. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
ពេជ្រ ថាវរ៉ា បង្ហាញរូប​កូនប្រុស​ក្នុង Facebook ខណៈ​ធ្លាយដំណឹងស្នេហ៍ ​លួចលាក់​ជាមួយ​ ព្រាប សុវត្ថិ
February 25, 2014 (10:14:34) [ 635 ]
 
 
ថ្មីៗនេះ បន្ទាប់ពីផ្ទុះដំណឹងថា តារាសម្ដែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ កញ្ញា ពេជ្រ ថាវរ៉ាធ្លាយ រឿងមានទំនាក់ទំនង ស្នេហាលួចលាក់ ជាមួយកំពូល តារាចម្រៀង ព្រាប សុវត្ថិ រួចមក ស្រាប់តែដំណឹងគួរឲ្យភ្ញាក់ ផ្អើលមួយទៀត សម្រាប់តារាស្រី ពេជ្រ ថាវរ៉ា គឺដោយសារតែ នៅក្នុង Facebook របស់នាង មានបង្ហោះរូបថតនាង បីកូនតូច និងមានក្មេងប្រុសម្នាក់ អាយុប្រហែលជា ២ទៅ៣ឆ្នាំ នៅក្បែរនោះ ដោយនាងបាន សរសេរបញ្ជាក់ថា "អា កូនតូច ជាកូនបងស្រី ចំណែកអាកូនធំ ជាកូនខ្ញុំ"។

សម្រាប់តារាបង្ហាញម៉ូដ ពេជ្រ ថាវរ៉ា កន្លងមក គេពុំដែលធ្លាប់លេចឮ រឿងរ៉ាវស្នេហា រវាងនាងជាមួយនឹងបុរសណា ម្នាក់ឡើយ ខណៈនាងចូលប្រឡូក ក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២ឆ្នាំមកនេះ។ ជាការពិតបន្ទាប់ពីនាងបាន អះអាងនៅក្នុង Facebook ពេលដែលនាងបង្ហោះរូបថត កៀកកើយ ជាមួយលោក ព្រាប សុវត្ថិ ថាគ្រាន់តែជាប្ដីក្នុង ឈុតឆាកសម្ដែង រឿង "ធ្លាប់ស្រឡាញ់ខ្ញុំទេ?" កាលពីជាង១ឆ្នាំមុន ហើយក្ដី ប៉ុន្តែសម្រាប់ មន្ទិលសង្ស័យរបស់មហា ជនទូទៅ នៅតែមានជាហូរហែ ព្រោះថា វាអាចស្របទៅនឹងអ្វី ដែលនាងកំពុងតែ បង្ហាញនៅពេលនេះ គឺការ មាន កូនតូចម្នាក់ និងធំម្នាក់ រហូតដល់នាងសរសេរឃ្លា ភ្ជាប់ទៅនឹងរូបថតនោះ បញ្ជាក់បន្ថែមទៀតថា "កូនកុំឈឺ ម៉ាក់ អាណិតកូនណាស់... គេងទៅ..ម៉ាក់ប្រញាប់ទៅធ្វើការ"។

ការសរសេរពាក្យពេចន៍បែបនេះ បានបង្កឲ្យមិត្តភ័ក្តិ នៅក្នុងមជ្ឈដ្ឋានសិល្បៈ និងនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម Facebook បានចោទជា សំណូរសួរដេញដោលគ្នា ទៅវិញទៅមក ថាជាការពិត ឬយ៉ាងណា? ទោះបីជាពួកគេខំ សរសេរជាសំណួរ សួរទៅកាន់នាងវិញ ក៏ហាក់បីដូចជា គ្មានចម្លើយពី ពេជ្រ ថាវរ៉ា ដែរ។ មហាជនបាននឹកឃើញ ទៅនឹងដំណឹងកាលពីពេលថ្មីៗ ដោយនាងបានអះអាង ប្រាប់មិត្តភ័ក្តិក្នុង Facebook ថា លោក ព្រាប សុវត្ថិ ជាប្ដី របស់នាង ទោះបីជាមានពាក្យបកស្រាយថា គ្រាន់តែជាការសម្ដែងក៏ដោយ គេហាក់នឹកឃើញ ទៅដល់ពេលវេលា ដ៏សមរម្យមួយ សម្រាប់ទំនាក់ទំនង ស្ងាត់កំបាំងរបស់អ្នកទាំងពីររហូតផ្ទុះបង្ហោះរូបថតទារក និងក្មេងអាយុប្រហែល ២-៣ នេះឯង។

ពាក់ព័ន្ធជាមួយនឹងការបង្ហោះ រូបថតកូនពីសំណាក់ តារាម៉ូដែល ពេជ្រ ថាវរ៉ា នៅពេលនេះ ត្រូវបាននាងបញ្ជាក់ប្រាប់ អ្នកពត័មាននៅព្រឹក ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា "មិនមែនជាការពិតទេ គ្រាន់តែជារូបក្មួយ ប៉ុន្តែដោយសារ ម៉ាក់របស់វា(កូនតូច) អត់ទំនេរ ដូច្នេះខ្ញុំត្រូវមើលថែវា ច្រើនជាងម៉ាក់វា ប្រៀបបីដូចជាកូនរបស់ខ្ញុំម្នាក់ដែរ និងជាក្មេង ទី១នៅក្នុងផ្ទះ គួរឲ្យស្រឡាញ់។ បងស្រីខ្ញុំពេលកើត បានមួយខែ គាត់ត្រូវទៅធ្វើការ តាំងពីម៉ោង៦ព្រឹក រហូតដល់ ម៉ោង១០យប់... អ៊ីចឹងទៅគាត់អត់មានពេល មើលថែទេ មានតែខ្ញុំ ហើយអ្នកនៅក្នុងផ្ទះជាមួយគ្នា តែងនិយាយថា ម៉ាក់តូចៗ អូនឯងមកហើយ..."។

ពេជ្រ ថាវរ៉ា បានបញ្ជាក់ទៀតថា "ចំណែកកូនបង គឺជាកូនរបស់បងប្រុស រស់នៅសហរដ្ឋអាមេរិក ប៉ុន្តែរស់នៅជា មួយ បងស្រីខ្ញុំក្នុងផ្ទះជាមួយគ្នា នៅភ្នំពេញ ដោយកូនតូចឈ្មោះ "លី សុវណ្ណារាជ" និងកូនធំឈ្មោះ "សូ លីម៉េង" ដែលកូនទាំងពីរនេះ ត្រូវជាកូនរបស់បងស្រី១ និងជាកូនរបស់ បងប្រុស១។ បច្ចុប្បន្ននេះ ប្រពន្ធរបស់បងប្រុសក៏ រស់នៅភ្នំពេញជាមួយគ្នាដែរ (នៅជាមួយ ពេជ្រ ថាវរ៉ា) "។

ទោះបីជាបែបណា ការបង្ហោះរូបមានកូន ខាងលើនេះ ពេជ្រ ថាវរ៉ា មិនបានព្រួយបារម្ភ ពីការបាក់ស្រុតប្រជាប្រិយ ភាព ឬបាត់បង់ការចាប់អារម្មណ៍ ក្នុងអាជីពជាអ្នកសិល្បៈឡើយ ដោយនាងគិតថា គ្រាន់តែជាការកម្សាន្តសប្បាយ ក្នុងលក្ខណៈគ្រួសារ ព្រោះពេលបង្ហោះ ទៅម្ដាយឪពុក របស់គេទាំងពីរ នឹងបានឃើញរូបនេះ ទោះជានៅឆ្ងាយដល់ ទីណាក៏ដោយ។ យ៉ាងណាមិញ នាងហាក់ភ័យខ្លះៗ ពេលមិត្តភ័ក្តិជិតស្និទ្ធតែងតែ ផ្ដល់យោបល់ឲ្យ និងឃាត់នាងមិន ឲ្យបង្ហោះរូបមានកូន ឬរូបមានផ្ទៃពោះ ទោះជារូបក្នុងការសម្ដែងរឿង ក៏ដោយក៏មហាជនអាចមានការយល់ច្រឡំ និង គិតថា ពេជ្រ ថាវរ៉ា មានកូន និងប្ដីពិតមែន៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter