. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ឡោម លក្ខិណា ការងារ​រវល់​រហូត ​ដល់​ម៉ោង​ឡើង​យន្តហោះ​
March 25, 2014 (12:11:32) [ 718 ]
 
 
​តារាចម្រៀង​ថ្ពាល់ខួច មាឌតូច​ច្រឡឹង​ពូកែ​រាំ​នាង ឡោម លក្ខិណា បាន​ចាក​ចេញទៅ​បារាំង​កាលពី​ល្ងាច​ថ្ងៃ ទី​២៤​ខែមីនា​ហើយ ដើម្បី​ចូលរួម​សម្តែង​និង​ច្រៀង​ជូន​បងប្អូន​ខ្មែរ​ដែល​រស់នៅ​នោះ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី ជាតិ​ខាងមុខ​ផង​។​

​ដោយសារតែ​ទីផ្សារការងារ​កាក់កប គ្រាន់បើ​នាង លក្ខិណា រវល់​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន ទាំង​ការថត​ចម្រៀង​MV ថត​ខ្សែរ​ភាពយន្ត និង បញ្ចូល​ចម្រៀង​ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​មួយចំនួន​។ ដូច្នេះហើយ​បានជា​តារាចម្រៀង សាច់​សខ្ចី​រូបនេះ ប្រឹងប្រែង រហូតដល់​ថ្ងៃ​ឡើង​យន្តហោះ​ហើយ នៅតែ​បង្ខំ​ថត​ខ្សែភាពយន្ត​បញ្ចប់​ដើម្បី​កុំ​ឲ្យ​ការងារ​មានការ​រាំង ស្ទះ​។​

​ជួប​ជាមួយ​CEN នាង​លក្ខិណា បាន​ឲ្យ​ដឹងថា ដើម្បី​ឲ្យ​ការងារ​ចាកចេញ​ទៅ​ក្រៅប្រទេស មាន​ភាពរលូន​មិនជា​ប់​ពាក់ ព័ន្ធ និង​ការងារ​ក្នុងស្រុក​ទេ​។ នាង ត្រូវ​ដោះស្រាយ​ការងារ​ក្នុងស្រុក​ឲ្យ​បាន​ចប់សព្វគ្រប់​សិន​មុននឹង​ចាកចេញ​។ ជាក់ ស្តែង ដូចជា​យប់មិញ​នេះ​(​ថ្ងៃទី​២៣​ខែមីនា​) តារាចម្រៀង ស្ថិតក្នុង​ក្រុម​រៃ​មាស​នាង លក្ខិណា បាន​ប្រឹងប្រែង​បង្ហើយ​ការងារ ជា​តារា​សម្តែង ដែល​ខ្លួន​បាន​សម្តែង​ក្នុង​ខ្សែ​រឿង​មួយ សម្រាប់​ដាក់​បញ្ចាំង​ក្នុង​ស្ថានីយទូរទស្សន៍​CTN នាពេល​ខាងមុខនេះ ឲ្យ​រួចរាល់​ទាំងយប់​តែម្តង​។

​តារាចម្រៀង លក្ខិណា បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ ២០០៣ មកម្ល៉េះ ដែល​ចូល​ជា​សមាជិក​ក្រុម​រៃ​មាស ។ បច្ចុប្បន្ន​តារា​រូបនេះ មាន​ទីផ្សារ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ចង្កោម​អ្នកសិល្បៈ​ដទៃទៀត​។ ក្នុងនោះ​រួមមាន ការសម្ដែង​រឿងភាពយន្ត​, កម្មវិធី​សិល្បៈ​នៃ​ស្ថានីយទូរទស្សន៍​នានា ឬ​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅ​ស្រុក​នានា​ជាដើម​។

​នេះ​ជា​លើក​ទី ២ ហើយ សម្រាប់​តារាចម្រៀង លក្ខិណា ដែល​បាន​ឆ្លើយតប​តាម​ការអញ្ជើញ​របស់​ស​មា​គម​ខ្មែរ នៅ​ប្រទេស​បារាំង​។ ក្រៅពី​រូបនាង ក៏មាន​តារាចម្រៀង​ផ្សេងទៀត​ដែរ រួមមាន​តារាចម្រៀង លោក ជិន វ​ឌ្ឍ​នា និង កញ្ញា ស្រី​អាំ សែន​ច័ន្ទ​។ លក្ខិណា ធ្លាប់បាន​ទៅ​សម្តែង​នៅក្រៅ​ប្រទេស ដូចជា អូស្ត្រាលី បារាំង និងជប៉ុន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter