. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ចន អេឡិចហ្សូរ៉ាចង់ប្ដូរ​រស ជាតិលេងស្ទីល​ក្នុងទឹកជាមួយ ​សង្សារ​បរទេស
March 25, 2014 (12:05:01) [ 681 ]
 
 
ក្បត់នឹងពាក្យសម្ដីខ្លួនឯង ពេលបកស្រាយថ្មីៗនេះ ស្រីម្នាក់ជាជនបរទេស ដែលតារាសម្ដែង ចន អេឡិច ហ្សូរ៉ា បណ្ដើរចូលមើលកុនជាមួយគ្នាថា ត្រឹមតែជាមិត្តភក្តិនោះ ត្រូវបានបង្ហាញច្បាស់នៅពេលនេះ ខណៈរូបថតជា ច្រើនសន្លឹក ត្រូវបានបង្ហោះ នៅពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយនៅក្នុងរូបនោះ គេបានឃើញ តារារូបនេះ បង្ហាញពីភាពផ្អែមល្ហែមឱបរឹតត្រកងបីស្រីស្រស់ជនជាតិបរទេសម្នាក់ ក្នុងឈុតហែលទឹក ប្រកបដោយ ភាពស្រើបស្រាល និងស្និទ្ធស្នាលបំផុត។

តាមរយៈការបង្ហោះរូបភាព ទាំងអស់នេះ ក្រោយពីបុរសសង្ហា ដែលកំពុងតែស្រវ៉ា បានប្រជាប្រិយភាពច្រើនគួរសម ក្នុងសិល្បៈ លោក អេឡិច ហ្សូរ៉ា លេចឮព័ត៌មាន ពីភាពរង្គោះរង្គើ ស្នេហ៍ចាស់ ជាមួយតារាស្រី កញ្ញា សោភ័ណ្ឌ លីនដា រួច មិនទាន់បានប៉ុន្មានផង ស្រាប់តែគេឃើញរូបថត បែបសិ្នទ្ធស្នាល នៅក្នុងឈុតហែលទឹកឱបរឹតកៀក កើយគ្នា យ៉ាងផ្អែម ត្រជាក់ចិត្ត អាចក្នុងចេតនាបញ្ឈឺចិត្ត សោភណ្ឌ លីនដា ឲ្យក្អួតឈាម។

ទង្វើនេះត្រូវបានធ្វើឲ្យអ្នកគាំទ្រ និងមិត្តនៅក្នុងបណ្តាញមួយនេះ បានលាន់មាត់ និយាយតពីមួយទៅមួយថា “អីយ៉ា ក្រោយពីបែបស្នេហ៍តារាស្រីស្រុកខ្មែរ លោក ហ្សូរ៉ា បែរជាងាក ទៅផ្តើមស្នេហ៍ ជាមួយនារី អឺរ៉ុបភ្នែកប្រាក់ជំនួសវិញ” ។ សម្រាប់នារី ដែលលោកឱបរឹតពេញដៃនោះ ត្រូវបានគេសង្ស័យថា ជាគូស្នេហ៍ថ្មី ក្រោយពីលោកប្រះស្រាំជាមួយ អតីតសង្សារចាស់។

ក្រុមអ្នកពត័មានបានទាក់ទង ទៅលោក ហ្សូរ៉ា តាមទូរស័ព្ទ ដើម្បីសាកសួរពីព័ត៌មាននេះ តែមានមនុស្សប្រុសម្នាក់ លើកទូរស័ព្ទ ជំនួស ដោយអះអាងថា ជាមិត្តភក្តិ បានប្រាប់ឲ្យដឹងយ៉ាងខ្លីថា “ខ្ញុំជាមិត្តភក្តិពេលនេះ ហ្សូរ៉ាជាប់រវល់ ថត អត់មានពេលទំនេរទេ” ។

ទាក់ទងទៅនឹងការសម្ញែងរូបភាព បែបផ្អែមល្ហែមកៀកកើយគ្នា នៅក្នុងអាងទឹកនេះ ត្រូវបានទស្សនិកជនមួយចំនួន ទៀត បានបញ្ចេញមតិថា ជាចេតនារបស់ លោក ហ្សូរ៉ា ចង់បញ្ឈឺ ចិត្តអតីតមិត្តស្រីឲ្យក្អួតឈាមទាំងដុំៗ ហើយទើប បានជាលោកយករូបទាំងនោះ មកបង្ហោះ នៅលើ Facebook ជាសាធារណៈ ក្រោយពីពួកគេបានសម្រេចចិត្តចែក ផ្លូវគ្នាដើរ ។ម្យ៉ាងទៀតទំនងជាលោកចង់អួតថា ទោះជាលោកបែកពីអតីតគូស្នេហ៍ ក៏ដោយ ក៏លោក អាចមានសមត្ថ ភាព ក្នុងការស្វែងរកស្នេហ៍ថ្មី (ទាក់ស្រីផ្សេង) បានភ្លាមៗមិនចាំបាច់ ចំណាយពេល ឈឺចាប់ឈឺចិត្តស្អិត ទ្រូងនោះ ទេ ជាពិសេសនារី ដែលលោកស្និទ្ធក្រោយនេះ ជាជនបរទេសទៀតផង ពិតជាប្លែកមាត់មែន..! ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 45 នាក់
  Flag Counter
Flag Counter