. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
សុគន្ធ ថេ​រ៉ា​យុ ៖​ឡាន ៥៧០ ស៊េរី​ថ្មី​ជា​ឡាន​ម៉ែ​ទេ​
February 25, 2014 (10:16:22) [ 644 ]
 
 
តារាចម្រៀង​មុខស្រស់​សង្ហារ សុគន្ធ ថេ​រ៉ា​យុ បាន​បញ្ចេញ​ប្រតិកម្ម​ជាមួយនឹង​សារពត៌មាន​ក្នុងស្រុក​មួយ​ដែល​បាន​ចុះផ្សាយ​ពី​ការ​មានបាន​របស់លោករ​ហូ​ត​ឈានដល់​ផ្លាស់ប្តូរ រថយន្ត​ស៊េរី​ទំនើប ដែលមាន​តំលៃ​ជាង​១០​ម៉ឺន​ដុល្លារ ថា​ការផ្លាស់ប្តូរ​រថយន្ត និង​ភាព​ហ៊ឺហារ​សព្វថ្ងៃនេះ បានមកពី​ភាពមិនប្រក្រតី​ណាមួយ​។​

​សុគន្ធ​ថេ​រ៉ា​យុ ជា​តារាចម្រៀង​ដែល​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​គ្រាន់បើ​ក្នុង​ពិភព​សិល្បៈ តែងតែ​ប្រើប្រាស់​សម្ភារៈ​បែប​ទំនើបៗ និង​បាន​ផ្លាស់​រថយន្ត​ពី Camery Hibrige មក​ជិះ​រថយន្ត Lexus 350 ពណ៌​ស ដែលមាន​តំលៃ​ថ្លៃ​គួរសម ហើយ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ​តារា​វ័យក្មេង​រូបនេះ ទទួលបាន​នូវផ្ទះ​វីឡា ដែលមាន​តំលៃ​ជិត​៤០ ម៉ឺន​ដុល្លារ​។ មានផ្ទះ​វីឡា​មិនទាន់​នឹង​បាន​ប៉ុន្មាន​ផង ស្រាប់តែ​គេ​ឃើញ​តារាចម្រៀង​ដែលមាន​ស្បែ​កមុខ​ពណ៌​ផ្កាឈូក​រូបនេះ ងាក​មក​ជិះ​រថយន្ត Lexus 570 ស៊េរី ២០១០ ដែល​គេ​ដឹងថា តម្លៃ​នៃ​រថយន្ត​មួយគ្រឿង​នេះ មិនតិចជាង​១០​ម៉ឺន​ដុល្លារ​នោះទេ​។

ការផ្លាស់ប្តូរ​លឿន​ដូច​ផ្លេកបន្ទោរ​យ៉ាងនេះ ត្រូវបាន​មហាជន ខ្សឹបខ្សៀវ​ថា​នាយ ស្ថិត​ក្នុងការ​ឃុំគ្រងរ​បស់​អ្នកមាន​ទ្រព្យ​ណា​ម្នាក់​។ ជួប​ជាមួយ​ស៊ី​អ៊ី​អិន សុគន្ធ ថេ​រ៉ា​យុ និយាយថា “​ខ្ញុំ​មិនដឹងថា គាត់​ទទួលបាន​ពត៌មាន​នេះ​មកពីណា​ទេ ប្រហែលជា​ពេលដែល​ខ្ញុំ​ទៅ​ច្រៀង​នៅ​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​៥ ហើយ ព្រោះ​កាលនោះ​ខ្ញុំ​ពិតជា​ជិះឡាន​នោះ​ទៅ​មែន ”​។​
​ ​
សុគន្ធ ថេ​រ៉ា​យុ បាន​ទទួលស្គាល់ថា ឡាន​ថ្មីស្រឡាង​ចុងក្រោយ​នោះ ពិតជា​ឡាន​ដែល​ខ្លួន​បាន​ជិះ​ទៅ​ច្រៀង​មែន តែ​នោះ​មិនមែនជា​ឡាន​កម្ម​សិទ្ធ​របស់ខ្លួន​ទេ ។​លោក​និយាយថា​“​ហ្អ​..!!! ប្រហែលជា​គាត់​គិតថា​ជា​របស់ខ្ញុំ​ហើយ តាម ពិតទៅនោះ​ជា​ឡាន​របស់​ម៉ាក់​ខ្ញុំ​ទេ ព្រោះ​ថ្ងៃ​ដែល​ខ្ញុំ​ទៅ​ច្រៀង​នោះ ឡាន​របស់ខ្ញុំ​ខូច ទើប​ខ្ចី​ឡាន​គាត់​ជិះ ណាមួយ​ម៉ាក់​ខ្ញុំ​ពេលដែល​គាត់​ទៅណា​មក​ណា​ច្រើនតែ​ប្រើ​ឡាន​ខ្ញុំ​គាត់​គិតថា​វា​តូច ហើយ​ខ្ញុំ​ក៏​យក​ឡាន​គាត់​មក​ជិះ​ស្ទើរតែ​រាល់ថ្ងៃ​ទៅ​”៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter