. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
សុខ សីឡាលីនបណ្ដើរ​ប្រុសថ្មី ក្រោយ​ផ្ដាច់​ស្នេហ៍​ទាំងអាល័យ ពី​ប្រធាន​ក្រុមតន្រ្តី ចចកសមុទ្រ
March 07, 2014 (07:48:13) [ 658 ]
 
 
តារាចម្រៀងល្បីខាងច្រៀងបទ ជាភាសាបរទេស សុខ សីឡាលីន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ ទស្សនិក និងថែមទាំងជាតារាពូកែរាំ តាមចង្វាក់បែបតង់ហ្គោ ពូកែគ្រវី ត្រកៀកញាក់សាច់មិនចាញ់ តារាចម្រៀងល្បីៗ ផ្សេងទៀតឡើយ។ ថ្វីត្បិតតែ សុខ សីឡាលីន កំពុងតែជ្រកកោន ក្នុងទ្រនំសិល្បៈដ៏ធំស្កឹមស្កៃ ផលិតកម្ម រស្មីហង្សមាស ដែលពោពេញទៅដោយ តារាចម្រៀងល្បីៗ និងប្រជុំខ្លាំង តែសម្រាប់នាងផ្ទាល់ ប្រជា ប្រិយភាព នៅកម្រិតមួយថេរ មិនឡើងមិនចុះ ។ ចំណេកតែរឿងរ៉ាវស្នេហា របស់ស្រីស្រស់ សុខ សីឡាលីនកំពុង ត្រូវបានអ្នកសិល្បៈ មាត់វែងមួយចំនួន យកមកជជែក វែកញែកគ្នាបែកផ្សែង។

ទស្សនិកជនជាច្រើន បានដឹងរួចមកហើយថា សុខ សីឡាលីន ជាតារាស្រីស្ថិតក្នុងបញ្ជី តារាចម្រៀងស្រីប្រឆាំង ម្ដាយតាមគូស្នេហ៍ តែនៅពេលនេះ តារាស្រីមួយចំនួន បានដកខ្លួនពីបញ្ជីនេះ រួចមកហើយ ដូចជានាង ឱក សុគន្ធ កញ្ញា នាង សុគន្ធ នីសា ជាដើម។ ថ្មីៗនេះ អ្នកសិល្បៈ មាត់វែងមួយចំនួនបាននិយាយខ្សឹបខ្សៀវគ្នាថា តារាចម្រៀង សុខ សីឡាលីន បានបែកស្នេហ៍ពី ម្ចាស់ពានក្រុមតន្រ្តី អាណាចក្រតារា អ៊ុក មិនណារិទ្ធ ជាស្ថាពរហើយបន្ទាប់ពី ម្ដាយនាង នៅតែមិនពេញចិត្ត ជាមួយចំណងស្នេហ៍តារាចម្រៀងស្រីល្បី និង តន្រ្តីករល្បីឈ្មោះនេះសោះ ។

ទោះជាកន្លងមក នាង សុខ សីឡាលីន បានព្យាយាមរឹតចំណងស្នេហ៍ ដោយដើរលេងតាមសមុទ្រ នឹងក្រុមគ្រួសារ ខាងប្រុសយ៉ាងណាក៏ដោយ ក៏មិនអាចរក្សាក្ដីស្នេហ៍មួយនេះ ឲ្យស្ថិតថេរបានដែរ ព្រោះនាងបានភ្ជាប់ចំណងស្នេហ៍ ជាមួយអ្នកសិល្បៈជើងថ្មីម្នាក់ ដែលត្រូវបានម្ដាយនាង ពេញចិត្តពេញថ្លើមជាខ្លាំង និង សុខ សីឡាលីនបណ្ដើរយ៉ាង ពេញមុខពេញមាត់ ។

ថ្វីត្បិតតែ សុខ សីឡាលីន កំពុងតែសាងស្នេហ៍ថ្មី តែអារម្មណ៍នាង ហាក់ពុំជ្រះស្រឡះឡើយ រហូតនាងច្រងក្រងជា ចម្រៀងមួយបទមាន ចំណងជើងថា "ជាតិនេះអូនជំពាក់ បងច្រើនពេកហើយ" ស្ថិតក្រោមស្នាដៃនិពន្ធ របស់លោក សុខ ច័ន្ទផល។ តែជារឿងពិតរបស់សុខ សីឡាលីន ។

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter