. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
យ៉ែម សំ​អូន និង យ៉ាន​លីន​ដា ទៅសួរសុខទុក្ខ​ឪពុក ខែ​ត​ទ្រី​យ៉ា នៅ​មន្ទី​ពេទ្យ​
March 22, 2014 (06:59:51) [ 668 ]
 
 
តារាចម្រៀង យ៉ែម សំ​អូន និង នាង​យ៉ាន លីន​ដា កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ណើ​រ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅកាន់​ប្រទេស​ថៃ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ នាង ខេ​ត​ទ្រី​យ៉ា បាន​អញ្ជើញ​តារាចម្រៀង​ទាំងពីរ​នាក់ ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច និង បន្ត​ហួស​ទៅសួរសុខទុក្ខ​ឪពុក​របស់​នាង​ដែល​កំពុងតែ​សម្រាក​នៅ​មន្ទី​ពេទ្យ​។​

​Facebook របស់ តារាចម្រៀង យ៉ាន លីន​ដា បានបង្ហាញ​នូវ​រូបថត​ពីរ​បីសន្លឹក អម​ទៅដោយ​ពាក្យ​ពេជ្រ​មួយចំនួន​ដែល​មានន័យថា “​អរគុណ ដល់​ខេ​ត​ទ្រី​យ៉ា ជាខ្លាំង​ដែល​បាន​ឲ្យ​ខ្ញុំ​ស្ថិត​ចូលក្នុង​ជីវិត​របស់​អ្នក អនុញ្ញាតិ​ឲ្យ​ខ្ញុំ​ជួប​ក្រុម គ្រួសារ​ដ៏​ល្អ​របស់​អ្នក ជាមួយនឹង​ស្មារតី​ដ៏​ល្អ​ផូរផង់​ជាមួយគ្នា​ទៅវិញទៅមក អ្នក​មិន​ត្រឹម​តែមាន​ភាពស្រស់ស្អាត​នៅ​រូបរាង​ខាងក្រៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុគ្គលិកលក្ខណៈ​ខាងក្នុង​របស់​អ្នក​ក៏​ល្អ​ប្រពៃ​ដែរ អ្នកជា​មនុស្ស​ដែល​ពិបាក​នឹង​រកបាន​បែបនេះ ។ សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​តាម​ថែរក្សារ​ឪពុក​អ្នក ឲ្យ​មាន​ស្មារតី​ភ្លឺ​ថ្លា​ល្អ​ឡើងវិញ ហើយ​សង្ឃឹមថា គាត់​នឹង​បានជា​ក្នុងពេល​ឆាប់ៗ​”​។

​សូម​រម្លឹកថា តារាចម្រៀង​ទាំងពីរ​នេះ​ធ្លាប់បាន​ធ្វើការ​រួមគ្នា​មួយ​ការ​ពេល​កន្លងទៅ ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុនស្រា ដែល មាន​ការអញ្ជើញ​ចូលរួម​ពី​តារាចម្រៀង ខែ​ត​ទ្រី​យ៉ា និង​តារាចម្រៀង​កម្ពុជា​ជាច្រើន​ដួង ក្នុង​កម្មវិធី​អបអរ ដែល​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​កាលពីពេល​កន្លងទៅ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 63 នាក់
  Flag Counter
Flag Counter