. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
មី មូសា ប្ដីបើករបររកស៊ី ឲ្យជាថ្នូរនឹងការឈប់​ពី សិល្បៈ
March 17, 2014 (08:49:39) [ 648 ]
 
 
អតីតអ្នកចម្រៀងធ្លាប់មានឈ្មោះ នៅក្នុងផលិតកម្ម Diamond Music កញ្ញា មី មូសា ក្រោយពីបាត់មុខ ក្នុងពិភពសិល្បៈជាងមួយឆ្នាំមកនេះ ស្រាប់តែធ្លាយដំណឹងច្បាស់ការមកថា នាងបានលាឈប់ពីអាជីពអ្នកសិល្បៈ ទាំងស្រុងហើយ។ ខណៈឮថាអនាគតស្វាមីរបស់នាង បានបើកអាជីពរកស៊ីខាងក្រៅ ដើម្បីផ្គាប់ចិត្ត ឬអាចនិយាយ បានថា ជាថ្នូរនឹងការឈប់ពីសិល្បៈ។

បើតាមប្រភពពីអ្នកសិល្បៈ នៅក្បែតារាស្រី នាង មី មូសាបានទម្លាយប្រាប់អ្នកពត័មានថា បច្ចុប្បន្នតារាស្រីមី មូសា បានទៅរស់នៅ តាមប្តីរបស់នាងហើយ បន្ទាប់ពីគូស្នេហ៍អ្នកទាំងពីរ បានចាប់ដៃគ្នា សាងជីវិតទៅថ្ងៃអនាគតដោយ ឆ្លងកាត់នូវចំណងអាពាហ៍ពិពាហ៍ ជាផ្លូវការ កាលពីប៉ុន្មានខែកន្លងមកនេះ។ ចំណែកឯអាជីពសិល្បៈរបស់នាងក៏ត្រូវ បានបញ្ចប់ទៅវិញទាំងស្រុង ក្រោយពេលនាងជ្រើសរើស ជីវិតអាពាហ៍ពិពាហ៍។

ប្រភពនោះ បាននិយាយទៀតថា ពេលនេះអាជីពជាតារាចម្រៀង នៅក្នុងផលិតកម្ម Diamond និង ក្រៅ ផលិតកម្ម គឺលែងមានឈ្មោះ អ្នកចម្រៀងស្រី មី មូសា ទៀតហើយ ព្រោះឥឡូវនាង បានសម្រេចចិត្តដើរចេញពីផ្លូវសិល្បៈទាំង មិន ស្តាយស្រណោះ បន្តិចនោះឡើយ។ បុរសដែលនាងបានជ្រើសយក ធ្វើជាស្វាមី និង ផ្ញើវាសនាទៅអនាគតមា្នក់ នោះ ត្រូវប្រភពបញ្ជាក់ថា ជាអ្នករស់នៅក្នុងស្រុកខ្មែរ ហើយបម្រើការងារ ក្នុងក្រុមហ៊ុនឯកជនមួយ។

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 151 នាក់
  Flag Counter
Flag Counter