. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ប្រតិកម្ម​សារ​របស់​តារា​សិច​ស៊ី​នាង សេង សូ​ណា
March 17, 2014 (09:06:41) [ 1466 ]
 
 
​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច​ បាន​ប្រតិកម្ម​តប​ទៅនឹង​សារ​របស់​តារា​សម្តែង​ស្រី​សិច​ស៊ី​នាង សេង សូ​ណា ដែល​បានធ្វើការ​បង្ហោះ​នៅក្នុង Account Facebook ដែលមាន​ឈ្មោះ ​Seng Sona​ នឹង​អម​ទៅដោយ​រូបភាព របស់​នាង​ផង​នោះ ដោយមាន​អត្ថន័យ​ថា “​ឆ្នាំនេះ​ថត​ពាក់អាវ គេ​ថា​ខ្ញុំ​សិច​ស៊ី ឆ្នាំក្រោយ​ថត​ដោះអាវ​ហើយ​ថត​រឿង​សិច​អោយ​ទូទាំង​ពិភពលោក​បានដឹងថា ខ្មែរ​មិន​ចាញ់​បរទេស​ដែរ​”​។​

​តាមរយៈ​គេហទំព័រ CEN លោក សុះ ម៉ាច បាន​សម្តែង​ការសោកស្តាយ និង​បាន​លើកឡើងថា តើ​នាង សេង សូ​ណា គាត់​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ជា​គំរូ​ល្អ​សម្រាប់​សង្គមជាតិ និង​វប្បធម៌​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូ​ផង់​។ គាត់​សរសេរ​ពាក្យ​ទាំងនេះ ចេញមក គឺ​មិនអាច​ទទួលយក​បានឡើយ​។​

​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​រូបនេះ​សង្កត់ធ្ងន់ថា នាង សេង សូ​ណា គាត់​មាន​វ័យ​ប៉ុណ្ណេះ​ទៅហើយ​គាត់​ប្រាកដជា​ចេះ​គិតនិង​ពិចារណា​វែងឆ្ងាយ ព្រោះ​យើង​មិនមែនជា​ជាតិ​សាសន៍​អឺរ៉ុប​ទេ ។ បើទោះជា​គាត់(សេង សូ​ណា) កាន់​សញ្ជាតិ ​អ្វី​ក៏ដោយ ប៉ុន្តែ​គាត់​មានឈ្មោះ​ជា​សិល្បការិនី​ខ្មែរ​គប្បី​ធ្វើ​អ្វីៗ​កុំអោយ​មានការ​ប៉ះពាល់​ទៅដល់​វប្បធម៌​ប្រពៃណី​ខ្មែរ ។​
យ៉ាងណាក៏ដោយ​លោក សុះ ម៉ាច បាន​បញ្ជាក់ថា “ ត្រី​មួយ​កន្ត្រក បើ​ស្អុយ​មួយ គឺ​ស្អុយ​ទាំងអស់ ” ដូច្នេះ​សូមកុំ​ធ្វើ​អ្វី​ប៉ះពាល់​ទៅដល់​កិត្តិ​យល​សិល្បករ​ខ្មែរ​ដ៏ទៃទៀត គួរ​ពិចារណា​ឡើងវិញ​សម្រាប់​ទង្វើ​បែបនេះ ។​

​ពាក់ព័ន្ធ​ទៅនឹង​តារា​មួយចំនួន​ដែល​និយម​បញ្ចេញ​ភាព​សិច​ស៊ី​ដើម្បី​ភាព​ល្បី​របស់ខ្លួន​នោះ​ត្រូវបាន​លោក សុះ ម៉ាច អះអាងថា គាត់​យល់​ខុស​ទាំងស្រុង​ព្រោះ​នៅ​បរទេស​វប្បធម៌​របស់​គេ​ផ្ទុយស្រឡះ​ពី​ប្រពៃណី​វប្បធម៌​ខ្មែរ​យើង​គឺ​មិនអាច​ធ្វើ​ទង្វើ​បែបនេះ​ដូច​គេ​បានឡើយ​។​លោក​បន្ថែមថា​មិនមែន​ទាល់តែ​បង្ហាញ​ភាព​សិច​ស៊ី​ឬ​ថត​រឿង​សិច​ទើប​អាច​ទាក់ទាញ​ការគាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​នោះទេ ព្រោះ​កន្លងមក​មាន​តារា​ល្បីៗ​ខ្មែរ​ជាច្រើន​រូបគេ​មិនបាន​ធ្វើ​ទង្វើ​បែបនេះ​ផង ហេតុអ្វី​គេ​អាច​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បាន ។​

​លោក សុះ ម៉ាច បាន​បញ្ជាក់ថា សមត្ថភាព និង​ទេពកោសល្យ ក៏ដូចជា​ការប្រាស្រ័យ​ទាក់ទង​ល្អ​គឺជា​កត្តា​ដែល​ជួយ​ជម្រុញ​អោយ​សិល្បករ​ខ្មែរ​ទទួលបាន​ភាពល្បីល្បាញ​យូរអង្វែង​។

​ជាមួយគ្នានេះ​ផងដែរ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូបនោះ​ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ណ្តា​យុវវ័យ​មួយចំនួន​ដែល​និយម​ថតរូប​ភាព​សិច​ស៊ី អាណា​ចា​រ្យ អាសអាភាស​បង្ហោះ​នៅតាម Facebook អោយ​បញ្ឈប់​ជាបន្ទាន់ ព្រោះ​ធ្វើ​អញ្ចឹង​វា​ហាក់ដូចជា​ជាន់ពន្លិច​នូវ​វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​របស់​ជាតិ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 40 នាក់
  Flag Counter
Flag Counter