. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
គង់ ច័ន្ទសូរិយាផ្ទុះកំហឹងជេរ បុរសម្នាក់ព្រោះតែរឿង​បក្ស នយោបាយ
March 17, 2014 (09:00:44) [ 696 ]
 
 
ក្រោយពីអវត្តមាន ពីថ្នាលសិល្បៈស្ងាត់ បាត់សូន្យឈឹងអស់មួយរយៈពេលធំ តារាចម្រៀង គង់ ច័ន្ទសូរិយា ថ្មីៗនេះ បាន ផ្ទុះ កំហឹងបញ្ចេញប្រតិកម្មជេរទៅលើបុរសម្នាក់ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook យ៉ាង ចាស់ដៃ ដោយហេតុផលថា មានការស្រឡាញ់ និងនិន្នាការនយោបាយខុសគ្នា។

នៅពេលថ្មីៗនេះ តារាស្រីដែលធ្លាប់មានឈ្មោះ បោះសំឡេង កាលពីប៉ុន្មានឆ្នាំមុន នាង គង់ ច័ន្ទសូរិយាបានបង្ហាញ សារជាភាសា ខ្មែរ ជេរប្រមាថទៅលើបុរសម្នាក់ ដោយមិនសំចៃមាត់។ ទោះបីជាពាក្យដែលនាងសរសេរនោះហាក់ បីដូចជាអសុរសបន្តិចមែន តែងអ្នកពត័មាន សូមដកស្រង់យកចំណុចខ្លះៗ ក្នុងចំណោមសារទាំងអស់មកបង្ហាញ ឲ្យមហាជនបានដឹងច្បាស់ ។ គង់ ច័ន្ទសូរិយា បានសរសេរថា “ នែ..! អាត្រូវគ្រាប់ ឈប់មកតាប៉ែដាក់អញ ... លើកទី១ហើយ ដែលអញខឹងដល់ថ្នាក់នេះ ។ អញទៅរុកកន្តួយម៉ែហែង ពីកាលណា ម៉េចឃើញអញគាំទ្រ CNRP នឹង ហែងរន្ទះបាញ់អីហែង បានជារករឿងអញ មិនឈប់នឹង ” ។

តាមរយៈពាក្យសម្តី របស់តារាស្រីរូបនេះ បានបង្ហោះជាសាធារណៈ កាលពីយប់ម្សិលមិញដោយនាងបានរំលេច សារជាច្រើន បង្ហាញពីអារម្មណ៍ ខឹងសម្បារយ៉ាងខ្លាំង ទៅលើបុរសម្នាក់ ដែលនាងអះអាងថា មានឈ្មោះ Leng Sokun ។ នេះជាលើកទី១ហើយ ដែលតារាស្រីរូបនេះ បង្ហាញការផ្ទុះកំហឹង ជេរប្រមាថ និងបង្ហាញចរិកក្រេវក្រោធ ខុសពីពេលមុនៗ ដែលនាងធ្លាប់តែបញ្ចេញស្នាមញញឹម ពោលពាក្យសម្តីផ្អែមល្ហែម ទៅលើទស្សនិកជន និងអ្នកគាំ ទ្ររបស់នាង ។

គង់ ច័ន្ទសូរិយាគ្រាន់តែពោលពាក្យយ៉ាងខ្លីថា “ខឹងពេកភ្លេចញាំបាយ ហើយអត់ទាន់ងូតទឹកទៀតអាឡូវទៅហើយ។ អរគុណហើយមិត្តជាទីស្រឡាញ់របស់ខ្ញុំទាំងអស់ណា ដែលជួយទះកំភ្លៀងវាម្នាក់មួយដៃជំនួសខ្ញុំ។ ខ្ញុំស្រឡាញ់អ្នក ទាំងអស់គ្នា អំបាញ់មិញខឹងខ្លាំងពេក ឡូវធូរតិចហើយ ព្រោះបានជេរវាដែរ បើមិនបានជេរនិងថាឲ្យវាទេច្បាស់ជា យប់គេងមិនលក់ទេ” ។

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 48 នាក់
  Flag Counter
Flag Counter