. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
រវាង​៤ដួងនេះ នរណា​លេច​ ធ្លោ​ជាងគេនៅលើ​ទឹកដី ​អាមេរិក?
March 22, 2014 (06:55:22) [ 675 ]
 
 
តារាចម្រៀង និងជាតារាសម្តែង មានដូចជា លោក កែវ វាសនា កញ្ញា នី មុនីនាថលោក ហង្ស ឧត្តមម៉ានី និងកញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានដឹកដៃគ្នា ចេញទៅសម្តែង នៅលើទឹកដី សហរដ្ឋអាមេរិក អស់រយៈពេលជិត ៣ខែ ហើយ ដោយ គេសង្កេតឃើញថា ការចេញទៅសម្តែងរបស់ពួកគេ ហាក់ទទួលបាន ជោគជ័យគួរឲ្យ កត់សម្គាល់។

ថ្វីត្បិតពួកគេទាំងអស់ ទៅដល់ទឹកដី សម្បូរដុល្លារ ជាមួយគ្នាមែន តែគេសង្កេតឃើញមានម្ចាស់ Sponsor ចំនួនពីរ ដាក់ដោយឡែកពីគ្នា បានអញ្ជើញវត្តមានតារា ប្រុសស្រីល្បីឈ្មោះ៤ដួងនេះ ចេញទៅសម្តែង ហើយក៏បានច្របាច់ បញ្ចូលគ្នា ក្នុងការរៀបចំខនសឺត “រាត្រីរាំកម្សាន្ត” នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤នេះ ដោយមានការ លក់សំបុត្រ ចូលរួមទស្សនា ក្នុងតម្លៃសមរម្យ ចន្លោះពី២៥-៣០ដុល្លារ ។

តារាប្រុសស្រីទាំងបួនដួងនេះ ក៏បានត្រៀមចម្រៀង ពីរោះៗជាច្រើនបទ រួមជាមួយការសម្តែង បែបសប្បាយៗ ដើម្បី កំដរអារម្មណ៍ពុកម៉ែ បងប្អូនទស្សនិកជន ឲ្យមានភាពសប្បាយរីករាយ នៅក្នុងរាត្រីរាំកម្សាន្ត ចាប់ពីម៉ោង៧យប់ដល់ ម៉ោង១ទៀបភ្លឺ ។ អ្វីដែលសំខាន់នោះ គឺពួកគេ ក៏រំពឹងទុកថា ការសម្តែងឈុតរួមគ្នានេះ និងធ្វើឲ្យពួកគេទាំង៤នាក់ អាចទទួលបានការគាំទ្រ កាន់តែច្រើន។

គេនៅមិនទាន់ដឹងនៅឡើយទេ ថា បន្ទាប់ពីការសម្តែងរយៈពេល៣ខែ នៅលើទឹកដីសម្បូរ ដុល្លារនោះតារាស្រី កញ្ញា នី មុនីនាថ និង លោក កែវ វាសនា ត្រឡប់មកមាតុភូមិកំណើតវិញ តាមការកំណត់ឬ ក៏ត្រូវពន្យារបន្តការសម្តែងទេ ។ បើទោះជាយ៉ាងណា តាមរយៈការ បង្ហាញពីការជឿជាក់ ក្នុងការចាប់ដៃគ្នា សម្តែងច្រៀងជាក្រុមនេះ គេនៅមិន ទាន់អាចដឹងច្បាស់ នៅឡើយទេ ថាតារាទាំង៤ដួងនេះ អាចទាក់ទាញបានជោគជ័យ កម្រិតណាទេ ប៉ុន្តែបើសិន ជាការសម្តែងនេះ បានជោគជ័យពួកគេ នឹងបន្តរួមសហការ ជាមួយគ្នាបន្ត៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter