. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
សុន ស្រីពេជ្រជះលុយ ​ជាង ៥​ម៉ឺនដុល្លារបន្ថែម​ សេវាកម្ម​សម្អាងការ​
March 10, 2014 (10:12:01) [ 641 ]
 
 
ស៊ុន ស្រីពេជ្រ ដែលទើបតែ បានងើបផុត ពីបន្ទាត់នៃភាពក្រីក្រ ដោយបានចាកផុតពីការស្នាក់នៅផ្ទះជួល មកជ្រកក្រោមផ្ទះថ្ម ដ៏សមរម្យមួយ ទោះជាស្ថិតក្រោម បំណុលធនាគារ តែយ៉ាងណា ក៏គ្រាន់បើជាងស្នាក់នៅក្នុង ផ្ទះជួលតូច បូករួមជាមួយសមាជិកគ្រួសារដ៏ច្រើននោះដែរ។ ក្រោយពីបានចេញ ទៅច្រៀងនៅសហរដ្ឋអាមេរិកមក រូបនាង ហាក់សល់ប្រាក់ ក្រាស់ក្រែល អាចរំលោះបំណុល បានច្រើនគួរសម។

ថ្មីនេះតារាចម្រៀង ថ្ពាល់ខួចក្រហមឆ្អៅ បានបន្ថែមមុខរបរថ្មី មួយទៀតគឺបើកសំអាងការ និងសេវាកម្មដទៃជាច្រើន ទាក់ទងនឹងសេវាកម្ម មង្គលផ្សេងៗ ដែលចំណាយដើមទុន យ៉ាងតិច ក៏៥ម៉ឺននដុល្លារដែរ ដើម្បីរៀបចំឡើង។

កញ្ញា ស៊ុន ស្រីពេជ្រ មិនទាន់សុំការបំភ្លឺបានទេ តែប្រភពជិតដិតនាងបាននិយាយថា នាងពិតជាបានបើកសេវាកម្ម ជាច្រើនមែន តែជាការរួមផ្សំ រវាងនាងនឹង បងប្អូនទេ មិនមែនខ្លួននាងផ្ទាល់នៅសុខៗ ជះលុយរាប់ម៉ឺនដុល្លារទេ។ សុន ស្រីពេជ្រ បានរៀបចំជាសេវាកម្ម ពិសេស រួមបញ្ចូលគ្នា ដើម្បីងាយស្រួល ក្នុងការធ្វើការ ព្រោះថ្វីត្បិតតែនាង រកស៊ីក្នុងរបរកាត់សក់ ឬច្រៀងបុកលក្ខណ៍ ក៏នៅតែមានការកាច់កុងគ្នា ។ ពេលខ្លះនាងរត់ជាន់ជើងគ្នាដោយសារ តែការក្រឡុក ពីសំណាក់អ្នករួមអាជីពដែលនាំឲ្យពិបាកក្នុងការធ្វើការ និងនាំឲ្យមានការបាត់បង់ទំនុកចិត្តពីសំណាក់ អ្នកគាំទ្រ ។

ដូចនេះ សុន ស្រីពេជ្រ មិនអាចបណ្ដែតបណ្ដោយបាន ក៏ចាប់ផ្ដើមស្រវេស្រវា អាជីវកម្មមួយ នាំឲ្យមានទំនុកចិត្ត ពីសំណាក់អ្នកគាំទ្រ នាងបន្ថែមទៀត ព្រោះនាងក៏ល្បីល្បាញ មិនចាញ់ ខាត់ សុឃីម ឬតារាកំប្លែងផ្សេងៗដែរ ។

ទស្សនិកជនភាគច្រើន តែងតែដកករ ចំហរមាត់ ពេលឮទឹកដមសំឡេងនាងច្រៀង លើឆាកតន្រ្តី តែទស្សនិកជន នឹងកាន់តែភ្ញាក់ផ្អើល បន្ថែមទៀត ពេលឃើញនាងកំប្លែង ពេលកាត់សក់ ក្នុងពីធីអាពាហ៍ពិពាហ៍ ព្រោះពាក្យពេចន៍ កំប្លែង មិនខុសពីលោកឪពុកទេ។ ពាក្យចាស់តែងពោលថា "ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ " ប៉ុន្តែពាក្យកំប្លែងរបស់ នាង គឺអប់រំច្រើន មិនអសុរសដូចតារាកំប្លែងផ្សេងៗឡើយ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter