. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
លេចឮ​ពត៌មាន អ្នកនិពន្ធ​ទំនុកច្រៀង សោម ដូ​រ៉េ​ចង់​ចាក​ចេញពី​ថោ​ន​
March 04, 2014 (08:51:23) [ 580 ]
 
 
ថ្មីៗ​នេះ​មាន​ពត៌មាន​លេច​ឮថា អ្នកនិពន្ធ​ប្រចាំ​ផលិតកម្ម​ថោ​ន សោម ដូ​រ៉េ គ្រោង​នឹង​ចាក​ចេញពី​ផលិតកម្ម​។ សោម ដូ​រ៉េ អ្នកនិពន្ធ​វ័យក្មេង ដែលជា​អ្នកនិពន្ធ​ទំនុកច្រៀង​ផង និង​និពន្ធ​ជា​បទ​ភ្លេង​ផង​បាន​ចូលប្រឡូក​ក្នុង​អាជីព​ប្រហែលជា​២​ឆ្នាំ​កន្លងមកហើយ​។

​ប្រភព​មួយ​ពី​ក្រុម​សិល្បៈ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​អ្នក​កំលោះ​រូបនេះ ចង់​ចាក​ចេញពី​ផលិតកម្ម​ថោ​ន ដោយសារ តែ​ការមិន​យកចិត្តទុកដាក់ ក៏ដូចជា​ការមិន​ផ្សព្វផ្សាយ​ឲ្យ​នូវ​បទ ជាច្រើន​ដែល អ្នកនិពន្ធ​រូបនេះ ខិតខំ​ស្វះស្វែង បង្កើត តែ​ស្នាដៃ​របស់លោក ទាំង​ប៉ុន្មាន​ខាង​ផលិតកម្ម​ហាក់​មិន​ចង់​លើក​យកមក​ថត ធ្វើ​ឲ្យ​លោក អស់កម្លាំង​ចិត្ត និង​មិនមាន​ភាពកក់ក្តៅ តទៅទៀត​។​

ប៉ុន្តែ លោក មាស សុខ​រតនៈ អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ថោ​ន បាន​លើកឡើងថា ទំនាក់ទំនង​របស់​ក្រុមការងារ​របស់លោក តែងតែមាន​ភាព​ផ្អែមល្ហែម​ជានិច្ច​។​លោក​និយាយថា “​អ្នកណា​ថា ខាង​ផលិតកម្មរ​បស់បង មិនមាន​រឿង​បែប​នោះទេ មានតែ​ស្រលាញ់គ្នា ក្រុមការងារ​បង ស្រលាញ់គ្នា​ណាស់​”​។​

​ទាក់ទង​ទៅនឹង​ការ​យឺត​យាវ​មិនទាន់​ចេញ ឌី​វី​ឌី Album (​មនុស្ស​ស្រី​) ដែលជា​ស្នាដៃ​របស់លោក សោម ដូ​រ៉េ សុទ្ធ​នោះ លោក រតនៈ បន្តថា “​ការយឺតយ៉ាវ​នេះ មិនមែន​មានន័យថា ខាង​ផលិតកម្ម​មិន​ចេញ ឌី​វី​ឌី នោះទេ មកពី​មួយរយៈ​ចុងក្រោយ​នេះ ខាង​ផលិតកម្ម​កំពុងតែ​មមាញឹក​ជាមួយនឹង​ការថត​MV សម្រាប់​ត្រៀម​ក្នុង​ការចេញ​វ៉ុល​ថ្មី ប្រពៃណីជាតិ​ខាងមុខ​”៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter