. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
ឌុច លីដា ប្តូរលេខ​ទូរស័ព្ទ​ញឹកញាប់ ព្រោះ​ខ្លាច​អ្នក​កាសែត
February 25, 2014 (11:07:16) [ 2395 ]
 
 
ក្នុងមួយរយៈពេលចុងក្រោយនេះ មានបណ្តាផលិតកម្មជាច្រើន មានការរអ៊ូរទាំតៗគ្នាមិនដាច់ ព្រោះតែការ ផ្លាស់ប្តូរលេខទូរស័ព្ទ របស់អ្នកសិល្បៈ ច្រើនលើកច្រើនសារ ពិបាកក្នុងការទាក់ទងនៅក្នុង ចំណោមតារាទាំងអស់ នោះ ក៏មាន វត្តមានតារាស្រី កញ្ញា ឌុច លីដា ក៏ជាប់ឈ្មោះជាតារាដែលពូកែ ផ្លាស់ប្តូរលេខទូរស័ព្ទផងដែរ។

នៅក្នុងនោះនាពេលកន្លងមក ក៏ធ្លាប់មានអ្នកសិល្បៈមួយចំនួន ចេញមុខបកស្រាយទាក់ទងការផ្លាស់ប្តូរលេខទូរស័ព្ទ របស់ខ្លួនផងដែរ ដោយពួកគេម្នាក់ៗចេញ មុខអះអាងថា ការផ្លាស់ប្តូរលេខនោះគឺមកពីមានកន្លង់ តាមចែចង់ និង ណាត់ពួកនាងញុំាបាយ ទៅដើរលេងច្រើនពេកទើបធ្វើឲ្យពួកគេត្រូវបង្ខំចិត្តផ្លាស់ប្តូរលេខទូរស័ព្ទញឹកញាប់បែបនេះ។

ដោយឡែកតារាស្រីចម្រុះស្រួចទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ឌុច លីដាក៏ជាតារាស្រីដែលជាប់ឈ្មោះថា ជាតារាស្រី ប្តូរលេខទូរស័ព្ទច្រើនរូបនេះ ក៏បានទទួលស្គាល់ថានេះជាការពិត នាងមិនបដិសេធទេនាងពិតជាឧស្សាហ៍ផ្លាស់ប្តូរ លេខទូរស័ព្ទច្រើនមែន ហើយសម្រាប់ហេតុផលនាងក៏មិនខុសពីអ្នកសិល្បៈដទៃទេគឺមានពេលខ្លះនាងមាន អារម្មណ៍ ធុញទ្រាន់ការទូរស័ព្ទមកសុំស្នេហ៍ និងរំខាននាងមិនឈប់។

តារាស្រីរាងខ្ពស់ស្រឡះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ទន្ទឹមនឹងការខ្លាចមិនចង់ទទួលទូរស័ព្ទរំខានច្រើនលើក ច្រើនសារនោះដែរខ្ញុំក៏មានការខ្លាចរអាទូរស័ព្ទរបស់អ្នកកាសែតដូចគ្នាពេលខ្លះខ្ញុំមានអារម្មណ៍ថា ខ្លាចសំណួររបស់ ពួកគាត់ (អ្នកកាសែត) ទៀតផង ទើបខ្ញុំត្រូវដូរលេខទូរស័ព្ទបែបនេះ” ។

ជាមួយគ្នានោះ កញ្ញា ឌុច លីដា ក៏បានប្រាប់ឲ្យដឹងទាក់ទងការងារសិល្បៈរបស់នាងនាពេលបច្ចុប្បន្ននេះថា នាង មានការមមាញឹកជាមួយការងារសិល្បៈច្រើន មិនសូវមានពេលទំនេរទេជាក់ស្តែងនាងទើបតែថតបញ្ចប់រឿងថ្មីដែល មានចំណងជើងថា “ស្បែកគង់” ដោយនាងសម្តែងជាតួឯកហើយក៏មានថតស្ពតពាណិជ្ជកម្មថ្មី និងការងារជាច្រើន ទៀតមិនសូវមានពេលទំនេរប៉ុន្មានទេ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter