. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
សុខា ឌីសាណូ ទាត់ចោលដំណឹង មានប្រុសឧបត្ថម្ភ ពីក្រោយ
March 25, 2014 (11:59:56) [ 881 ]
 
 
ថ្មីៗនេះគេហទំព័រ LookingTODAY បានចុះផ្សាយ អត្ថបទមួយ ជុំវិញជីវិតឯកជន ខាងក្រៅរបស់ តារាចម្រៀង វ័យក្មេងកញ្ញា សុខា ឌីសាណូ ដោយបានដាក់ចំណងជើង ធំៗថា "សុខា ឌីសាណូ បង្ហាញភាពហ៊ឺហា នៅលើ Facebook សង្ស័យមានអ្នកនៅក្រោយខ្នង "។ ប៉ុន្តែដំណឹងនេះ ត្រូវបាននាង បដិសេធថា គ្មាននណា ឧបត្ថម្ភពីក្រោយខ្នងអ្វីឡើយ លើជីវភាពហ៊ីហា មានបានដល់សព្វថ្ងៃនេះ។

ផ្អែកតាមប្រភព ពីអ្នកគាំទ្របាននិយាយថា សាណូ ចាប់តាំងពីមានសញ្ញាស្នេហ៍ជាមួយបុរសអ្នកជំនួញក្រៅស្រុក នោះមក ឃើញ ថានាងដូចជា មានយឺអ៊ុនខ្ពស់ខ្លាំងណាស់។ មិនតែប៉ុណ្ណោះ បើក្រឡេកមើល ពីជីវភាពរបស់ នាងផ្ទាល់ វិញ ស្រីស្រស់រូបនេះ ក៏កំពុងតែមានសេចក្តីសុខ ជាមួយនឹងភាពហ៊ឺហា ការលេងខ្លួន ប្រើសម្ភារៈ មានតម្លៃថ្លៃៗ មិនចាញ់តារាស្រីល្បីៗប៉ុន្មានឡើយ។

ស្ថិតក្នុងស្ថានភាពបែបនេះ តារាចម្រៀងមុខស្រស់ អាយុ២៥ ឆ្នាំ សុខា ឌីសាណូអាចនឹងមានអ្នកនៅពីក្រោយខ្នង គ្រប់គ្រងចំពោះភាពហ៊ឺហាទាំងនេះ។ ដោយហេតុថា ថ្មីៗ កន្លងមក ធ្លាប់ធ្លាយដំណឹងថា មានអ្នកជំនួញឆ្លងទ្វីប ក្រៅស្រុកពេញចិត្ត ចង់បាននាងយកធ្វើជាគូស្នេហ៍ ដោយសន្យាផ្តល់ឲ្យគ្រប់យ៉ាង ដែលនាងចង់បាន។

ឆ្លើយតបចំពោះការ លើកឡើងខាងលើ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤នេះ តារាចម្រៀងសាច់ខ្ចីកញ្ញា សុខា ឌីសាណូ បានចេញមុខបដិសេធន៍ និងបានច្រានចោលថា ពុំមែនជាការពិតនោះទេ។ ប្រាប់គេហទំព័រ LookingTODAY តាមសារអេឡិចត្រូនិចថ្ងៃនេះ កញ្ញា សុខា ឌីសាណូ បានឲ្យដឹងថា "អត់ទាន់មានទាល់តែសោះ រឿងដែលគេនិយាយថា មានអ្នកឧបត្ថម្ភ ពីក្រោយខ្នងនោះ។ ខ្ញុំគឺដូចមុនអ៊ីចឹង នៅតែជិះឡានទីកូ ដដែលហ្នឹង..!។ ម្យ៉ាងទៀត ខ្ញុំដូចជាអត់មានអីផង...? អត់មានទាន់តែសោះ..!" ។

កញ្ញា សុខា ឌីសាណូ បាននិយាយបន្តថា "តាមពិតទៅ ខ្ញុំគិតថាបើគេចង់និយាយអី ក៏និយាយទៅ ហើយការពិត នៅតែជាការពិត។ រាល់ថ្ងៃនេះ មានគេទាក់ទងសុំស្នេហ៍ច្រើន។ ប៉ុន្តែខ្ញុំអត់ទាន់គិតទេឥឡូវ..ខ្ញុំចង់សាងកេរ្តិ៍ឈ្មោះ ឲ្យមានមុខមាត់ក្នុងសិល្បៈ និងមានគេស្គាល់ឲ្យច្រើនសិន..!"។

តារាចម្រៀងវ័យក្មេង សាច់ទ្រលុកទ្រលន់មុខស្រទន់ស្រស់ កញ្ញា សុខា ឌីសាណូ បច្ចុប្បន្ននេះត្រូវបានមហាជន មើលឃើញថា អាជីពសិល្បៈរបស់នាង សព្វថ្ងៃហាក់កំពុងតែ មានហាងឆេងទីផ្សារច្រើនគ្រាន់បើ ។ លើសពីនេះ តារាចម្រៀង សុខា ឌីសាណូ ក៏ហាក់ភាពហ៊ឺហា ជាមួយនឹងការប្រើប្រាស់សម្ភារៈមានតម្លៃថៃ្លៗ ខុសប្លែកពីពេល មុនទៀតផង៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 46 នាក់
  Flag Counter
Flag Counter