងគ្នា ប៉ុន្តែលោកគាំទ្រឲ្យមាន របៀបសម្ដែង ជាខ្មែរ មានអត្តសញ្ញាណជាខ្មែរ និងមានបច្ចេកទេសឲ្យ បានត្រឹមត្រូវដើម្បី ឈានទៅដល់ ការប្រកួតប្រជែង លើឆាកអន្តរជាតិ នាពេលខាងមុខនេះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 44 នាក់
  Flag Counter
Flag Counter