. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
បទចម្រៀង World Cup 2014 ដ៏សែន ពិរោះច្រៀង ដោយ Pitbull (វីដេអូ)
March 02, 2014 (09:02:08) [ 682 ]
 
 
គ្រប់កម្មវិធី និងព្រឹត្តិការណ៍ធំៗ នៅលើពិភពលោក តែងតែមាន ទបចម្រៀងជានិច្ច ដែលអត្ថន័យ នៃបទចម្រៀងនីមួយៗនោះ ច្រើនតែបញ្ជាក់ ពីគោលបំណង ក៏ដូចជាព្រឹត្តិការណ៍ ក្នុងហេតុការណ៍នោះ ទាំងមូលផងដែរ ដែលអាចធ្វើឲ្យ អ្នកស្តាប់នឹក និងចងចាំទៀតផង។

ទន្ទឹមនឹងនោះដែរព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៤ នឹងកាន់តែខិតមកដល់ហើយនាថ្ងៃ ទី១២ ខែមិថុនាខាងមុខនៅប្រទេសប្រេស៊ីល។ កំដៅនៃការរង់ចាំរបស់អ្នកគាំទ្រទស្សនិកជន និងកីឡាករដែលកំពុង តែ ត្រៀមចូលរួមកម្មវិធីដែលមានរយៈពេល៤ឆ្នាំម្តងនេះ ក៏កំពុងតែដុតរោលរាលពេញខ្លួនប្រាណផងដែរ។

ជាការពិតណាស់ការប្រកួតពានរង្វាន់ធំលំដាប់ពិភពលោកមួយនេះ គេតែងតែមានបទចំរៀងប្រចាំរបស់គេជាដរាប ។ ជាក់ស្តែងថ្មីៗនេះសមាគមបាល់ទាត់ពិភពលោក FIFA ក៏បានប្រកាសប្រាប់ទៅទស្សនិកជនថាបទចម្រៀងប្រចាំ FIFA World Cup 2014 ដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះនេះនឹងមានចំណងជើងថា "We Are One" ដែលត្រូវបាន ច្រៀង រួមគ្នា៣នាក់មានតារាចម្រៀងរ៉េបជនជាតិអាម៉េរិក Pitbull, Jennifer Lopez និងតារាចម្រៀងស្រីប្រេស៊ីល Claudia Leitte ដែលវាមានការខុសប្លែកបន្តិចកាលពី World Cup 201០ ដោយបទចម្រៀងមានចំណងជើងថា “Waka Waka” ច្រៀងដោយតារាងចម្រៀងស្រីជនជាតិកូឡប៊ី Shakira និងតារាចម្រៀងអាហ្រ្វិកខាងត្បូង។

ចង់ដឹងថាអត្ថ ន័យនៃបទចម្រៀងពិរោះយ៉ាងណានោះ យើងចូលរួមស្តាប់ទាំងអស់គ្នាៈ

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter