. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
អ្នកនិពន្ធ និង​ផលិតករ​ខ្មែរ ​គ្រោង​បង្កើន​ស្នាដៃ​ខ្លួនឯង ក្រោយពេល​ប្រមុខ​រាជរដ្ឋាភិបាល​ រិះគន់​រឿង​លួច​ចម្លង​
March 07, 2014 (08:23:32) [ 592 ]
 
 
ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ស្នើអោយ​បណ្តា​ផលិតកម្ម​នានា​ត្រូវ​កាត់បន្ថយ​នូវ​វប្បធម៌​លួច​ចម្លង​កម្មសិទ្ធិបញ្ញា​ក៏ដូចជា​ការលួចចម្លង​ស្នាដៃ​ពី​បរទេស ហើយ​ត្រូវខិតខំ​បង្កើត​នូវ​ស្នាដៃ​ថ្មីៗ​ដោយ​ខ្លួនឯង​អោយបាន​ច្រើន​នោះ បណ្តា​ផលិតករ និង​អ្នកនិពន្ធ​ខ្មែរ​បាន​សម្តែង​នូវ​ការ​សាទរ និង​គ្រោង​បង្កើន​ស្នាដៃ​របស់ខ្លួន​បន្ថែមទៀត​។​

​អ្នកនិពន្ធ​បទ​ភ្លេង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក សួន ពិសិដ្ឋ បាន​សម្តែង​នូវ​ការ​សាទរ និង​គាំទ្រ ព្រមទាំង​បានបញ្ជាក់​ពី​គោលជំហរ​របស់ខ្លួន​ក្នុង​ការធ្វើ​អ្វីដែល​ថ្មី និង​ជា​ស្នាដៃ​របស់​ខ្លួនឯង​ដោយ​មិន​ចម្លង​ពី​បរទេស ។ លោក​អះអាងថា បច្ចុប្បន្ននេះ​វិស័យ​សិល្បៈ​ខ្មែរ​បាន​នឹង​កំពុង បោះជំហាន​ទៅមុខ​ជា​បណ្តើរៗ​ហើយ ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ខ្លួន​បន្ថែមទៀត​តាមរយៈ​បង្កើន ការផលិត​នូវ​ស្នាដៃ​ថ្មីៗ​ដោយ​បញ្ឈប់​នូវ​ការលួចចម្លង​ពី​បរទេស​តទៅទៀត ។​

​លោក សួន ពិសិដ្ឋ បាន​ចាត់ទុកថា ការលួចចម្លង​ស្នាដៃ​ពី​បរទេស​តាមរយៈ​បទ​ចម្រៀង​ក្តី ក៏ដូចជា​ខ្សែភាពយន្ត​ក្តី​គឺជា​ទោសកំហុស​មួយ​ដែលនាំអោយ​មានការ​អាប់​ឱន​ដល់​កិត្តិយស របស់​ប្រទេសជាតិ​ទាំងមូល ។​

​លោក ខេមរៈ ភា​រុណ ដែលជា​អ្នកនិពន្ធ​ទំនុក ច្រៀង​របស់​ផលិតកម្ម​សាន់​ដេ ក៏បាន​សម្តែង​នូវ​ក្តី​រីករាយ និង​គាំទ្រ​ផងដែរ​ចំពោះ​ការអំពាវនាវ អោយ​លុបបំបាត់ចោល​នូវ​វប្បធម៌​លួច​ចម្លង​ស្នាដៃ​ពី​បរទេស​ពី​សំណាក់​ប្រមុខ​រាជ រដ្ឋាភិបាល ។ លោក ខេមរៈ ភា​រុណ បាន​លើកឡើងថា កន្លងមក​ខាង​ផលិតកម្ម​សាន់​ដេ​បាន​ផលិត​នូវ​ស្នា ដៃ​ថ្មីៗ​របស់ខ្លួន​ជា​បណ្តើរៗ​ហើយ ។ ហើយ​ពេលនេះ​ក៏​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ក្នុង​ផលិត បទ​ចម្រៀង​ដោយ​ខ្លួនឯង មិន​ចម្លង​ពី​គេ​ជាច្រើន​បន្ថែមទៀត ។​

​លោក ឡាយ សុក​ចំរើន អ្នកចាត់ការ​ទូទៅ​រប​ស់​ផលិតកម្ម​សាន់​ដេ​បាន​បញ្ជាក់ថា ផលិតកម្ម​របស់លោក​មាន​គម្រោង​ផលិត​បទ​ចម្រៀង​ថ្មីៗ​អោយ​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅ​និង​ការរិះគន់​ធ្ងន់ៗ​ពី​សំណាក់​មហាជន​នា ពេល​កន្លងមក​។ លោក​បញ្ជាក់ថា យ៉ាងហោចណាស់​ក្នុងចំណោម​៥​អាល់​ប៊ុ​ម​នៃ​បទ​ចម្រៀង​ដែល​ក្រុមហ៊ុន​បញ្ចេញ​ចរាចរ​លក់​នៅលើ​ទីផ្សារ ត្រូវមាន​បទ​ចម្រៀង​ដែល​ធ្វើ​មេ​ឡូ​ឌី​ថ្មី​២​អាល់​ប៊ុ​ម​ដែរ ។​ ​ជាមួយគ្នា​នោះ​ប្រភពពី​ផលិតកម្ម​ថោ​ន​ក៏បាន​អះអាង​ផងដែរ​ថា គ្រោង​ផលិត​នូវ​បទ​ចម្រៀង​និង​ទំនុកភ្លេង​ថ្មីៗ​រហូតដល់​៩០​ភាគរយ​នាពេលខាងមុខ ។​

​ពាក់ព័ន្ធ​ទៅនឹង​ផលវិបាក​ក្នុងការ​ផលិត​បទ​ចម្រៀង​ដែលជា​ស្នាដៃ​មិន​ចម្លង​ពី​គេ​លោក ខេមរៈ ភា​រុណ បាន​បញ្ជាក់ថា អ្នកនិពន្ធ​ត្រូវការ​នូវ​ថវិកា និង​ពេលវេលា​ជា​ចាំបាច់ ។ ហើយ​ក្នុងនោះ​ក៏ត្រូវ​ការទាមទារ​នូវ​ច្បាប់​រក្សា​កម្មសិទ្ធិបញ្ញា​ផងដែរ​។​

​យ៉ាងណាក៏ដោយ​បណ្តា​អ្នកនិពន្ធ និង​ផលិតករ​ខាងលើ​បានស្នើ​អោយ​មហាជន​ទូទៅ ពិសេស​ក្រុម​យុវវ័យ​មេត្តា​ចូលរួម​គាំទ្រ ក៏ដូចជា​លើកទឹកចិត្ត​នូវ​បទ​ចម្រៀង​ថ្មីៗ​ដែលជា​ស្នាដៃ​កូន​ខ្មែរ​ដើម្បីអោយ​ខាង​ផលិតកម្ម​កាន់តែ​មានទឹក​ចិត្ត​ក្នុងការ​តែង​និពន្ធ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter