. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
បង្ហាញក្បាច់រាំ​អន្ដរជាតិ​មិត្តភាព កម្ពុជា-ចិន ល្ងាចថ្ងៃ ស្អែក​នៅ NOCC
March 22, 2014 (06:57:34) [ 656 ]
 
 
នៅល្ងាច ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០១៤ ស្អែកនេះសហព័ន្ធ កីឡារាំកម្ពុជា បានសហការជាមួយគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)នឹងរៀបចំព្រឹត្តិការណ៍ បង្ហាញក្បាច់រាំអន្ដរជាតិ មិត្តភាពកម្ពុជា-ចិននៅក្នុង អាគារជាន់ ទី៥ នៅទីស្នាក់ការ NOCC តែម្តង ។

កញ្ញា តៃ លីដា អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានថ្លែងឲ្យដឹងថា “នេះគឺជាលើកដំបូងហើ យដែលសហ ព័ន្ធ យើងខ្ញុំបានរៀបចំ កម្មវិធីបង្ហាញក្បាច់រាំ លក្ខណៈអន្ដរជាតិ នេះឡើង ដើម្បីអបអរសាទរខួបមួយឆ្នាំនៃការបង្ហា ត់ក្បាច់រាំ អន្ដរជាតិនៅក្នុង ប្រទេសកម្ពុជា” ។ កញ្ញាបានបន្ដទៀតថា ក្នុងឱកាស នៃការបង្ហាញ ក្បាច់រាំអន្ដរជាតិ លើកដំបូងនេះដែរ ក៏មានការចូលរួម ពីសំណាក់កីឡាករ-កីឡាការិនីជើងចាស់ និងជាគ្រូបង្ហាត់ក្បាច់រាំអន្ដរជាតិនៅ ប្រទេសចិន ចំនួន ២នាក់ រួមទាំងសិស្សសាលាចិន សិក្សាក្នុងប្រទេសកម្ពុជា ប្រហែលជា ១០០នាក់ ទៀតផងដែរ។

អគ្គលេខាធិការខាងលើនេះ បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះសហព័ន្ធទើបរៀបចំរចនាសម្ព័ន្ធថ្មីដូច្នេះការរៀប ចំ កម្មវិធីក្បាច់រាំអន្ដរជាតិនេះ យើងមិនអាចសន្មត់ថា ទទួលបានជោគជ័យកម្រិតណានៅឡើយទេ ប៉ុន្ដែសំខាន់នោះ គឺ យើងមានឆន្ទៈ ចង់អភិវឌ្ឍន៍វិស័យ កីឡារាំក្នុងប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ដូចប្រទេសដទៃក្នុងពិភព លោក ។

កញ្ញា តៃ លីដា បានបន្ថែមថា ប្រសិនបើការរៀបចំ កម្មវិធីលើកដំបូងនេះ ទទួលបានជោគជ័យយើងនឹងរៀបចំព្រឹត្តិ ការណ៍ ដ៏ធំមួយផ្សេងទៀតក្នុងអំឡុងខែ មិថុនាខាងមុខនេះ ដោយគ្រោងនឹងអញ្ចើញ កីឡាករ-កីឡាការិនីល្បីៗមក ពីប្រទេសថៃ និងប្រទេសវៀតណាមឲ្យចូលរួមដើម្បីបង្ហាញក្បាច់រាំអន្ដរជាតិ និងដកស្រង់យកបទពិសោធន៍ល្អៗ ផង ដែរ។ សូមបញ្ជាក់ថា ក្បាច់រាំអន្ដរជាតិមាន ចំនួន១០ក្បាច់ គឺមានក្បាច់ Waltz, Samba, Tango, Viennese Waltz, Slow Foxtrot, Quickstep, Cha-Cha-Cha, Rumba, Paso Doble និងក្បាច់ Jive ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 57 នាក់
  Flag Counter
Flag Counter