. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
ប៊ីរីយ៉ាក្តាប់បាន​តំណែង​ តួឈ្នានីស​ក្នុងរឿង ​ “ឋានសួគ៌ស្នេហ៍”
March 07, 2014 (08:26:35) [ 1502 ]
 
 
តារាស្រី កញ្ញា ប៊ីរីយ៉ា ដែលកន្លងមក ធ្លាប់សម្តែង តែតួបែបកំសត់ ស្រគត់ស្រគំ ពេលនេះនាងបានបង្ហើប ឲ្យដឹងថា ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០១៤ នេះ នាងបានផ្លាស់ប្តូរការ សម្តែងពីតួស្លូត មកជាតួកាចឈ្នានីសនៅក្នុង រឿងថ្មី របស់ស្ថានីយ ទូរទស្សន៍ ស៊ី ធី អ៊ីន ដោយនាងរំពឹងថា អាចទទួលបានការគាំទ្រច្រើនជាងរឿងមុនៗ ដែល នាងធ្លាប់សម្តែងនា ពេលកន្លងមក ។

ជួបជាមួយ អ្នកពត័មាន តាមទូរស័ព្ទ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤នេះ តារាសម្តែង ថ្ពាល់ខួចកូនកាត់បីសាសន៍ កញ្ញា ប៊ីរីយ៉ា បានប្រាប់ឲ្យដឹងថា ចាប់តាំងពី នាងចូលប្រឡូក ក្នុងវិស័យសិល្បៈ ហើយចាប់អាជីព ជាតារាសម្តែង នាង តែងតែត្រូវបានអ្នកដឹកនាំ រឿងតម្រូវ ឲ្យសម្តែងជាតួស្លូតកំសត់ រហូតទើបតែ ពេលនេះទេ ដែលនាងត្រូវបាន អ្នកដឹកនាំ តម្រូវឲ្យ សម្តែងជាតួបែបកាច ខុសពីពេលមុនៗ ។

តារាស្រីវ័យក្មេងច្រមុះស្រូច រាងខ្ពស់ស្រឡះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ថ្មីៗនេះខ្ញុំ ទើបតែទទួល ថតរឿងថ្មី មួយទៀត មានចំណងជើងថា “ឋានសួគ៌ស្នេហ៍” ឲ្យស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ដោយនាងសម្តែងជាតួឯក បែបឆ្នាស់ឈ្នានីសគេ ដោយនៅក្នុងនោះ មានតួឯក ចំនួន២គូគឺ ញ៉ែម សុគន្ធ,កែវ ស្រីនាង, ជា សុវណ្ណនរាហ៍ និងរូបខ្ញុំ” ។

កញ្ញា ប៊ីរីយ៉ា បានប្រាប់ឲ្យដឹងទៀតថា នៅក្នុងរឿងនេះ បានដំណើរការ ថតបានប្រមាណ២០ ភាគរយ ហើយដោយ ខាងអ្នក ដឹកនាំត្រៀម ថតរឿងនេះប្រហែល ជា៣ខែហើយ សម្រាប់រឿង ថ្មីនេះនាង គិតថាក្រោយពីដាក់បញ្ចាំង នៅស្ថានីយទូរទស្សន៍ ហើយអាចនឹងទទួល បានការ គាំទ្រច្រើន ពីទស្សនិកជន ហើយនាងក៏គិតថា ទស្សនិកជន ក៏ប្រាកដជាមានអារម្មណ៍ ថាប្លែកជាក់ជាមិនខានទេ ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter