. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
សារ៉ា ត្រូវគេលួច​បង្ហើបថា លួចលាក់​បង្កាត់ភ្លើង ស្នេហ៍ជាមួយ​កូនចៅខ្លួន ឯង
March 17, 2014 (08:52:47) [ 626 ]
 
 
នេះមិនមែនជាលើកទី១ទេ ដែលតារាសម្តែង និងជាប្រធានក្រុមបង្ហាញម៉ូដ Pop Model កញ្ញាសារ៉ាត្រូវរង នូវព្យុះព័ត៌មានបោកបក់នាង ទៅប៉ះនិងរឿងរ៉ាវស្នេហា មិនសមបំណង ម្តងជាពីរដងមិនឈប់មិនឈរ។ នៅពេលថ្មី ៗនេះ ទើបតែលេចឮព័ត៌មានចចាមអារ៉ាមតៗគ្នាថា តារាស្រីរូបនេះ កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយ បុរសរូបសង្ហាវ័យក្មេងម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាកូនចៅរបស់ខ្លួន។

កន្លងមក តារាស្រី កញ្ញា សារ៉ា ធ្លាប់មានព័ត៌មានលេចឮថា នាងជួបស្នេហ៍បរាជ័យជាមួយអតីតគូស្នេហ៍ជាអាណិក ជន ខ្មែរ រស់នៅក្រៅប្រទេស ដែលជាដើមចម ធ្វើឲ្យបេះដូង របស់នាង រងរបួសធ្ងន់ ព្រោះតែការជួបស្នេហ៍ មិន សមបំណង។ ស្របជាមួយគ្នានោះ ការលេចឮព័ត៌មានបែបនេះ មិនទាន់បានប៉ុន្មានផងស្រាប់តែមានព័ត៌មានខ្សឹប ខ្សៀវតៗគ្នាថា ពេលនេះ ដំបៅស្នេហ៍ចាស់របស់ កញ្ញា សារ៉ា បានចាប់ផ្តើមសះស្បើយបណ្តើរៗ ហើយក្រោយពី នាងបាន លួចលាក់បង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយបុរសរូបសង្ហាដែលជាតារាបង្ហាញម៉ូដ ក្នុងក្រុម Pop Model របស់ នាង ។

បើតាមប្រភព ពីសមាជិក ក្នុងក្រុមបង្ហាញម៉ូដ Pop Model បានលួចបង្ហើបប្រាប់អ្នកពត័មានដោយសុំមិនបញ្ចេញ ឈ្មោះ ថាប្រធាន ក្រុមបង្ហាញម៉ូដ កញ្ញា សារ៉ា ពេលនេះហាក់ស្រស់ស្រាយជាងមុន ព្រោះថានាងបានស្វែងរក អ្នកយល់ចិត្តថ្លើម និងស្រឡាញ់ នាងបានម្នាក់ទៀតហើយ ដោយបុរសរូបនោះ គឺជាតារាបង្ហាញម៉ូដដែលជាកូនចៅ របស់នាងផ្ទាល់តែម្តង និងត្រូវបានគេបង្ហើបឲ្យដឹងថា មានឈ្មោះ កក្កដាជាតារាបង្ហាញម៉ូដមានភាពលេចធ្លោគួរសម ក្នុងក្រុមបង្ហាញម៉ូដ។

តាមប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ស្នេហាខុសវ័យមួយគូនេះ ទើបតែចាប់ផ្តើមមានពន្លកស្នេហ៍ ក្រោយ ពីប្រធានក្រុម កញ្ញា សារ៉ា ជួបស្នេហ៍ខកបំណង ម្តងជាពីរដង ស្ទើរតែឲ្យនាងខ្លាចរអា លែងហ៊ានប្រាថ្នា ស្នេហ៍ថ្មីតទៅទៀត។ តែពេលនេះ នាងបានសម្រេចចិត្ត សាកល្បងប្រឡូកស្នេហាសារជាថ្មីជាមួយសង្សារវ័យក្មេង និងជាកូនចៅរបស់ខ្លួន ដែលស្នេហាថ្មោងថ្មីរបស់នាង ហាក់មានភាពផ្អែមល្ហែមយល់ចិត្តថ្លើមគ្នាខ្លាំងជាងស្នេហាមុន ៗ ដែលនាងធ្លាប់មាន។

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 35 នាក់
  Flag Counter
Flag Counter