. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
អ៊ីវ៉ា វិលមកវាយបំបែកទីផ្សារ ឡើងវិញក្រោយទុក្ខសោក ត្រូវរសាយ
February 27, 2014 (03:25:49) [ 2259 ]
 
 
ការអវត្តមានពីសង្វៀនសិល្បៈមួយរយៈពេលធំរបស់តារាចម្រៀង វ័យក្មេង កញ្ញា ឃីត ស្រីនាថ ហៅ អ៊ីវ៉ា ត្រូវបានមជ្ឈដ្ឋានមហាជន ជាអ្នកគាំទ្រមួយចំនួនមើលឃើញថា នាងកំពុងតែស្រុតចុះធ្លាក់ប្រជាប្រិយភាព និងបាត់ ឱកាសច្រើន ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះល្បីល្បាញ។ មិនតែប៉ុណ្ណោះ សន្ទុះនៃការគាំទ្រទៅលើរូបនាងក៏ហាក់ដូចជាមាន ការថមថយខ្លាំង ដែលធ្វើឱ្យតារាចម្រៀងចំណូលថ្មី ជ្រកក្រោមដំបូលជាមួយមានឱកាសប្រជែងដើម្បីទម្លាក់រូបនាង មានដូចជា យូរី សុខ ស្រីនាង និង អែនជី ជាដើម។

ស្របពេលកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់អ្នកចម្រៀង អ៊ីវ៉ា កំពុងតែមានភាពរង្គោះរង្គើរ ស្ទើរបាត់ការគាំទ្រក្នុង អំឡុងពេលដ៏ខ្លីចុងក្រោយនេះ ស្រាប់តែលេចដំណឹង វត្តមានរបស់នាងជាថ្មី ជាមួយនឹងក្តីសង្ឃឹម ចូលសិល្បៈដើម្បី ស្តារមុខមាត់ឡើងវិញ ដោយការខំប្រឹងថត បទចម្រៀងថ្មីៗចេញជា CD និង VCD ដើម្បីចរាចរលក់តាមទីផ្សារព្រម ទាំងការបង្ហាញខ្លួន នៅលើឆាកប្រគំតន្រ្តី តាមបណ្តាខេត្ត និងស្ថានីយទូរទស្សន៍នានា។

បើតាមការលើកឡើង ពីអ្នកដែលនិយមតាមដាន រឿងរ៉ាវតារាក្នុងស្រុក បាននិយាយស្រដៀងគ្នា ថាការងាកទៅរក សិល្បៈជាថ្មីឡើងវិញនេះ គេជឿថា តារាចម្រៀងវ័យក្មេងសាច់សខ្ចី មានមន្តស្នេហ៍ កញ្ញា អ៊ីវ៉ា អាចនឹងទាញបាន មកវិញ នូវការគាំទ្រព្រមទាំងកេរ្តិ៍ឈ្មោះល្បីដូចដើម។ មិនតែប៉ុណ្ណោះរឿងដែលគេកំពុងដាក់ការសង្ស័យថា នាង អាចបញ្ចប់ជីវិតសិល្បៈ ទៅសាងអនាគតជាមួយបុរសជំនួញ សម្បូរទ្រព្យក្នុងស្រុកនោះ ក៏អាចនឹងសាបរលាបទៅ តាមអំណាច នៃការវិលត្រឡប់វិញនេះដែរ។

ផ្អែកតាមប្រភព ពីអ្នកសិល្បៈកៀកកិត និងតារាចម្រៀង អ៊ីវ៉ា បានបង្ហើបមកថា រាល់ថ្ងៃនេះនាងបាននឹងកំពុងតែ ស្រវេស្រវាជាថ្មីសម្រាប់ការចូលខ្លួន វិលមកអុកឡុក វាយកំបែកទីផ្សារសិល្បៈ ទាញរកការគាំទ្រ និងប្រជាប្រិយភាព ឡើងវិញ ក្រោយពេលទីផ្សារសិល្បៈរបស់នាងត្រូវបានជាប់គាំងអស់សន្ទុះ និងបានបាត់បង់ឱកាសបង្ហាញខ្លួនក្នុង វិថីចម្រៀង ព្រោះមានទុក្ខជាប់ខ្លួនផ្ទួនៗគ្នាជាបន្តបន្ទាប់។

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 4 នាក់
  Flag Counter
Flag Counter