. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
អេឡិច ហ្សូរ៉ាបណ្ដើរ​សង្សារ​ ជាស្រី​បរទេស​ផ្អើល​ រោងកុន​លេជេន​
March 10, 2014 (10:16:32) [ 633 ]
 
 
តារាសម្ដែង និងជាតារាបង្ហាញម៉ូដ ក្នុងក្រុមសាន់ម៉ូឌែលលោក អេឡិច ហ្សូរ៉ា ជារឿយៗ តែងតែប្រទះរឿង រ៉ាងអាស្រូវ ស្នេហា ជាមួយ តារាស្រីស្អាត ដូចជានាង គង់ ចាន់រដ្ឋា និងតារាស្រីផ្សេងទៀតហាក់បានបង្ហាញថា លោកល្បីល្បាញរឿងស្នេហាជាងការងារសិល្បៈ។ បើគិតពីការងារសម្ដែង អេឡិច ហ្សូរ៉ា ពុំទាន់បានក្លាយជាកំពូល តារាសម្ដែងប្រុសនៅឡើយទេ ព្រោះលោកបានសម្ដែងត្រឹមបទចម្រៀងខារ៉ាអូខេ ជាមួយតារាចម្រៀងស្រីល្បីៗ ប៉ុណ្ណោះ។

ថ្មីនេះស្រាប់តែ លោក អេឡិច ហ្សូរ៉ា បានបណ្ដើរនារីបរទេសម្នាក់ វ័យស្របាក់ស្របាល នឹងលោកទៅទស្សនា ភាពយន្ត នៅរោងភាពយន្តទំនើប នាផ្សារស៊ីធីម៉ល និងបានបង្ហាញកាយវិការ ប្រៀបបាននឹង គូសង្សារថ្មីថ្មោង កាន់ដៃ កាន់ជើងគ្នា មិនឲ្យរបូតរបេះឡើយ ។

ទស្សនិកជន ដែលបានស្គាល់ អេឡិច ហ្សូរ៉ា បាននិយាយខ្សឹបខ្សៀវគ្នាថា អេឡិច ហ្សូរ៉ា មានស្នេហាជាមួយស្រី អាគាំងម្ដងហើយ មើលទៅ លោកហាក់ដូចជា ព្រាននារីចំតួតែម្ដង។ លោកបានសម្ញែង កាយវិការ ប្រៀបបានគូ សេ្នហ៍ លក្ខណៈបរទេស មិនខ្វល់ពីភ្នែកទស្សនិកជនឡើយ នាំឲ្យមានការិះគន់ជាហូរហែ ។ ម្យ៉ាងទៀតលោក ពុំ ទាន់បាត់ក្លិន បែកបាក់គូស្នេហ៍ចាស់ផង ក៏បណ្ដើរស្រីថ្មីព្រោងព្រាត ហាក់ចង់បង្ហាញពី សម្រស់ និងសមត្ថភាព របស់ខ្លួនថា ជាមនុស្សអស្ចារ្យ ព្រោះសូម្បីតែស្រីបរទេស ក៏គេចមិនផុតពី ក្រញាំស្នេហ៍ របស់លោកដែរ។

លោក អេឡិច ហ្សូរ៉ា ពុំទាន់អាចទាក់ទង ដើម្បីបំភ្លឹបានទេ ខណៈដែលលោកបាន ហោះហើរចេញពីប្រទេសកម្ពុជា ទៅក្រៅបាត់ទៅហើយ ។ គេហទំព័រ LookingTODAY នឹងព្យាយម ទាក់ទងលោកដើម្បីបំភ្លឺរឿងបណ្ដើរស្រីបរទេស ផ្អើលរោងកុននេះ នៅពេលក្រោយ។ លោក អេឡិច ហ្សូរ៉ា ថ្វីត្បិតតែទទួល បានភាពល្បីល្បាញ លឿនគួរសមតាម រយៈការលើកស្ទួយ ពីសំណាក់ផលិ តករ នានា ដែលរុញច្រានឲ្យត្រដែតខ្ពស់ លើវិស័យសិល្បៈ ពោរពេញទៅ ដោយការប្រកួតប្រជែង ទាំងរូបសម្បត្តិ និងសមត្ថភាព៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter