. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
ជុន សុធី តារាចម្រៀង ​អភ័ព្វស្នេហ៍ព្រោះតែ​ ប្រពន្ធ​សុំបែក
March 10, 2014 (10:19:02) [ 580 ]
 
 
តារាចម្រៀង និងជាតន្ត្រីករ ដែលចូលប្រឡូកក្នុង វិស័យសិល្បៈ អស់រយៈពេល ជាច្រើនឆ្នាំ លោក ជុន សុធី កន្លងមក ធ្លាប់ត្រូវបានគេ ចាត់ទុកថា ជាតារាសម្បូរស្នេហ៍ ពូកែទាក់ស្រីនោះ ឥឡូវបានសម្រេចចិត្តបញ្ចប់ជីវិត នៅលីវដោយ រៀបមង្គលការ សាងគ្រួសារ ជាមួយនារីរូបស្រស់ សោភាម្នាក់ មានជីវភាព សមរម្យមួយ រស់នៅក្នុង ទីក្រុង ភ្នំពេញ។ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ បែបភ្លើងចំបើងនេះ មិនទាន់បាន១ឆ្នាំស្រួលបួលផង ចំណងស្នេហ៍ក៏ត្រូវ ប្រះស្រាំ ដោយសារ តែភរិយារបស់លោក សុំលែងលះ បន្ទាប់ពីលោកត្រឡប់មកពី សម្ដែងនៅអូស្ត្រាលីវិញ។

ចាប់តាំងពីតារាចម្រៀង ជុន សុធី បានរៀបការ សាងគ្រួសារ ជាមួយភរិយារូបស្រស់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៣ រួចមក លោកក៏បានចាកចេញ ពីភរិយា ទៅសម្ងំរស់នៅ ប្រទេស អូស្ត្រាលីរយៈពេល ជិត១ឆ្នាំ ។ ក្រោយពី លោកត្រឡប់ មកស្រុកកំណើតវិញ ក៏ស្រាប់តែត្រូវភរិយា សុំលែងលះ ទាំងគ្មានមូលហេតុ ដោយគ្រាន់តែ លេចឮ ព័ត៌មានថា លោកចេញទៅសម្ងំ រស់នៅជាមួយសង្សារ នៅអូស្ត្រាលី ដោយមិនខ្វល់ខ្វាយ ពីទឹកចិត្តភរិយានៅស្រុក ខ្មែរទាល់តែសោះ ។

ប៉ុន្តែរឿងនេះត្រូវបាន លោកបដិសេធ ថាមិនមែនជាការពិត ហើយបញ្ជាក់ថា លោកទៅអូស្រ្តាលីដោយសារតែភារ កិច្ច ផ្ទាល់ខ្លួន ពោលគឺនាំតារាចម្រៀងខ្មែរ ទៅច្រៀងនៅទីនោះ ជាបន្តបន្ទាប់ ដូច្នេះលោកគ្មានពេលគិតរឿងស្នេហា ទេ មានតែនឹកភរិយា ដែលទើបរៀបការ ថ្មីថ្មោង នៅក្នុងប្រទេសកំណើត របស់ខ្លួន។ ជួបជាមួយអ្នកពត័មាន កាលពី ពេលថ្មីៗនេះ លោក ជុន សុធី បានប្រាប់ឲ្យ ដឹងលាយឡំ និងទឹកមុខ ស្រងូតស្រងាត់ ថាលោក មិនសប្បាយចិត្តទេ នៅពេលដែលត្រឡប់ មកដល់ស្រុកកំណើតវិញ ព្រោះថាភរិយាថ្មោងថ្មី ជាទីស្រលាញ់ របស់លោកបានសម្រេចចិត្ត លែងលះ ជាមួយលោក។

ពេលនេះលោកមានអារម្មណ៍ថា ពិបាកចិត្ត ទោះជាលោកបង្ហាញស្នាមញញឹម កំពុងតែថតឲ្យទូរទស្សន៍ ស៊ីធីអិន ត្រៀមសម្រាប់ បុណ្យចូលឆ្នាំខ្មែរក៏ដោយ តែនេះជាស្នាមញញឹមក្លែងក្លាយប៉ុណ្ណោះ។ តារាចម្រៀងមានឈ្មោះបោះ សំឡេង នៅក្រៅប្រទេសយូរឆ្នាំរូបនេះ បានប្រាប់ទៀតថា “សម្រាប់ពេលនេះ ការងារសិល្បៈ ខ្ញុំរវល់ណាស់ខ្ញុំ ខំ ប្រឹងបន្លំចិត្ត ទទួលការងារឲ្យច្រើន ដើម្បីបំភ្លច ការឈឺចាប់ តែទំហំនៃការស្រឡាញ់ គឺមិនអាចភ្លេចបានទេ វាពិត ជាឈឺចាប់ ខ្លាំងណាស់..។ សម្រាប់ខ្ញុំ ទោះជាការងារជោគជ័យ ក៏ខ្ញុំមិនសប្បាយដែរ គ្មានប្រុសណាសប្បាយចិត្តទេ នៅពេលបាត់បង់ ប្រពន្ធជាទីស្រឡាញ់នោះ...! ” ។

បើទោះជា លោក ជុន សុធី បង្ហើបពីទុក្ខសោក ប្រាប់ដល់ អ្នកពត័មាន ក៏ដោយតែ លោកហាក់ នៅមានការលាក់ លៀម មិន និយាយពីមូលហេតុ នៃការបែកបាក់ ច្បាស់លាស់នោះទេ ។ សម្រាប់ លោក ជុន សុធី គឺជាតារាចម្រៀង ចាស់វស្សាមួយរូប ដែល មានឈ្មោះបោះសំឡេង នៅក្នុងផលិតកម្ម ក្រៅប្រទេស ហើយសម្រាប់បងប្អូន ប្រជាពល រដ្ឋ នៅក្រៅប្រទេស ប្រាកដជាស្គាល់ លោកច្បាស់ ។ សម្រាប់អ្នកនៅក្នុង ស្រុកប្រហែល ជាមិនសូវបាន ស្គាល់ លោកច្រើន ប៉ុន្មានទេ ប៉ុន្តែតារាចម្រៀងនិយម លើកយកបទពីដើមៗ មកបកស្រាយ រូបនេះ ធ្លាប់បានឡើងច្រៀង នៅក្នុងស្ថានីយ ទូរទស្សន៍នានា ជាញឹកញាប់ មកហើយ។

តារាចម្រៀង ជុន សុធី នៅរយៈពេល ១ខែខាងមុខនេះ លោកនឹងដឹកនាំ តារាខ្មែរ ចំនួន៤ដួង ទៅសម្ដែងនៅអូស្រ្តា លី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលតារាទាំងនោះ រួមមាន នាយក្រិន អ្នកនាង សំ ប៉ូលីដា កញ្ញា លីលី និងតារាចម្រៀង យ៉ែម ចាន់ធី៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter