. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
គង់ ចាន់រដ្ឋា បង្កើតក្រុមរាំ ផ្ទាល់ខ្លួនវាយបំបែក ទីផ្សារចម្រៀង
March 04, 2014 (10:44:01) [ 639 ]
 
 
តារាចម្រៀងរលកថ្មី របស់ផលិតកម្ម ដាយមិន កញ្ញា គង់ ចាន់រដ្ឋា បច្ចុប្បន្នបាននឹងកំពុង ស្វះស្វែងហ្វឹក ហាត់ យ៉ាងសកម្មនូវក្បាច់រាំ ព្រោះថ្មីៗនេះ នាងទើបបង្កើតក្រុមរាំផ្ទាល់ខ្លួន ស្របពេលដែលតារាស្រី-ប្រុសរបស់ខ្មែរ មួយចំនួន កំពុងលោតផ្លោះ ទៅមុនយ៉ាងលឿន តាមរយៈការបញ្ចេញក្បាច់រាំ ពើតពើន តាមឆាកប្រគំតន្រ្តីនានា។

ជាការកម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានតារាចម្រៀងខ្មែរ ហាក់ផុលផុស នឹងការបង្កើតក្រុមរាំផ្ទាល់ ខ្លួន តាមតារាចម្រៀងបរទេសល្បីៗមួយចំនួន ដែលកំពុងរីកសាយភាយ យ៉ាងខ្លាំងក្លា ពោលគឺស្ទើរគ្រប់តារាចម្រៀង ក្នុងផលិតកម្មល្បីៗទៅហើយ។ គ្រាន់តែកាបង្ហាញស្ទីលរាំ មានលក្ខណៈខុសប្លែកគ្នា បន្តិចៗប៉ុណ្ណោះ។

ទោះជាយ៉ាងណា នៅមានតារាចម្រៀងខ្លះ ពុំអាចបង្កើតក្រុមរាំ ដោយខ្លួនឯងបាននៅឡើយ ។ ជាក់ស្តែង តារា ចម្រៀងថ្មីទើបនឹងរះដុះឡើង ក្នុងពិភពសិល្បៈ ព្រោះប្រាក់ចំណូលរបស់ពួកគេនៅមានកម្រិត ហើយការបង្កើតក្រុម រាំនោះ ត្រូវចំណាយថវិកាសន្ធឹកសន្ធាប់ ដែលតម្រូវឲ្យតារាជើងថ្មីទាំងនោះ ប្រឹងប្រមូលថវិកាមួយចំនួនជាមុនសិន។

ដោយឡែក សម្រាប់តារាចម្រៀងស្រអែមស្រស់ មកពីទឹកដីសៀមរាបអង្គរ កញ្ញា គង់ ចាន់រដ្ឋាបើទោះបីកំពុងមាន ភាពជោគជ័យអាជីពអ្នកច្រៀង និងសម្តែងក្នុងអំឡុងពេល១ឆ្នាំនេះ ក៏ពិតមែន ប៉ុន្តែនាងនៅតែមានមហិច្ឆតាខ្ពស់ គឺការដាក់ខ្លួន ជ្រៀតចូលទៅក្នុងទីផ្សារ ដ៏តូចចង្អៀត ដើម្បីដណ្តើមបានកេរ្តិ៍ឈ្មោះល្បី និងការគាំទ្រកាន់តែខ្លាំង បន្ថែមទៀត។

តារាចម្រៀង គង់ ចាន់រដ្ឋា ថ្មីៗមុននេះ ត្រូវបានគេដឹងថា នាងទើបទទួលបានឱកាសថ្មីមួយទៀត ដោយការចូល ខ្លួនធ្វើជាតារាចម្រៀងជួរមុខ របស់ផលិតកម្ម ដាយមិន។ តាមរយៈនៃការបង្ហាញវត្តមាន នៅក្នុងផលិតកម្មថ្មី ជា តារាជួរមុខនេះ ទើបទាមទារឲ្យស្រីស្រស់រូបនេះ ត្រូវបង្កើតក្រុមរាំផ្ទាល់ខ្លួន ដើម្បីវាយបំបែក យកភាពល្បីល្បាញ កាន់តែខ្លាំងលើទីផ្សារសិល្បៈ។

ក្នុងជំនួបផ្ទាល់ ជាមួយអ្នកពត័មាន កាលពីពេលថ្មីៗនេះ កញ្ញា គង់ ចាន់រដ្ឋាបានឲ្យដឹងថា មួយរយៈនេះ នាងមាន ការមមាញឹកខ្លាំងគួរសម ទាំងការច្រៀងឲ្យផលិតកម្ម និងតាមឆាក ប្រគំតន្រ្តីនានា។ ម្យ៉ាងទៀត ពេលនេះនាងក៏ កំពុងតែរវល់ ក្នុងការហាត់រាំបញ្ចេញក្បាច់ ដែលមានសមាជិកក្រុមប្រមាណជា ៣ នាក់។

កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ប្រាប់យ៉ាងខ្លីថា ចំពោះការបង្កើត ក្រុមរាំផ្ទាល់ខ្លួននេះ គឺដោយសារនាងមើលឃើញ ថា បច្ចុប្បន្នមានតារាប្រុស-ស្រីរបស់ខ្មែរ មួយចំនួនកំពុងតែ ប្រជែងយកទីផ្សារគាំទ្រ តាមរយៈក្បាច់រាំ និងក្រុមរាំ នេះ។ ទន្ទឹមនឹងនេះ រដ្ឋា ក៏បានលើកជា ហេតុផលថា ផលិតកម្ម ដាយមិន បានចេញបទញាក់សម្រាប់នាងច្រៀង ទៀត ដូច្នេះចាំបាច់ណាស់គួរតែ មានក្រុមរាំផ្ទាល់ខ្លួន៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter